ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ម៉ែលេបថ្នាំផ្តាសាយដេកលក់មួយភាំងស្រាប់តែកូនលេងទឹកក្នុងធុងស្ព្រេត្រូឈ្លក់ស្លាប់
Sa,06 Juni 2020 (Time 05:14 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 23នាក់)


ខេត្តបន្ទាយមានជ័យ
ម៉ែផឹកថ្នាំផ្តាសាយដេកលក់មួយភាំងឪពុកចេញទៅធ្វើការស្រាប់តែកូនលេងទឹកក្នុងធុងស្ព្រេត្រូឈ្លក់ស្លាប់គួរឲ្យសង្វេក
នៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។លោកវរសេនីយ៍ឯក សៅសារឿន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថាក្មេងរងគ្រោះមានឈ្មោះវីន ស្រីនុត ស្រី អាយុ១ឆ្នាំ ចំណែកម្តាយឈ្មោះពន ស្រីអូន អាយុ២០ឆ្នាំ ចំណែកឪពុករវល់ទៅធ្វើការ រស់នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។លោកអធិការបានបញ្ជាក់ថាតាមការរៀបរាប់របស់ម្តាយបានប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុខ្លួនបានឲ្យកូនស្រីនោះលេងទឹកដាក់ក្នុងធុងស្ត្រេត្រូ ចំណែកនាងក្រោយលេបថ្នាំផ្តាសាយ រួចបានដេកលក់មួយភាំង នៅពេលនោះមានឈ្មោះរ៉ន រ៉ែម អាយុ៤២ឆ្នាំ ត្រូវជាជីដូន បានត្រឡប់មកពីផ្សារវិញ ក៏ស្រាប់តែឃើញចៅស្រីក្នុងធុងស្ត្រេត្រូឈ្លក់ទឹកស្លាប់ផ្អើលពេញភូមិតែម្តង។លោកអធិការបានបន្តទៀតថាក្រោយពីកូនឈ្លក់ទឹកស្លាប់កម្លាំងនគរបាលជំនាញ និង កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសហការជាមួយគ្រួរពេទ្យ  មេភូមិធ្វើបានចុះមកធ្វើការពិនិត្យនិងធ្វើកោសល្យវិច្ច័យ សពបានធ្វើការសន្និដ្ឋានថាសពពិតជាស្លាប់ដោយឈ្លក់ទឹកក្នុងធុងស្ត្រេកត្រូពុំមានជាប់ពាក់ព័ន្ធនិងអំពើឃាតកម្មនោះទេ។ក្រោយពីពិនិត្យរួចបានសពបានប្រគល់ជូនម្តាយឪពុកនិងក្រុមគ្រួសារចាត់ចែធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

មេក្លោងជួញដូរគ្រឿងញៀន៣នាក់ ថ្នាំញៀនជិត១គីឡូ និងវត្ថុតាងជាច្រើន ត្រូវកម្លាំងនគរបាលបង្ក្រាបនៅខេត្តក្រចេះ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចនគរបាលចុះត្រួតពិនិត្យទំនិញផុតកាលបរិច្ឆេទប្រេីប្រាស់និងខូចគុណភាព (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យម្នាក់លួចលក់ថ្នាំញៀននៅផ្សារកណ្តាលត្រូវនគរបាលចុះឃាត់ខ្លួន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ចាប់យកថ្នាំញៀន១កញ្ចប់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

នាយករដ្ខបាលប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តបាត់ដំបងជំនួស លោក ហឿង សុគន្ធ ដែលត្រូវចូលនិវត្តន៍ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1247 នាក់
ម្សិលមិញ :
13508 នាក់
សប្តាហ៍នេះ :
25990 នាក់
ខែនេះ :
115800 នាក់
3 ខែនេះ :
340959 នាក់
សរុប :
1181774 នាក់