ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ពលរដ្ឋ ពីគ្រួសារ ក្នុងនោះ លោក យាយ ម្នាក់ចិញ្ចឹម កូនចៅ ចំនួន ៧នាក់ ទទួលអំណោយ មនុស្សធម៌ ពី លោក គាត ហ៊ុល ប្រធានគណបក្សប្រជាជនកម្ពុជា ក្រុងប៉ោយប៉ែត តាមរយៈ លោក មាស សំណាង អនុប្រធានយុវជនក្រុង !!!
Mo,13 Juli 2020 (Time 04:40 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 26នាក់)


បន្ទាយមានជ័យះ ក្រុងប៉ោយប៉ែត ៖ នៅ ថ្ងៃអាទិត្យ ៧ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នេះ លោក គាត ហ៊ុល ប្រធានគណបក្សប្រជាជន កម្ពុជា ក្រុងប៉ោយប៉ែត បាន រៀបចំក្រុមការងារ ដឹកនាំដោយ លោក មាស សំណាង អនុប្រធាន យុវជន ក្រុងប៉ោយប៉ែត និង លោក ភា សុភក្តិ សមាជិកយុវជន នាំយកអំណោយមនុស្សធម៌ ប្រគល់ជូន លោក យាយ ចំនួន ពីគ្រួសារ ដែលមានជីវភាព ខ្វះខាតខ្លាំង ជាប្រជាពលរដ្ឋ រស់នៅក្នុងភូមិ ប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
អំណោយ មនុស្សធម៌ របស់ លោក គាត ហ៊ុល ប្រធានគណបក្សប្រជាជន កម្ពុជា ក្រុងប៉ោយប៉ែត និងមានការចូលរួមពី លោក មាស សំណាង អនុប្រធាន យុវជន ក្រុងប៉ោយប៉ែត នាំយក ទៅប្រគល់ជូន ដល់លោក យាយ ចំនួន២គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន រួម ៖
១ • គ្រួសារទី១ លោក យាយ ឈ្មោះ ឌួង និស្ស័យ មានសមាជិក ចំនួន៨នាក់ ទទួលបាន អង្ករ ចំនួន ៥០គីឡូ ថវិការចំនួន ១០០,០០០៛ ( មួយសែនរៀល ) និង ទឹកត្រីចំនួន១យួរ ។
២ • គ្រួសារទី២ លោកយាយ ឈ្មោះ អិន រិន មានជន្ម៧២ឆ្នាំ មានសមាជិក ចំនួន១០នាក់ ទទួលបាន អង្ករ ចំនួន ៥០គីឡូ ថវិការចំនួន ១០០,០០០៛ ( មួនសែនរៀល ) និង ទឹកត្រីចំនួន១យួរ ។
សូមបញ្ជាក់ថា លោក យាយ ឈ្មោះ ឌួង និស្ស័យ ដែលមានសមាជិក ចំនួន៨នាក់ បច្ចុប្បន្ន ផ្ទះដែល រស់នៅ គឺ ជួលគេ ក្នុង១ខែ ថ្លៃឈ្នួលផ្ទះចំនួន ៧០០បាត ចំណុចមណ្ឌល៦ សព្វថ្ងៃលោកយាយ ជាបង្គោលគ្រួសារ ចញ្ចឹមកូនស្រី មានកូនតូច និងចៅ ចំនួន ៧នាក់ ដោយ ស៊ីឈ្នួល ដើរ បោក ខោ អាវ និង ជូត សម្អាត ផ្ទះ អោយ គេ ដើម្បី ទ្រទ្រង់ជីវភាព ។
ៗ និង គ្រួសារទី២ លោក យាយ ឈ្មោះ អិន រិន មានជន្ម៧២ឆ្នាំ មានសមាជិក ចំនួន១០នាក់ សព្វថ្ងៃ រស់នៅលើដី សាធារណៈ ចំណុចមណ្ឌល៦ រាល់ថ្ងៃ បានចៅស្រី ចំនួន ២នាក់ ធ្វើការ រកស៊ី ដើម្បីទ្រទ្រង់ ជីវភាព គ្រួសារ ។ ដោយ វឌ្ឍនា វីរៈ ជាតិ

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងជួសជុលរថយន្តធុនធំមួយកន្លៃងនៅក្រុងសេរីសោភណ័ត្រូវបានបិទ បន្ទាប់ពីមានបញ្ហាមួយរយះកាលកន្លងមក (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ជិត​ចូល​ដល់​ប្រកាស​អាសន្ន​ហើយ​ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ចរន្តអគ្គិសនី ឆក់ស្លាប់ម្នាក់ នឹងរងរបួសម្នាក់ បន្ទាប់ពី បើក ម៉ូតូ រ៉ឺម៉ក ថយក្រោយ ក៏ គៀប ខ្សែភ្លើង នឹង បង្អួច ជាប់ជញ្ជាំងផ្ទះ។ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បណ្តោយឱ្យក្មេងតូចឆ្លងថ្នល់ ត្រូវរថយន្តបុកស្លាប់ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4874 នាក់
ម្សិលមិញ :
4594 នាក់
សប្តាហ៍នេះ :
47424 នាក់
ខែនេះ :
204456 នាក់
3 ខែនេះ :
435021 នាក់
សរុប :
1388820 នាក់