ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
បុរសម្នាក់ធ្លាក់ពីលើដើមស្តៅបាក់.ក ស្លាប់ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យះ
Sa,27 Juni 2020 (Time 03:25 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 15នាក់)


ខេត្តបន្ទាយមានជ័យះ
 បុរសម្នាក់ធ្លាក់ពីលើដើមស្តៅមកដល់ដីបាក់ ក ស្លាប់
ប្រជាពលរដ្ឋប្រទះឃើញនៅវេលាម៉ោង៦និង ៣០នាទីព្រឹកថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២០  នៅចំណុចខាងជើងខ្នងអាងប្រាសាទមេបុណ្យ ស្ថិតក្នុងភូមិបន្ទាយឆ្មារខាងជើង ឃុំ បន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក សៅ  សារឿន អធិការនគរបាលស្រុកថ្មពួកបានឲ្យដឹងថាបុរសដែលស្លាប់ឈ្មោះហឿយ សល់  អាយុ ៣៧ ឆ្នាំ រស់នៅភូមិបន្ទាយឆ្មារជើង ឃុំបន្ទាយឆ្មារ  ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាមនុស្យញៀនស្រាជាប្រចាំ និងមានសតិមិនល្អ ។
លោកអធិការបានបញ្ជាក់ថាតាមការបំភ្លឺពីបងប្អូនប្រាប់ ឲ្យដឹងថា វេលាម៉ោង១០យប់ ជនរងគ្រោះ ឈ្មោះហឿយ សល់ បាននិយាយទៅកាន់បងប្អូនថារូបគេទៅលេងប្រាសាទមេបុណ្យយប់នេះ លុះដល់វេលាម៉ោង៦និង ៣០នាទីព្រឹកថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២០ មានប្រជាពលរដ្ឋប្រទះឃើញសព ដេកស្លាប់នៅក្រោមដើមស្តៅក្បែរផ្លូវលំដោយមានមែកស្តៅធ្លាក់បាក់ផងដែរ ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលជំនាញនិងប៉ុស្តិ៍រដ្ឋ បាលឃុំបន្ទាយឆ្មារ សហការជាមួយគ្រួរពេទ្យ  អាជ្ញាធឬភូមិឃុំ ដើម្បីធ្វើការពិនិត្យសព ។ឆ្លងតាមការត្រួតពិនិត្យឃើញស្នាមបែកក្បាល និងបាក់.ក ដូច្នេះគ្រូពេទ្យបានសន្និដ្ឋានថា ជនរងគ្រោះបានឡើងដើមស្តៅជាន់ប៉ះមែកតូចបាក់ធ្លាក់ក្បាលមកមុន បណ្តាលឲ្យបែកក្បាលនិងបាក់.ក ស្លាប់តែម្តងគ្មានពាក់ព័ន្ធនិងនុស្សឃាតនោះឡើយសពជនរងគ្រោះ ក្រោយពីធ្វើការពិនិត្យរួច បានប្រគល់ជូនក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ចាប់យកថ្នាំញៀន១កញ្ចប់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

នាយករដ្ខបាលប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តបាត់ដំបងជំនួស លោក ហឿង សុគន្ធ ដែលត្រូវចូលនិវត្តន៍ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកអ៊ុំរាត្រីចូលរួមបើកកិច្ចប្រជុំស្តីការផ្សព្វផ្សាយសារាចណ៍ណែនាំស្តីពីនិតិវីធីបច្ចេកទេសនៃការរៀបចំគម្រោងឋវិការរបស់រដ្ឋាបាលថ្នាក់ក្រោមជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តដឹកទឹកកកវ៉ាជែងជ្រុលទៅបុកគូថរថយន្តធុនធំ មួយគ្រឿងពេញទំហឹងតៃកុងគៀបជាប់ក្នុងកាបីនរងរបួសស្រាល (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌ ព្រមជាមួយ រដ្ឋបាលសាលាខណ្ឌច្បារអំពៅ នាំយកអំណោយសួរសុខទុក្ខគ្រួសារលោកអនុសេនីយ៍ឯក យូរ សុធារិទ្ធ ជំនួយការអាវុធហត្ថខណ្ឌច្បារអំពៅ ដែលជួបទុក្ខលំបាកដោយសារអគ្គីភ័យឆាបឆេះគេហដ្ឋាន (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
811 នាក់
ម្សិលមិញ :
13508 នាក់
សប្តាហ៍នេះ :
25554 នាក់
ខែនេះ :
115364 នាក់
3 ខែនេះ :
340523 នាក់
សរុប :
1181338 នាក់