ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ជនសង្ស័យម្នាក់លួចលក់ថ្នាំញៀននៅផ្សារកណ្តាលត្រូវនគរបាលចុះឃាត់ខ្លួន
Di,14 Juli 2020 (Time 06:40 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 24នាក់)


ខេត្តបន្ទាយមានជ័យះ
ជនស្ស័យម្នាក់ត្រូវនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនក្នុងករណីលួចលក់ថ្នាំញៀននៅវេលាម៉ោង ៤ ល្ងាច ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមណ្ឌល១០ ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ហើយការឃាត់ខ្លួនជនសង្ស័យនេះបានដោយសារកម្លាំងនគរបាលក្រុងប៉ោយប៉ែត បានចេញល្បាតនៅតាមផ្លូវសាធារណះធ្វើការត្រួតពិនិត្យ ឆែកឆេរក្នុងខ្លួនជនសង្ស័យរកឃើញថ្នាំញៀនម្សៅក្រាមពណ៌សរថ្លា១ថង់កណ្ដាលចំនួន ៥ លេខ និងជញ្ជីងថ្លឹងថ្នាំញៀនចំនួន១ គ្រឿង ដាក់ក្នុងហោប៉ៅខោហើយក៏បាននាំខ្លួនមកប៉ុស្តិ៍រដ្ឋបាលដើម្បីធ្វើការសាកសួរ។។
នគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថាកន្លងមកតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោអាត់ ខែមស្នងការនគរបាលខេត្តលោកបានដាក់ចេញនូវបទបញ្ជាយ៉ាងតឹងរឹងក្នុងការឲ្យនគរបាលស៊ើបអង្កេតស្រាវជ្រាវមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនឲ្យដូចជាភ្លៀងរលឹម ។
នគរបាលក្រុងបានបញ្ជាក់ទៀតថាជនសង្ស័យមានឈ្មោះជា សាវឿន ភេទប្រុសអាយុ ៣៦​ ឆ្នាំ មានស្រុកកំណើតភូមិដើមពោធិ៍ ឃុំកូប ស្រុកអូរជ្រៅ ខេត្តបាត់ដំបងមកស្នាក់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាលក្រុង ប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានចម្លើយបានសារភាពថាថ្នាំញៀនដែលនគរបាលឃាត់ខ្លួនបានយកមករំលែកដើម្បីទុកចែកចាយបន្ត ។
ផ្អែកតាមចម្លើយសារភាពនិងឆែកឆេររកឃើញវត្ថុតាងជាក់ស្តែង ជនសង្ស័យនិងវត្ថុតាង កម្លាំងនគរបាលជំនាញផ្នែកប្រឆាំងគ្រឿងញៀនកសាងសំណុំរឿងបញ្ជូនទៅ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចាត់ការតាមនិតិវិធីច្បាប់បន្ត៕គង្គា

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងជួសជុលរថយន្តធុនធំមួយកន្លៃងនៅក្រុងសេរីសោភណ័ត្រូវបានបិទ បន្ទាប់ពីមានបញ្ហាមួយរយះកាលកន្លងមក (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ចរន្តអគ្គិសនី ឆក់ស្លាប់ម្នាក់ នឹងរងរបួសម្នាក់ បន្ទាប់ពី បើក ម៉ូតូ រ៉ឺម៉ក ថយក្រោយ ក៏ គៀប ខ្សែភ្លើង នឹង បង្អួច ជាប់ជញ្ជាំងផ្ទះ។ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បណ្តោយឱ្យក្មេងតូចឆ្លងថ្នល់ ត្រូវរថយន្តបុកស្លាប់ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4982 នាក់
ម្សិលមិញ :
4594 នាក់
សប្តាហ៍នេះ :
47532 នាក់
ខែនេះ :
204564 នាក់
3 ខែនេះ :
435129 នាក់
សរុប :
1389324 នាក់