ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ទូកនេសាទពីរគ្រឿង ខូចម៉ាស៊ីន សណ្តោងគ្នា ចូលផែខណៈពេលធ្លាក់ភ្លៀងខ្យល់ព្យុះរលកសមុទ្ររុញឡើងទើលើថ្មកោះថាស កំពុងស្រែករកជំនួយ អន្តរាគមន៍ក្នុងការសង្គ្រោះ....!
Mo,29 Juni 2020 (Time 09:23 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 12នាក់)


លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២សៀលនេះ នៅខេត្តព្រះសីហនុ ធាតុអាកាសលើផ្ទៃសមុទ្រមេឃនៅតែមានភាព អ៊ួរអាប់មានភ្លៀងធ្លាក់ស្ទើរគ្រប់កន្លែង ខ្យល់ធ្លាក់បង្គួរ និងមានរលក នៅចន្លោះឃ្លង បង្គួរ។ ក្នុងស្ថានភាពបែបនេះលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាដល់កម្លាំងនគរបាលទេចរណ៍និងនគរបាលចរាចរផ្លូវទឹកឲ្យពង្រឹងតាមគោលដៅ និងណែនាំភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលចុះលេងទឹកសមុទ្រនៅតាមតំបន់ឆ្នេរកំសាន្ត ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវចុះមុជទឹកលេងឃ្លាតឆ្ងាយពីមាត់ឆ្នេរ និងហាមមិនឲ្យកុមារតូចៗអាយុប្រមាណ៧ឆ្នាំចុះ មុជទឹកលេង ដោយហេតុថា នេះជារដូវភ្លៀងអាចមានរលកធំៗ ខ្យល់បក់ខ្លាំងអាចបង្ករគ្រោះថ្នាក់ដោយ យថាហេតុ។ចំណែកនៅតាមបណ្តាកោះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានបញ្ជារ កម្លាំងនគរបាលប៉ុស្តិរដ្ឋបាល សង្កាត់កោះរ៉ុងសន្លឹមក្រុងកោះរ៉ុង ចុះធ្វើការណែនាំ និងផ្សព្វផ្សាយ ដល់ទូកនេសាទ ទូកដឹកទំនិញនិងទូកដឹកអ្នកទេសចរណ៍តាមសមុទ្រ ឲ្យបង្កើនការប្រុងប្រយត្ន័ពេលមានភ្លៀង ខ្យល់ឬរលកខ្លាំង ។
លោកឧត្តមសេនីយ៍ស្នងការក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់សូមយកចិត្តទុកដាក់ស្តាប់ការណែនាំពីមន្ត្រីជំនាញទាំងអស់ដើម្បីបង្ការផុតពីឧបទ្ទវហេតុផ្សេងៗ៕
តៃកុងទូកនេសាទឈ្មោះ យ៉ែម ជា បានឲ្យដឹងថានៅវេលាម៉ោងប្រមាណជាង២ រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០មានទូកនេសាទមួយគ្រឿងខូចម៉ាស៊ីន នៅពេលកំពុងនេសាទក៍ហៅគ្នាតាមវិទ្យុទាក់ទងរកទូកនេសាទមួយគ្រឿងទៀតមកជួយអូសគ្នា ខណៈមេឃកំពុងមានភ្លៀងធ្លាក់លាយឡំដោយខ្យល់បង្ករជារលកសមុទ្រហើយត្រូវរលកសមុទ្រក៍រុញទូកទាំពីដែលកំពុងអូសគ្នាមកដល់ចំណុចក្បែរកោះថាសរលកសមុទ្របានរុញទូកបោកជាប់ទៅនិងល្បាក់ថ្មនៅកោះថាស នៅវេលាម៉ោងជាង៣រសៀលថ្ងៃទី២៩.ខែមិថុនា ឆ្នាំ២០២០នេះ បណ្តាលឲ្យតៃកុងទូកនិងកម្មករនេសាទប្រមាណជា៥-៦នាក់ជាប់នៅលើទូកនោះផងដែរ និងបានប្រកាសរកជំនួយអន្តរាគមន៍សង្គ្រោះ។ ករណីនេះលោកឧកញ៉ាទៀ វិចិត្រប្រធានសមាគមទូកទេសចរណ៍ខេត្តព្រះសីហនុថ្លែងថា ក្រុមអូប៊រ័ល្បឿនលឿនក្រុមហ៊ុនលោកឧកញ៉ាកំពុងចាត់ចែងចេញទៅគោលដៅនោះហើយ ដើម្បីជួយសង្គ្រោះ៕
( អត្ថបទដោយ÷ រស់ ភីណា ) ។

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ចាប់យកថ្នាំញៀន១កញ្ចប់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

នាយករដ្ខបាលប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តបាត់ដំបងជំនួស លោក ហឿង សុគន្ធ ដែលត្រូវចូលនិវត្តន៍ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកអ៊ុំរាត្រីចូលរួមបើកកិច្ចប្រជុំស្តីការផ្សព្វផ្សាយសារាចណ៍ណែនាំស្តីពីនិតិវីធីបច្ចេកទេសនៃការរៀបចំគម្រោងឋវិការរបស់រដ្ឋាបាលថ្នាក់ក្រោមជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តដឹកទឹកកកវ៉ាជែងជ្រុលទៅបុកគូថរថយន្តធុនធំ មួយគ្រឿងពេញទំហឹងតៃកុងគៀបជាប់ក្នុងកាបីនរងរបួសស្រាល (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌ ព្រមជាមួយ រដ្ឋបាលសាលាខណ្ឌច្បារអំពៅ នាំយកអំណោយសួរសុខទុក្ខគ្រួសារលោកអនុសេនីយ៍ឯក យូរ សុធារិទ្ធ ជំនួយការអាវុធហត្ថខណ្ឌច្បារអំពៅ ដែលជួបទុក្ខលំបាកដោយសារអគ្គីភ័យឆាបឆេះគេហដ្ឋាន (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
847 នាក់
ម្សិលមិញ :
13508 នាក់
សប្តាហ៍នេះ :
25590 នាក់
ខែនេះ :
115400 នាក់
3 ខែនេះ :
340559 នាក់
សរុប :
1181374 នាក់