ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
រថយន្តបុកជាមួយម៉ូតូបណ្តាលឲហើយមនុស្សម្នាក់ស្លាប់និងរងរបួសស្រាលម្នាក់នៅស្រុកឧដុង្គ ដោយ៖សុខសុភ័ណ្ឌ
Mo,13 Juli 2020 (Time 09:49 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 24នាក់)


កំពង់ស្ពឺ៖គក្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូបណ្តាលឲ្យមនុស្សម្នាក់ស្លាប់និងរងរបួសស្រាលម្នាក់។ហេតុការណ៍នេះកើតឡើងនៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣៨.៣៩ស្ថិតត្រង់ភូមិឧដុង្គ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០។
សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តដឹកដីមួយគ្រឿងមិនស្គាល់ម៉ាក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរពីកើតទៅលិច ក្នុងល្បឿនលឿន លុះបើកមកដល់ចំណុចខាងលើ ក៏រេចង្កូតជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពីអាយ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BB.0097 បើកបរដោយជនជាតិចិនឈ្មោះ លី ជីនមីន ភេទប្រុស អាយុ៣៦ឆ្នាំ កាន់លិខិតឆ្លងដែនលេខ (រងរបួសស្រាល) និងអ្នករួមដំណើរជនជាតិចិនឈ្មោះ Wang Hongxia ភេទស្រី អាយុ៣៥ឆ្នាំ កាន់លិខិតឆ្លងដែនលេខE95489383 (ស្លាប់)ជាប្តីប្រពន្ធ ដែលកំពុងបើកបរស្របទិសគ្នា ចំពីក្រោយពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសស្រាលនិងអ្នកជិះជាមួយស្លាប់។
ប្រភពបន្តថា ក្រោយពីកើតហេតុអ្នកបើកបររថយន្តបង្កបានបើករត់គេចបាត់ សពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យ ចំពោះវត្ថុតាងបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាំងចាស់រង់ចាំដោះស្រាយពេលក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងជួសជុលរថយន្តធុនធំមួយកន្លៃងនៅក្រុងសេរីសោភណ័ត្រូវបានបិទ បន្ទាប់ពីមានបញ្ហាមួយរយះកាលកន្លងមក (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ចរន្តអគ្គិសនី ឆក់ស្លាប់ម្នាក់ នឹងរងរបួសម្នាក់ បន្ទាប់ពី បើក ម៉ូតូ រ៉ឺម៉ក ថយក្រោយ ក៏ គៀប ខ្សែភ្លើង នឹង បង្អួច ជាប់ជញ្ជាំងផ្ទះ។ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បណ្តោយឱ្យក្មេងតូចឆ្លងថ្នល់ ត្រូវរថយន្តបុកស្លាប់ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
674 នាក់
ម្សិលមិញ :
4982 នាក់
សប្តាហ៍នេះ :
29334 នាក់
ខែនេះ :
203318 នាក់
3 ខែនេះ :
432521 នាក់
សរុប :
1389602 នាក់