ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
កិច្ចប្រជុំពិគ្រោះយោបល់ គម្រោងបង្កើតរោងចក្រអគ្គិសនីដើរដោយឋាមពលធ្យូងថ្ម មានអនុភាព ២x៣៥០មេហ្គាវ៉ាត់ នៅឃុំកំពេញ ស្រុកស្ទឹងហាវ
Mo,29 Juni 2020 (Time 09:31 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 17នាក់)


នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ លោក ឈិន សេងងួន អភិបាលរង ខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងការធ្វើបទបង្ហាញលទ្ធផលសិក្សាសង្ខេបលើគម្រោងបង្កើតរោងចក្រផលិតអគ្គីសនីដើរដោយថាមពលធ្យូងថ្ម ដែលរៀបចំឡើងដោយក្រុមហ៊ុន អេស ប៊ី ខេ រ៉ីស៊េីន អេន ឌីវេឡុមមេន ដែលមានអនុភាព ២x៣៥០មេហ្គាវ៉ាត់ គ្រោងសាងសង់លើផ្ទៃដី ៥៤,៩ហិកតាដែលមានទីតាំង ស្ថិតនៅក្នុងភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមមន្ត្រីមន្ទីរ អង្គភាពពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលបានចូលរួមផងដែរ ។
      តំណាងក្រុមហ៊ុន អេស ប៊ី ខេ រ៉ីស៊េីន អេន ឌីវេឡុមមេន បានឱ្យដឹងថា ក្រុមហ៊ុនបានទទួលសិទ្ធិសាងសង់រោងចក្រផលិតអគ្គីសនីដើរដោយថាមពលធ្យូងថ្ម មានអនុភាព ២x៣៥០មេហ្គាវ៉ាត់ នៅឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងបានធ្វើបទបង្ហាញចំណុចនិយាមកា គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ផលប៉ះពាល់សំខាន់ៗ និងវិធានការដោះស្រាយមួយចំនួនក្នុងដំណាក់កាលប្រតិបត្តិការក្នុងនោះគម្រោងសុវត្ថិភាពការងារមានដូចជា÷ -គោលការណ៍សុវត្ថិភាពទាក់ទងនិងខ្សែពាន -គន្លឹះសុវត្ថិភាព នៅតំបន់ស្តុកធ្យូងថ្ម និងផេះធ្យូងថ្មនិងកន្លែងកិនធ្យូងថ្ម -សុវត្ថិភាពការងារនៅទីខ្ពស់
-បុគ្គលិកធ្វើការនៅមន្ទីរពិសោធន៍ -បុគ្គលិកធ្វើការនៅកន្លែងដែលមានសំឡេងខ្លាំងៗ
-បុគ្គលិកធ្វើការនៅកន្លែងឡចំហាយ  -សុវត្ថិភាពនៅកន្លែងផ្ទេរចរន្តអគ្គីសនី  (Switch Yard)  -ការផ្តល់ជូននូវអនាម័យ និងសុខមាលភាពជូនដល់បុគ្គលិក កម្មករ  -ការបិទស្លាកសញ្ញា និងគំនូសចរាចរណ៍នៅតាទីតាំងសំខាន់នៅក្នុងរោងចក្រ -ការអប់រំ  -ការសង្គ្រោះបឋម -ការស៊ើបអង្កេតគ្រោះថ្នាក់ និងរបាយការណ៍  -ប្រព័ន្ធពន្លត់អគ្គីភ័យ -ប្រព័ន្ធគ្រប់គ្រងខ្យល់ និងកំដៅក្នុងរោងចក្រជាដើម ។
    តំណាងក្រុមហ៊ុនបានបន្តឲ្យដឹងថា គម្រោងរោងចក្រផលិតអគ្គីសនីដើរដោយថាមពលធ្យូងថ្មកម្លាំង ២x៣៥០MW ផ្តល់ផលប្រយោជន៍មានដូចជា ផ្តល់ការងារជូនប្រជាពលរដ្ឋ កាត់បន្ថយការនាំចូលអគ្គីសនីពីប្រទេសជិតខាង កាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ។ ហើយគម្រោងសាងសង់នេះ នឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២២ខាងមុខ ។
    លោក ឈិន សេងងួន អភិបាលរង ខេត្តព្រះសីហនុ បានស្វាគមន៍ក្រុមហ៊ុន អេស ប៊ី ខេ រ៉ីស៊េីន អេន ឌីវេឡុមមេន ដែលបានធ្វើបទបង្ហាញពីផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ លើគម្រោងអភិវឌ្ឍន៍រោងចក្រផលិតអគ្គីសនីដើរដោយថាមពលធ្យូងថ្ម ដែលមានអនុភាព ២x៣៥០មេហ្គាវ៉ាត់ នៅឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុនាពេលនេះ ។លោកអភិបាលរងខេត្តបានបញ្ជាក់ឲ្យដឹងទៀតថា រដ្ឋបាលខេត្តនិងចូលរួមសហការ ដើម្បីឱ្យក្រុមហ៊ុនមានលទ្ធភាពក្នុងកាសាងសង់ស្ពានជញ្ជូនធ្យូងថ្មនិងការសាងសង់រោងចក្រអគ្គីសនីដើរដោយថាមពលធ្យូងថ្ម នៅស្រុកស្ទឹងហាវ ប្រកប ដោយរលូនព្រមទាំងធ្វើការណែនាំមួយចំនួនដូចជា÷ ការសាងសង់ស្ពានជញ្ជូនធ្យូងថ្ម ដើម្បីផ្គត់ផគង់រោងចក្រ -រៀបចំទីតាំងស្តុបធ្យូងថ្ម ដើម្បីកុំឱ្យមានផលប៉ះពាល់ដល់បរិស្ថាន -ក្រុមហ៊ុនត្រូវអនុវត្តច្បាប់ការងារនិងបទដ្ឋានគតិយុត្តនានាដល់និយោគិននិងកម្មករ -សិក្សាសុខមាលភាពប្រជាពលរដ្ឋដែលរស់នៅលើគម្រោងសាងសង់រោងចក្រផលិតអគ្គីសនីដើរដោយថាមពលធ្យូងថ្ម ត្រូវមានគម្លាតចំងាយ១០គីឡូម៉ែត្រពីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដើម្បីការពារដល់ផលប្រយោជន៍សុខភាពសាធារណៈក្នុងខេត្តព្រះសីហនុ ៕
( អត្ថបទដោយ÷ រស់ ភីណា ) ។

ព័ត៌មានគួរចាប់អារម្មណ៍

មេក្លោងជួញដូរគ្រឿងញៀន៣នាក់ ថ្នាំញៀនជិត១គីឡូ និងវត្ថុតាងជាច្រើន ត្រូវកម្លាំងនគរបាលបង្ក្រាបនៅខេត្តក្រចេះ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចនគរបាលចុះត្រួតពិនិត្យទំនិញផុតកាលបរិច្ឆេទប្រេីប្រាស់និងខូចគុណភាព (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យម្នាក់លួចលក់ថ្នាំញៀននៅផ្សារកណ្តាលត្រូវនគរបាលចុះឃាត់ខ្លួន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ចាប់យកថ្នាំញៀន១កញ្ចប់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

នាយករដ្ខបាលប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តបាត់ដំបងជំនួស លោក ហឿង សុគន្ធ ដែលត្រូវចូលនិវត្តន៍ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1664 នាក់
ម្សិលមិញ :
13508 នាក់
សប្តាហ៍នេះ :
26407 នាក់
ខែនេះ :
116217 នាក់
3 ខែនេះ :
341376 នាក់
សរុប :
1182191 នាក់