ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ចិនត្រៀមសងសឹកអាមេរិក តាមរយៈការរឹតត្បិតទិដ្ឋាការលើបុគ្គលទាំងឡាយណា​ដែលហ៊ានលូកលាន់រឿងហុងកុង (Video inside)
Mo,29 Juni 2020 (Time 09:16 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 127នាក់)


ប៉េកាំង)៖ ក្រសួងការបរទេសប្រទេសចិននៅថ្ងៃចន្ទទី ២៩ ខែមិថុនា ឆ្នាំ២០២០នេះ បានប្រកាសថា ខ្លួននឹងដាក់ការរឹតត្បិតទិដ្ឋាការ​លើជនជាតិអាមេរិកណាដែលមានអាកប្បកិរិយាមិនសមរម្យ​ទៅលើបញ្ហាទីក្រុងហុងកុង បន្ទាប់ពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានប្រកាសការរឹតត្បិតទិដ្ឋាការ​លើមន្រ្តីគណបក្សកុម្មុយនីស្តចិនមួយចំនួន។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន CNA។
អ្នកនាំពាក្យរបស់ក្រសួងការបរទេសលោក ចាវ លីចៀន (Zhao Lijian) បានប្រាប់ក្រុមអ្នកសារព័ត៌មាន​ក្នុងពេលធ្វើសន្និសីទកាសែតមួយថា ប្រទេសចិនទទូចឲ្យសហរដ្ឋអាមេរិក បញ្ឈប់ការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ហើយក៏បានព្រមានថា ប្រទេសចិននឹងចាត់វិធានតទៅទៀត​ប្រសិនបើសហរដ្ឋអាមេរិក​នៅតែបន្តសកម្មភាពរបស់ខ្លួន។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍មុន រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បាននិយាយថា សហរដ្ឋអាមេរិកបានសម្រេចរឹតត្បិតទិដ្ឋាការលើមន្រ្តីគណបក្សកុម្មុយនីស្តចិនមួយចំនួន ដែលជាក់ពាក់ពន្ធ័នឹងការប៉ះពាល់ ដល់ស្វ័យភាពរបស់ទីក្រុងហុងកុង។ វិធានការរបស់សហរដ្ឋអាមេរិកលើកនេះ ជាការឆ្លើយតបទៅនឹងសេចក្តីព្រាងច្បាប់ ដែលត្រូវបានបញ្ជូនទៅសភាចិនកាលពីខែមុន។
គណៈកម្មការអចិន្ត្រៃយ៍នៃប្រជាជនចិន គឺជាអ្នកទទួលបន្ទុកក្នុងការបង្កើតច្បាប់សន្តិសុខជាតិថ្មីនេះ ដែលនឹងហាមឃាត់សកម្មភាពអបគមន៍ និងចលនាបះបោរនៅទីក្រុងហុងកុង។ ខណៈពេលដែលថ្នាក់ដឹកនាំកំពូលៗនៅហុងកុង បានសម្តែងការគាំទ្រចំពោះច្បាប់នេះ ប្រជាជនហុងកុងមួយចំនួនដែលត្រូវបានចិនចោទថា កំពុងជឿលើការបញ្ឆេះពីក្រុមបាតដៃខ្មៅ (បាតដៃបរទេស) នោះ បានងើបឡើងតវ៉ា៕

ព័ត៌មានគួរចាប់អារម្មណ៍

រន្ទះបាញ់ ស្លាប់មនុស្សម្នាក់ និង៤ នាក់ទៀត រងរបួសធ្ងន់ ស្រាល ខណៈពេលមេឃ កំពុងភ្លៀងធ្លាក់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ចុះជួយច្រូតកាត់ដណ្ដើមស្រូវពីជំនន់ទឹកភ្លៀង នៅស្រុកមង្គល់បូរី ពីសំណាក់កងកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ ចំនួន៥០០រូប (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តៃវ៉ាន់ព្រមានចិនពីការបើក យន្តហោះបំបាំងកាយនៅលើលើដែនទឹកបស់ខ្លួន ! (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តបុកអ្នកជិះកង់ចំពីក្រោយបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់នៅស្រុកសំរោងទង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តិចច្រលំថាលួចលាក់ជួញដូរសត្វប្រវឹកពីថៃទៅយួនអីណា? រថយន្តកងខេមរភូមិន្ទខ្ចីដឹកម្ហូបអោយមេធំតើចាប់ដែរយ៉ាប់មែន?! (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1292 នាក់
ម្សិលមិញ :
6241 នាក់
សប្តាហ៍នេះ :
73950 នាក់
ខែនេះ :
269188 នាក់
3 ខែនេះ :
678100 នាក់
សរុប :
1796598 នាក់