ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
សមត្ថកិច្ចនគរបាលចុះត្រួតពិនិត្យទំនិញផុតកាលបរិច្ឆេទប្រេីប្រាស់និងខូចគុណភាព
Di,14 Juli 2020 (Time 06:46 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 30នាក់)


បាត់ដំបង)នៅថ្ងៃទី១៣ កក្កដាឆ្នាំ២០២០នេះនគរបាលសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តបាត់ដំបងចុះត្រួតពិនិត្យផលិតផលនិងគ្រឿងឧបភោគបរិភោគនៅតាមផ្សារមួយចំនួននិងបានដកហូតផលិតផលបានមួយចំនួនមករក្សាទុករងចាំដុតកម្ទេចចោលពេលក្រោយ។

ការប្រតិបត្តិការដឹកនាំដោយ លោកវរសេនីយ៍ទោ យី យក់សាន នាយការិយាល័យនគរ​បាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងកម្លាំងក្នុងការិយាល័យចុះត្រួតពិនិត្យទំនិញនៅតាមទីតាំងលក់ដូរមួយចំនួនក្នុងក្រុងបាត់ដំបង​ ដេីម្បីស្វែង​រកផលិតផលដែលកំពុងដាក់លក់ហេីយ(ហួសកាលបរិច្ឆេត) ប្រេីប្រាស់។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបាននូវព័ត៌មានពីមហាជនដែលបានលេីកឡេីងពីការជួបប្រទះនូវផលិតផលប្រេីប្រាស់ឬចំ​ណី​អាហារ​ហូបចុកប្រចាំថ្ងៃ​ មួយចំនួនបានផុតកា​ល​បរិច្ឆេទប្រេីប្រាស់និងបរិភោគរួចហេីយ​តែត្រូវបានឃេីញដាក់លក់នៅតាមទីតាំងអាជីវ​កម្មមួយ​ចំនួន​ ដែលបញ្ហានេះ​ ពិតជាបង្កនូវហា​និ​ភ័យខ្លាំងណាស់ចំពោះអ្នកប្រេីប្រាស់និងហូប​ចុកដែលមិន​បានពិនិត្យឱ្យបានច្បាស់លាស់​ ។

ជាមួយនឹងសកម្មភាពត្រួតពិនិត្យនេះ​ សមត្ថកិច្ចនគរបាលបានធ្វេីការដកហូត នូវផលិតផលប្រេីប្រាស់និងហូបចុកមួយចំនួនដែលហួសកំណត់។

ហើយការដកហូតសមត្ថកិច្ចនគរបាលបានធ្វើការណែនាំដល់ម្ចាស់អាជី​កម្មដ្ឋានឬអ្នកលក់ដូរទាំងនោះសូមកុំបន្តដាក់លក់​ទំនិញដែលហួសកាលបរិច្ឆេត ទាំងនេះបន្តទៀត​ ម៉្យាងវិញទៀតទំនិញផុតកាលបរិច្ឆេទ​បែបនេះ សូមកុំយកទៅបោះចោលពាសវាលពាសកាល​ ឱ្យសោះព្រោះវាអាចនាំបង្កនូវផលវិបាកផ្សេងៗ​សម្រាប់មនុស្ស​ សត្វនិងបរិស្ថានផងដែរ​ ប៉ុន្តែ
ត្រូវ​ទុកដាក់ដោយត្រឹមត្រូវនិងធ្វេីការបំផ្លាញចោ​លស្របតាមវិធានបច្ចេក​ទេស​និងវិជ្ជាជី​វ:ត្រឹ​ម​ត្រូវ៕

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងជួសជុលរថយន្តធុនធំមួយកន្លៃងនៅក្រុងសេរីសោភណ័ត្រូវបានបិទ បន្ទាប់ពីមានបញ្ហាមួយរយះកាលកន្លងមក (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ចរន្តអគ្គិសនី ឆក់ស្លាប់ម្នាក់ នឹងរងរបួសម្នាក់ បន្ទាប់ពី បើក ម៉ូតូ រ៉ឺម៉ក ថយក្រោយ ក៏ គៀប ខ្សែភ្លើង នឹង បង្អួច ជាប់ជញ្ជាំងផ្ទះ។ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បណ្តោយឱ្យក្មេងតូចឆ្លងថ្នល់ ត្រូវរថយន្តបុកស្លាប់ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4982 នាក់
ម្សិលមិញ :
4594 នាក់
សប្តាហ៍នេះ :
47532 នាក់
ខែនេះ :
204564 នាក់
3 ខែនេះ :
435129 នាក់
សរុប :
1389192 នាក់