ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌ ព្រមជាមួយ រដ្ឋបាលសាលាខណ្ឌច្បារអំពៅ នាំយកអំណោយសួរសុខទុក្ខគ្រួសារលោកអនុសេនីយ៍ឯក យូរ សុធារិទ្ធ ជំនួយការអាវុធហត្ថខណ្ឌច្បារអំពៅ ដែលជួបទុក្ខលំបាកដោយសារអគ្គីភ័យឆាបឆេះគេហដ្ឋាន
Mo,13 Juli 2020 (Time 10:59 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 28នាក់)


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក គិត សុផល មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅបានដឹកនាំកម្លាំងក្រោមឱវាទ ព្រមជាមួយរដ្ឋបាលសាលាខណ្ឌច្បារអំពៅដឹកនាំដោយលោក ញាន ចន្ទសុភា នាយករដ្ឋបាលសាលាខណ្ឌច្បារអំពៅតំណាងអោយលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅបាននាំយកថវិកាចំនួន៤០០,០០០រៀល (សែសិបម៉ឺនរៀល) និងសម្ភារៈមួយចំនួនរបស់កាកបាតក្រហមកម្ពុជាប្រចាំខណ្ឌច្បារអំពៅចូលរួមចំណែកសម្រាលទុក្ខលំបាកដល់លោកអនុសេនីយ៍ឯក យូរ សុធារិទ្ធ ជំនួយការអាវុធហត្ថខណ្ឌច្បារអំពៅ ដែលជួបទុក្ខដោយសារអគ្គីភ័យឆាបឆេះគេហដ្ឋានកាលពីវេលាម៉ោង១០:៤០នាទីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ស្ថិតក្នុងច្រាំងបាក់ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។
ឆ្លៀតក្នុងឱកាសនោះ លោកមេបញ្ជាការអាវុធហត្ថខណ្ឌច្បារអំពៅព្រមទាំងកម្លាំងក្រោមឱវាទ បាននាំយកថវិកាចំនួន៤,៥១០,០០០រៀល (បួនលានហាសិបមួយម៉ឺនរៀល), អង្ករចំនួន៥០គីឡូ, មីម៉ាម៉ាចំនួន០២កេស, ទឹកសុទ្ធចំនួន០៣កេស, ទឹកត្រីចំនួន០២យួរ, ទឹកស៊ីអ៊ីវចំនួន០២យួរ, ត្រីខកំប៉ុងចំនួន០២យួរ, ភេសជ្ជៈ ចំនួន០២កេស ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកគ្រួសារលោកអនុសេនីយ៍ឯក យូរ សុធារិទ្ធ ផងដែរ៕
ដោយ៖ ចន្ទ លីហ្សា

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងជួសជុលរថយន្តធុនធំមួយកន្លៃងនៅក្រុងសេរីសោភណ័ត្រូវបានបិទ បន្ទាប់ពីមានបញ្ហាមួយរយះកាលកន្លងមក (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ចរន្តអគ្គិសនី ឆក់ស្លាប់ម្នាក់ នឹងរងរបួសម្នាក់ បន្ទាប់ពី បើក ម៉ូតូ រ៉ឺម៉ក ថយក្រោយ ក៏ គៀប ខ្សែភ្លើង នឹង បង្អួច ជាប់ជញ្ជាំងផ្ទះ។ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បណ្តោយឱ្យក្មេងតូចឆ្លងថ្នល់ ត្រូវរថយន្តបុកស្លាប់ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4982 នាក់
ម្សិលមិញ :
4594 នាក់
សប្តាហ៍នេះ :
47532 នាក់
ខែនេះ :
204564 នាក់
3 ខែនេះ :
435129 នាក់
សរុប :
1389012 នាក់