ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ឆេះរថយន្តដឹកអេតចាយ១គ្រឿងយ៉ាងសន្ធោសន្ធៅ​ ផ្អេីលដល់ប្រជាពលរដ្ឋជាច្រេីនជួយអន្តរាគមន៍​
Mo,13 Juli 2020 (Time 09:43 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 30នាក់)


​ ភ្នំពេញ៖ មានរថយន្តដឹកទំនិញអេតចាយ១គ្រឿងនៅសុខៗស្រាប់តែរអិលបុកទ្វារចេញមកក្រៅឃ្លាំងនិងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ សង្ស័យឆ្លងប្រព័ន្ធភ្លើង ធ្វើឲ្យប្រជាពលរដ្ឋម្នាក់ៗភ័យព្រលឹងចុង​ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២និង៣០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី១៣​ ខែកក្កដា​ឆ្នាំ២០២០ នៅខ្លាំងស្តុកអេតចាយដ៏ធំមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ជិតនឹងហ្គារ៉ាក់សាំងកាលតិច សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
​ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តដែលមានស្លាកលេខភ្នំពេញ3D-5486ខាងលើនេះបានស្ថិតនៅក្នុងឃ្លាំងដូចសព្វដង លុះពេលដល់វេលាម៉ោងកើតហេតុខាងលើស្រាប់តែលឺសំលេងផ្ទុះ ហើយរថយន្តនោះក៏រអិលបុកក្លោងទ្វារ ចេញមកខាងក្រៅឃ្លាំងបង្កឲ្យមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឲ្យម្នាក់ៗភ័យស្លន់ស្លោរត់ទៅយកបំពងអគ្គិភ័យបាញ់អស់ជាច្រើនបំពងទើបរលត់ទៅវិញ​ ដោយមិនបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងទេ។ ប្រភពពីកន្លែងកើតហេតុខាងលើបានបន្ថែមទៀតថា ហេតុការណ៍នេះសង្ស័យមកពីឆ្លងប្រព័ន្ធភ្លើងរថយន្ត និងមិនបានដោះចង្កឹះលេខ ទើបបណ្តាលឲ្យឆេះបែបនេះ។
​ សូមបញ្ជាក់ថាហេតុការណ៍នេះមិនបណ្តាលឲ្យមាននរណាម្នាក់រងរបួលទេ ហើយក៏មិនមានការរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែរ។
ប្រជាពលរដ្ឋដែរស្នាក់នៅក្បែរឃ្លាំងអេតចាយខាងលើ បានសំណូមពរឲ្យម្ចាស់ទីតាំងមេត្តាមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ត្រូវមានបំពងពន្លត់អគ្គិភ័យការពារគ្រប់គ្រាន់ដើម្បីទប់ស្កាត់គ្រោះអគ្គិភ័យទាន់ពេលវេលាដូចករណីខាងលើនេះ៕ដោយ៖​ ភារ៉ា​ ដង្កោ

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងជួសជុលរថយន្តធុនធំមួយកន្លៃងនៅក្រុងសេរីសោភណ័ត្រូវបានបិទ បន្ទាប់ពីមានបញ្ហាមួយរយះកាលកន្លងមក (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ចរន្តអគ្គិសនី ឆក់ស្លាប់ម្នាក់ នឹងរងរបួសម្នាក់ បន្ទាប់ពី បើក ម៉ូតូ រ៉ឺម៉ក ថយក្រោយ ក៏ គៀប ខ្សែភ្លើង នឹង បង្អួច ជាប់ជញ្ជាំងផ្ទះ។ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បណ្តោយឱ្យក្មេងតូចឆ្លងថ្នល់ ត្រូវរថយន្តបុកស្លាប់ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4982 នាក់
ម្សិលមិញ :
4594 នាក់
សប្តាហ៍នេះ :
47532 នាក់
ខែនេះ :
204564 នាក់
3 ខែនេះ :
435129 នាក់
សរុប :
1389360 នាក់