ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
រថយន្តដឹកទឹកកកវ៉ាជែងជ្រុលទៅបុកគូថរថយន្តធុនធំ មួយគ្រឿងពេញទំហឹងតៃកុងគៀបជាប់ក្នុងកាបីនរងរបួសស្រាល
Mo,13 Juli 2020 (Time 11:04 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 29នាក់)


ភ្នំពេញ​ ៖​ បុរសម្នាក់បើករថយន្តកូរ៉េដឹកទឹកកកមួយគ្រឿងវ៉ាជែងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តទ្រុងធុនធំមួយគ្រឿងទៀតពីក្រោយពេញទំហឹងបណ្ដាលឲ្យកៀបជាប់នៅក្នុងកាប៊ីន​ តែរងរបួសស្រាល។
​ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨និង ៣០ នាទីយប់ថ្ងៃទី ១២ខែកក្កដាឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវភ្នំពេញហាណូយ កែងនឹងផ្លូវ ១៩៧០ជិតនិងសាលាខណ្ឌសែនសុខ ក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ។
​ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកូរ៉េដឹកទឹកកកមួយគ្រឿង​ ក្បាលពណ៌ខៀវ​ ពាក់ស្លាកលេខភ្នំពេញ2AG-1436ធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយ​ ទិសដៅពីត្បូងទៅជើង​ លុះមកដល់ចំណុចកើតហេតុខាងលើកែងនឹងផ្លូវ១៩៧០ បានវ៉ាជែងនិងរថយន្តមួយគ្រឿងទៀតដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុករថយន្តទ្រុងធុនធំមួយគ្រឿងទៀតក្បាលពណ៌សលាយខៀវ​ ពាក់ស្លាកលេខព្រៃវែងA3-0104ធ្វើដំណើរនៅខាងមុខពីក្រោយពេញទំហឹង​ បណ្ដាលឱ្យតែកុងរថយន្តដឹកទឹកកកកៀបជាប់នៅក្នុងកាប៊ីនរថយន្ត។​ ភ្លាមនោះប្រជាពលរដ្ឋបាននាំគ្នាជួយក៏ដូចជារថយន្តខាងរងគ្រោះបានយកខ្សែកាបទ្ពួកនឹងកាប៊ីនរថយន្តទាញដើម្បីយកតៃកុងចេញមកក្រៅសំណាងរងរបួសស្រាល។
​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់កន្លែងកើតហេតុដោយភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា​ បន្ទាប់មកភាគីទាំងសងខាង​ គ្មានខាងណាសងខាងណាទើបសម្រេចចិត្តយករថយន្តទៅជួសជុលរៀងៗខ្លួន៕ដោយ៖​​ ភារ៉ា​ ដង្កោ

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងជួសជុលរថយន្តធុនធំមួយកន្លៃងនៅក្រុងសេរីសោភណ័ត្រូវបានបិទ បន្ទាប់ពីមានបញ្ហាមួយរយះកាលកន្លងមក (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ចរន្តអគ្គិសនី ឆក់ស្លាប់ម្នាក់ នឹងរងរបួសម្នាក់ បន្ទាប់ពី បើក ម៉ូតូ រ៉ឺម៉ក ថយក្រោយ ក៏ គៀប ខ្សែភ្លើង នឹង បង្អួច ជាប់ជញ្ជាំងផ្ទះ។ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បណ្តោយឱ្យក្មេងតូចឆ្លងថ្នល់ ត្រូវរថយន្តបុកស្លាប់ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4982 នាក់
ម្សិលមិញ :
4594 នាក់
សប្តាហ៍នេះ :
47532 នាក់
ខែនេះ :
204564 នាក់
3 ខែនេះ :
435129 នាក់
សរុប :
1389264 នាក់