ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
នគរបាលប្រឆាំងគ្រឿងញៀនខេត្តនិងក្រុងសិរីសោភ័ណចុះឃាត់ខ្លួន ប្តីប្រពន្ធ២នាក់លួចលក់ថ្នាំញៀនជាទ្រង់ទ្រាយធំ...!!
Di,30 Juni 2020 (Time 07:57 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 14នាក់)


ខេត្តបន្ទាយមានជ័យះ
កម្លាំងនគរបាលប្រឆាំងគ្រឿងញៀននិងកម្លាំងនគរបាលក្រុងសិរីសោភ័ណ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ ង៉េង សុជា ស្នងការរង ទទួលាការងារប្រឆាំងបទល្មើសគ្រឿងញៀនចុះឃាត់ខ្លួនសង្ស័យ២នាក់ប្តីប្រពន្ធ និងដកហូតបានវត្ថុតាងថ្នាំញៀនមួយចំនួនធំ នៅចំណុច ភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១៣ និង១០នាទីរសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ បាននាំខ្លួនមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។​
លោក ង៉េង សុជា បានប្រាប់ អង្គភាព អ្នកសារពត៍មានឲ្យដឹងថា៖ ការឃាត់ខ្លួនប្តីប្រពន្ធ២នាក់លួចលក់ថ្នាំញៀនជាទ្រង់ទ្រាយធំនេះបានអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត លោកបានឲ្យកម្លាំងនគរបាលជំនាញ ក៏ដូចជាកម្លាំងនគរបាលក្រុង ស្រុក និងវរសេនាតូចការពារព្រំដែនគោកទាំង៤ ត្រូវតែចាត់វិធានការស៊ើបអង្កេតស្រាវជ្រាវចំពោះបទល្មើសគ្រឿងញៀនឲ្យដូចជាភ្លៀងរលឹមឲ្យអស់ពីមូលដ្ឋានរបស់ខ្លួន។
ក្រោយពីបានទទួលបទបញ្ជាហើយ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀននិងកម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បានធ្វើការស៊ើបអង្កេតតាមវិធានការជំនាញឈានដល់ការបង្រ្កាបមុខសញ្ញាសង្ស័យលួចលក់ថ្នាំញៀនបាន២នាក់ប្តីប្រពន្ធ
ប្តីមានឈ្មោះ ឈិន សំពៅ ភេទប្រុសអាយុ៥១ឆ្នាំ
ប្រពន្ធឈ្មោះ ទុយ សុភា អាយុ៤៧ឆ្នាំ មានទៅលំនៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចបានធ្វើការឆែកឆេររកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ ពណ៌ផ្កាឈឈូក មានអក្សរ wy ​លើគ្រាប់ថ្នាំម្ខាង ចំនួន៣១ថង់ពណ៌ខៀវ ស្មើ៦.០០៥គ្រាប់ ក្នុងនោះថ្នាំញៀនគ្រាប់ពណ៌បៃតងចំនួន៦០គ្រាប់ មានទម្ងន់៥៤០,៤៥ក្រាម និងថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លាចំនួន០៥ថង់ មានទម្ងន់ ១៤៣,២២ក្រាម រួមទាំងសម្ភារៈមានទូរស័ព្ទដៃចំនួន០២គ្រឿង ធុងទឹកកកពណ៌ក្រហមដែលជនសង្ស័យលាក់ទុកថ្នាំញៀនចំនួន១កាបូបក្រណាត់១បំពង់កែវចំនួន១ និង សំបកវេចខ្ចប់មួយចំនួនទៀត ។
លោកបានបន្តថានៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាថ្នាំញៀនទាំងនេះខ្លួនបានពីមិត្តភ័ក្រ្តរបស់គេយកមកលក់បន្តនៅក្នុងខេត្តពិតប្រា​កដមែន ។
ដោយផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ និងមានវត្ថុតាងជាក់ស្តែងជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ រួមទាំងវត្ថុតាងកម្លាំងនគរបាលជំនាញប្រឆាំងបទល្មើសគ្រឿងញៀនកំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕​

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ចាប់យកថ្នាំញៀន១កញ្ចប់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

នាយករដ្ខបាលប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តបាត់ដំបងជំនួស លោក ហឿង សុគន្ធ ដែលត្រូវចូលនិវត្តន៍ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកអ៊ុំរាត្រីចូលរួមបើកកិច្ចប្រជុំស្តីការផ្សព្វផ្សាយសារាចណ៍ណែនាំស្តីពីនិតិវីធីបច្ចេកទេសនៃការរៀបចំគម្រោងឋវិការរបស់រដ្ឋាបាលថ្នាក់ក្រោមជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តដឹកទឹកកកវ៉ាជែងជ្រុលទៅបុកគូថរថយន្តធុនធំ មួយគ្រឿងពេញទំហឹងតៃកុងគៀបជាប់ក្នុងកាបីនរងរបួសស្រាល (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌ ព្រមជាមួយ រដ្ឋបាលសាលាខណ្ឌច្បារអំពៅ នាំយកអំណោយសួរសុខទុក្ខគ្រួសារលោកអនុសេនីយ៍ឯក យូរ សុធារិទ្ធ ជំនួយការអាវុធហត្ថខណ្ឌច្បារអំពៅ ដែលជួបទុក្ខលំបាកដោយសារអគ្គីភ័យឆាបឆេះគេហដ្ឋាន (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
461 នាក់
ម្សិលមិញ :
13508 នាក់
សប្តាហ៍នេះ :
25204 នាក់
ខែនេះ :
115014 នាក់
3 ខែនេះ :
340173 នាក់
សរុប :
1180988 នាក់