ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
សន្ទុះនៃការរាតត្បាតជំងឺ COVID-19 ក្នុងរដ្ឋតិចសាស់របស់អាមេរិក កាន់តែខ្លាំងឡើងៗ និងប្រកបដោយគ្រោះថ្នាក់ (Video inside)
Mo,29 Juni 2020 (Time 08:58 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 10នាក់)


តិចសាស់)៖ អភិបាលរដ្ឋតិចសាស់ លោក ហ្គ្រេក អាប់បុត (Greg Abbott) បានព្រមានថា ការកើនឡើងនៃករណីឆ្លង COVID-19 នៅក្នុងរដ្ឋរបស់លោក មានសភាពគ្រោះថ្នាក់ និងរីករាលដាលយ៉ាងឆាប់រហ័សជាទីបំផុត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០។
ការកើនឡើងជាថ្មីនៃករណីឆ្លង COVID-19 នៅក្នុងរដ្ឋតិចសាស់, រដ្ឋផ្លូរីដា និងរដ្ឋមួយចំនួនទៀតបានបង្ខំឱ្យមន្ត្រីអាមេរិក ចាប់ផ្ដើមរឹតបន្តឹងវិធានការរឹតត្បិតឡើងវិញ ជាមួយការព្រមានថា មន្ទីរពេទ្យជាច្រើនអាចនឹងលែងមានសមត្ថភាពទទួលព្យាបាលអ្នកជំងឺ ក្នុងពេលឆាប់ៗនេះ បើសិនជាចំនួនអ្នកឆ្លងនៅតែបន្តកើនឡើង។ នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃអាទិត្យម្សិលមិញ លោក Greg Abbott បានគូសបញ្ជាក់ដូច្នេះថា «ត្រឹមរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ចំនួនអ្នកឆ្លង COVID-19 ប្រចំាថ្ងៃមានជាមធ្យម ២,០០០នាក់ បានកើនឡើងដល់ ៥,០០០នាក់ ដែលនេះគឺជាការឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស និងមានគ្រោះថ្នាក់ជាទីបំផុត»។
គួរបញ្ជាក់ថា បន្ទាប់ពីបន្ធូរបន្ថយវិធានការបិទប្រទេស ករណីឆ្លង COVID-19 ត្រូវបានគេរាយការណ៍ថា បានកើនឡើងគួរឱ្យព្រួយបារម្ភ នៅតាមរដ្ឋភាគខាងត្បូង និងភាគខាងលិចសហរដ្ឋអាមេរិក។ បច្ចុប្បន្នសហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 លើស ២.៦លាននាក់ ក្នុងនោះស្លាប់ច្រើនជាង ១២៥,០០០នាក់ ដែលជាចំនួនច្រើនជាងគេបំផុតនៅលើពិភពលោក និង ១.០៩នាក់ជាសះស្បើយឡើងវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ចាប់យកថ្នាំញៀន១កញ្ចប់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

នាយករដ្ខបាលប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តបាត់ដំបងជំនួស លោក ហឿង សុគន្ធ ដែលត្រូវចូលនិវត្តន៍ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកអ៊ុំរាត្រីចូលរួមបើកកិច្ចប្រជុំស្តីការផ្សព្វផ្សាយសារាចណ៍ណែនាំស្តីពីនិតិវីធីបច្ចេកទេសនៃការរៀបចំគម្រោងឋវិការរបស់រដ្ឋាបាលថ្នាក់ក្រោមជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តដឹកទឹកកកវ៉ាជែងជ្រុលទៅបុកគូថរថយន្តធុនធំ មួយគ្រឿងពេញទំហឹងតៃកុងគៀបជាប់ក្នុងកាបីនរងរបួសស្រាល (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌ ព្រមជាមួយ រដ្ឋបាលសាលាខណ្ឌច្បារអំពៅ នាំយកអំណោយសួរសុខទុក្ខគ្រួសារលោកអនុសេនីយ៍ឯក យូរ សុធារិទ្ធ ជំនួយការអាវុធហត្ថខណ្ឌច្បារអំពៅ ដែលជួបទុក្ខលំបាកដោយសារអគ្គីភ័យឆាបឆេះគេហដ្ឋាន (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
449 នាក់
ម្សិលមិញ :
13508 នាក់
សប្តាហ៍នេះ :
25192 នាក់
ខែនេះ :
115002 នាក់
3 ខែនេះ :
340161 នាក់
សរុប :
1180976 នាក់