ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
នាយករដ្ខបាលប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តបាត់ដំបងជំនួស លោក ហឿង សុគន្ធ ដែលត្រូវចូលនិវត្តន៍
Mo,13 Juli 2020 (Time 01:02 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 33នាក់)


(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តបាត់ដំបង និងនាយករដ្ឋបាលខេត្តថ្មី ក្រោមវត្តមានលោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃតំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងមានការចូលរួមពីលោក ងួន រតន: អភិបាលខេត្តបាត់ដំបង, លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សា ខេត្តបាត់ដំបង មេបញ្ជាការយោធភូមិភាគទី៥ មេបញ្ជាការកងរាជអាវុធហត្ថ លោកស្នងការនគរបាលខេត្ត មេបញ្ជាការប្រតិបត្តិការសឹករង បាត់ដំបងអភិបាលក្រុង ស្រុក តំណាងសាលាដំបូងខេត្តថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជាវិញខេត្ត មន្រ្តីរាជការសាលាខេត្ត មេឃុំចៅសង្កាត់ជាច្រើនរូបផងដែរ។
លោក ឆាយ ម៉ាទីណាល់ ជានាយករដ្ឋបាលខេត្តបាត់ដំបង ត្រូវបានតែងតាំងជាអភិបាលរងខេត្តបាត់ដំបងជំនួសលោក ហឿង សុគន្ធ ដែលត្រូវចូលនិវត្តន៍ ខណៈលោក មូល ធន នាយករងរដ្ឋបាល ត្រូវបានតែងតាំងជានាយករដ្ឋបាលថ្មីជំនួសលោក ឆាយ ម៉ាទីណាល់។
ក្នុងឱកាសនោះលោក ឡាំ ជា បានជំរុញឲ្យរដ្ឋបាលខេត្ត និងថ្នាក់មូលដ្ឋានត្រូវអនុវត្តតាមថ្នាក់លើដាក់ចុះស្តីអំពីការចុះពិនិត្យស្រង់ស្ថិតិ និងផ្តល់ប័ណ្ណក្រីក្រ ជូនប្រជាពលរដ្ឋឲ្យចំគោលដៅឲ្យបានល្អ ចៀសវាងមានបញ្ហាធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ពួកគាត់។
លោករដ្ឋលេខាធិការ បានណែនាំឲ្យក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្តមានការគាំទ្រអភិបាលរងខេត្ត និងនាយករដ្ឋបាលថ្មី ព្រមទាំងជួយផ្តល់បទពិសោធន៍កន្លងមកដល់ពួកគេ ដែលទើបតែងតាំងថ្មី ត្រូវខិតខំធ្វើការងារដោយមានកិច្ចសហការគ្នាបានល្អប្រសើ។
ជាមួយគ្នានេះលោក ឡាំ ជា ក៏បានផ្តាំផ្ញើដល់គណ:អភិបាលខេត្ត ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ពិសេសអាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវបម្រើសេវាសាធារណៈជូន ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាននានាក្នុងខេត្ត ពិសេសអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្តិភាពដល់ពួកគាត់។
លោកណែនាំឲ្យផ្សព្វផ្សាយ និងទប់ស្កាត់ការពារជំងឺកូវីដ-១៩បន្តទៀត ព្រមទាំងផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋ ឱ្យបានជ្រាបច្បាស់ដើម្បីនាំគ្នាគោរពច្បាប់កាត់បន្ថយ អត្រាស្លាប់និងរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ហើយការផ្តល់ថវិកាជាសាច់ប្រាក់ដល់ជនក្រីក្រដោយសារជម្ងឺកូវីដ-១៩កន្លងមកឲ្យមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងជួសជុលរថយន្តធុនធំមួយកន្លៃងនៅក្រុងសេរីសោភណ័ត្រូវបានបិទ បន្ទាប់ពីមានបញ្ហាមួយរយះកាលកន្លងមក (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ចរន្តអគ្គិសនី ឆក់ស្លាប់ម្នាក់ នឹងរងរបួសម្នាក់ បន្ទាប់ពី បើក ម៉ូតូ រ៉ឺម៉ក ថយក្រោយ ក៏ គៀប ខ្សែភ្លើង នឹង បង្អួច ជាប់ជញ្ជាំងផ្ទះ។ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បណ្តោយឱ្យក្មេងតូចឆ្លងថ្នល់ ត្រូវរថយន្តបុកស្លាប់ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4982 នាក់
ម្សិលមិញ :
4594 នាក់
សប្តាហ៍នេះ :
47532 នាក់
ខែនេះ :
204564 នាក់
3 ខែនេះ :
435129 នាក់
សរុប :
1389396 នាក់