ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យ របួសធ្ងន់អ្នកបើកទាំង២នាក់
Sa,06 Juni 2020 (Time 05:17 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 140នាក់)


ខេត្តបន្ទាយមានជ័យ
អ្នកបើកម៉ូតូម៉ាកMSXនិងអ្នកបើកម៉ូតូម៉ាកវីវ៉ាសុទ្ធតែរបួសធ្ងន់រៀងខ្លួន បណ្តាលមកពីម៉ូតូទាំង២គ្រឿងបុកគ្នាពេញទំហឹង
នៅវេលាម៉ោង៤និង២០នាទីល្ងាចថ្ងៃទី៤ខែមិថុនា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៥៨ត្រង់ចំណុចចន្លោះបង្គោល គីឡូម៉ែតលេខ១២ទៅ១៣នៅ ភូមិសិលាខ្មែរ ឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។អធិការនគរបាលស្រុកអូរជ្រៅ លោកវរសេនីយ៍ទោ សែស វិបុល បានឲ្យដឹងថានៅមុនពេលកើតហេតុម៉ូតូម៉ាកវីវ៉ា ពណ៍ខ្មៅ ពាក់ស្លាកលេខសៀមរាប ១F.០១៣៧ បើកដោយឈ្មោះឌឿ សួនភេទប្រុស អាយុ៦៦ ឆ្នាំមានលំនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បើក
ពីកើតទៅលិចលុះបើកមកដល់ចំណុចកើតហេតុបានបត់ឆ្វេងចូលផ្លូវលំ ស្របពេលនោះមានម៉ូតូម៉ាកហុងដា MSXពណ៍ក្រហម-ខ្មៅ មាន ផ្លាកលេខប.មានជ័យ ១k.៨០៣៩ បើកដោយ
ឈ្មោះ ដុំឌី ភេទ ប្រុស អាយុ២១ឆ្នាំនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បើកពីកើតទៅលិច
បើកមកដល់ចំណុចម៉ូតូបត់បុកពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ទាំង២នាក់។ក្រោយពីកើតហេតហើយ ត្រូវបានត្រូវសាច់ញាតិបញ្ជូនទៅ ព្យាបាលនៅមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត។លោកបានបញ្ជាក់ឲ្យដឹងទៀតថាមូលហេតុនាំឲ្យបុកគ្នានេះបណ្តាលមកពីអ្នកបើកម៉ូតូវីវ៉ាបត់មិនបានប្រយ័ត្ន អ្នកបើកម៉ូតូMSX ​មានល្បឿនលឿន ។ក្រោយពី ធ្វើការត្រួតពីនិត្យរួចម៉ូតូទាំង២គ្រឿង នគរបាលយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំអូរបីជាន់ ដើម្បីរងចាំធ្វើការដោះស្រាយតាមច្បាប់នៅពេលក្រោយ៕ ​

ព័ត៌មានគួរចាប់អារម្មណ៍

មេក្លោងជួញដូរគ្រឿងញៀន៣នាក់ ថ្នាំញៀនជិត១គីឡូ និងវត្ថុតាងជាច្រើន ត្រូវកម្លាំងនគរបាលបង្ក្រាបនៅខេត្តក្រចេះ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចនគរបាលចុះត្រួតពិនិត្យទំនិញផុតកាលបរិច្ឆេទប្រេីប្រាស់និងខូចគុណភាព (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យម្នាក់លួចលក់ថ្នាំញៀននៅផ្សារកណ្តាលត្រូវនគរបាលចុះឃាត់ខ្លួន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ចាប់យកថ្នាំញៀន១កញ្ចប់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

នាយករដ្ខបាលប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តបាត់ដំបងជំនួស លោក ហឿង សុគន្ធ ដែលត្រូវចូលនិវត្តន៍ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1713 នាក់
ម្សិលមិញ :
13508 នាក់
សប្តាហ៍នេះ :
26456 នាក់
ខែនេះ :
116266 នាក់
3 ខែនេះ :
341425 នាក់
សរុប :
1182240 នាក់