ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ចិនបានធ្វើតេស្តរក COVID-19 ក្នុងចំនួនលើសអាមេរិក ៣ដងឯណោះ ខណៈអ្នកឆ្លងជំងឺនៅអាមេរិកមានច្រើនជាងចិន ៣០ដង (Video inside)
Mo,29 Juni 2020 (Time 09:14 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 122នាក់)


វ៉ាស៊ីនតោន)៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានឲ្យដឹងថា ចំនួនការធ្វើតេស្តរក COVID-19 នៅក្នុងប្រទេសចិន គឺមានចំនួនច្រើនជាងការធ្វើតេស្ត នៅសហរដ្ឋអាមេរិករហូតទៅដល់បីដង បើគិតចាប់តាំងពីមានការផ្ទុះ និងរីករាលដាលជំងឺនេះមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០។
ដោយបានដកស្រង់ពាក្យសំដីរបស់លោក កូវ យ៉ានហុង (Guo Yanhong) ដែលជាមន្ត្រីគណកម្មការសុខាភិបាលចិន គេហទំព័រនយោបាយអាមេរិកដែលមានឈ្មោះថា The Hill បានគូសបញ្ជាក់នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា គិតត្រឹមថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២០នេះ ស្ថាប័នវេជ្ជសាស្ត្រចិនបានធ្វើការតេស្តរក COVID-19 ទៅលើមនុស្សចំនួន ៩០.៤១លាននាក់ហើយ ខណៈពេលដែលសហរដ្ឋអាមេរិកវិញមានត្រឹមតែ ២៩.៣៣លាននាក់ប៉ុណ្ណោះ បើយោងតាមទិន្នន័យពីមជ្ឈមណ្ឌលអាមេរិក សម្រាប់ការគ្រប់គ្រង និងបង្ការជំងឺ (CDC)។
នៅក្នុងរបាយការណ៍ដដែលនេះ The Hill បានសង្កត់ធ្ងន់ទៀតថា បច្ចុប្បន្នប្រទេសចិនអាចផ្តល់សេវាកម្មធ្វើតេស្តរកជំងឺ COVID-19 ក្នុងមួយថ្ងៃបានរហូតដល់ ៣.៧៨លាននាក់ ដែលកើនឡើងជាង ២០០% បើប្រៀបធៀបនឹងចំនួនកាលពីខែមីនាកន្លងទៅនេះ។
គួរជម្រាបថា បើប្រៀបធៀបរវាងចំនួនអ្នកឆ្លង COVID-19 នៅសហរដ្ឋអាមេរិក និងនៅចិន គឺមានភាពខុសគ្នាឆ្លាយខ្លាំងណាស់។ ពោលតួលេខអ្នកឆ្លងនៅអាមេរិក ច្រើនជាងនៅចិនប្រមាណជា ៣០ដងឯណោះ ត្បិតថានៅអាមេរិករហូតមកទល់ពេលនេះ មានអ្នកឆ្លងច្រើងជាង ២.៦លាននាក់ហើយ ខណៈពេលដែលចិនវិញមានត្រឹមតែជាង ៨ម៉ឺននាក់ប៉ុណ្ណោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

រន្ទះបាញ់ ស្លាប់មនុស្សម្នាក់ និង៤ នាក់ទៀត រងរបួសធ្ងន់ ស្រាល ខណៈពេលមេឃ កំពុងភ្លៀងធ្លាក់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ចុះជួយច្រូតកាត់ដណ្ដើមស្រូវពីជំនន់ទឹកភ្លៀង នៅស្រុកមង្គល់បូរី ពីសំណាក់កងកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ ចំនួន៥០០រូប (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តៃវ៉ាន់ព្រមានចិនពីការបើក យន្តហោះបំបាំងកាយនៅលើលើដែនទឹកបស់ខ្លួន ! (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តបុកអ្នកជិះកង់ចំពីក្រោយបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់នៅស្រុកសំរោងទង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តិចច្រលំថាលួចលាក់ជួញដូរសត្វប្រវឹកពីថៃទៅយួនអីណា? រថយន្តកងខេមរភូមិន្ទខ្ចីដឹកម្ហូបអោយមេធំតើចាប់ដែរយ៉ាប់មែន?! (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1680 នាក់
ម្សិលមិញ :
6241 នាក់
សប្តាហ៍នេះ :
74338 នាក់
ខែនេះ :
269576 នាក់
3 ខែនេះ :
678488 នាក់
សរុប :
1796986 នាក់