ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
រុស្ស៊ី៖ បក្សប្រឆាំងចោទថាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មានបំណងឱ្យលោក ពូទីន កាន់អំណាចអស់មួយជីវិត
Mo,29 Juni 2020 (Time 09:11 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 11នាក់)


ម៉ូស្គូ)៖ ក្រុមគណបក្សប្រឆាំងនៅក្នុងប្រទេសរុស្ស៊ី បានថ្កោលទោសយ៉ាងខ្លាំងចំពោះការបោះឆ្នោតប្រជាមតិលើវិសោតធនកម្មរដ្ឋធម្មនុញ្ញតរបស់ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដោយចាត់ទុកថា វាគឺជារឿងគួរឱ្យអស់សំណើច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០។
បើតាមក្រុមគណបក្សប្រឆាំង ការបោះឆ្នោតប្រជាមតិលើវិសោធនកម្មរដ្ឋធម្មនុញ្ញខាងលើ ដែលបានចាប់ផ្ដើមកាលពីសប្ដាហ៍មុន ហើយនឹងត្រូវបញ្ចប់នៅ ថ្ងៃពុធ ទី០១ ខែកក្កដាខាងមុខនេះ គឺជាការត្រួសត្រាយផ្លូវឱ្យលោក ពូទីន បន្តកាន់អំណាចអស់មួយជីវិត។ ប៉ុន្តែ ទន្ទឹមគ្នានឹងការថ្កោលទោស ព្រមទាំងអំពាវនាវកុំឱ្យប្រជាជនរុស្ស៊ីចូលរួមក្នុងការបោះឆ្នោតប្រជាមតិ ឬបោះឆ្នោតប្រឆាំងជំទាស់ គណបក្សប្រឆាំងមិនបានធ្វើអ្វីផ្សេងជាដុំកំភួននោះឡើយ។
គួរបញ្ជាក់ថា លោក ពូទីន ដែលបច្ចុប្បន្នមានអាយុ៦៧ឆ្នាំ បានស្នើឱ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កាលពីខែមករាកន្លងទៅ ក្រោមការគាំទ្រពីសភា និងតុលាការកំពូល។ បើសិនជា ការធ្វើវិសោធនកម្មនេះ ទទួលបានជោគជ័យ វានឹងអនុញ្ញាតឱ្យលោក ពូទីន បន្តកាន់អំណាចពីរអាណត្តិបន្ថែមទៀត ដោយមួយអាណត្តិមានរយៈពេល៦ឆ្នាំ ឬអាចច្រើនជាងនេះ បន្ទាប់ពីអាណត្តិជាប្រធានាធិបតីរបស់លោកត្រូវអស់សុពលភាព នៅឆ្នាំ២០២៤៕

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ចាប់យកថ្នាំញៀន១កញ្ចប់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

នាយករដ្ខបាលប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តបាត់ដំបងជំនួស លោក ហឿង សុគន្ធ ដែលត្រូវចូលនិវត្តន៍ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកអ៊ុំរាត្រីចូលរួមបើកកិច្ចប្រជុំស្តីការផ្សព្វផ្សាយសារាចណ៍ណែនាំស្តីពីនិតិវីធីបច្ចេកទេសនៃការរៀបចំគម្រោងឋវិការរបស់រដ្ឋាបាលថ្នាក់ក្រោមជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តដឹកទឹកកកវ៉ាជែងជ្រុលទៅបុកគូថរថយន្តធុនធំ មួយគ្រឿងពេញទំហឹងតៃកុងគៀបជាប់ក្នុងកាបីនរងរបួសស្រាល (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌ ព្រមជាមួយ រដ្ឋបាលសាលាខណ្ឌច្បារអំពៅ នាំយកអំណោយសួរសុខទុក្ខគ្រួសារលោកអនុសេនីយ៍ឯក យូរ សុធារិទ្ធ ជំនួយការអាវុធហត្ថខណ្ឌច្បារអំពៅ ដែលជួបទុក្ខលំបាកដោយសារអគ្គីភ័យឆាបឆេះគេហដ្ឋាន (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
485 នាក់
ម្សិលមិញ :
13508 នាក់
សប្តាហ៍នេះ :
25228 នាក់
ខែនេះ :
115038 នាក់
3 ខែនេះ :
340197 នាក់
សរុប :
1181012 នាក់