ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
តខ្សែភ្លើងភ្លេចបិទកុងតាក់បណ្តាលអោយឆក់ស្លាប់ភ្លាមៗនៅហ្នឹងកន្លែង
So,28 Juni 2020 (Time 09:44 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 22នាក់)


(ខេត្តបាត់ដំបង) បុរសវ័យ៥៩ឆ្នាំម្នាក់ត្រូវបានឆក់ខ្សែភ្លើងស្លាប់ភ្លាមៗនៅលើដីខាងមុខផ្ទះ បើទោះបីមានការអន្តរាគមន៍ជួយពីក្រុមសាច់ញាតិដោយយកជនរងគ្រោះកប់ដីខ្សាច់យ៉ាងណាក្តី តែអ្វីៗបានហួសពេលអស់ហើយ ។

ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង០០នាទីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ នៅត្រង់ចំណុចមុខផ្ទះជនរងគ្រោះឋិតក្នុងក្រុមទី១២ ភូមិបឹងព្រីង ឃុំបឹងព្រឺង ស្រុកថ្មគោលខេត្តបាត់ដំបង។

តាមសម្តីអ្នកឃើញហេតុការណ៍បានអោយដឹងដថាមុនកើតហេតុគេឃើញបុរសវ័យ៥៩ឆ្នាំដែលជាជនរងគ្រោះបានយកខ្សែភ្លើងរាយនៅមុខផ្ទះដើម្បីបូបទឹកដាក់ពាងខណះនោះទំនងខ្សែភ្លើងដាច់ដំណរទើបឃើញជនរងគ្រោះអង្គុយតខ្សែភ្លើង ភ្លាមៗនោះក៏ស្រាប់តែឃើញជនរងគ្រោះដួលប្រកាច់ស្តូកស្តឹងតែម្តងទើបនាំគ្នាឆោឡោបិទកុងតាក់ភ្លើងហើយនាំគ្នាជួយតែត្រូវបានហួសពេលទៅហើយ។
សមត្ថកិច្ចបន្តថាសពជនរងគ្រោះឈ្មោះ គុជ.សល់ ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅក្រុម១២ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានអង្គុយតខ្សែភ្លើងនៅហ្នឹងដីខាងមុខផ្ទះរបស់ខ្លួដើម្បីបូមទឹកដាក់ពាង លុះក្រោយមកក៏ត្រូវឆក់ស្លាប់តែម្ដងដោយការតខ្សែភ្លើងមិនបានបិទកុងតាក់ជាមុន។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារកំពុងរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

មេក្លោងជួញដូរគ្រឿងញៀន៣នាក់ ថ្នាំញៀនជិត១គីឡូ និងវត្ថុតាងជាច្រើន ត្រូវកម្លាំងនគរបាលបង្ក្រាបនៅខេត្តក្រចេះ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចនគរបាលចុះត្រួតពិនិត្យទំនិញផុតកាលបរិច្ឆេទប្រេីប្រាស់និងខូចគុណភាព (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យម្នាក់លួចលក់ថ្នាំញៀននៅផ្សារកណ្តាលត្រូវនគរបាលចុះឃាត់ខ្លួន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ចាប់យកថ្នាំញៀន១កញ្ចប់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

នាយករដ្ខបាលប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តបាត់ដំបងជំនួស លោក ហឿង សុគន្ធ ដែលត្រូវចូលនិវត្តន៍ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1676 នាក់
ម្សិលមិញ :
13508 នាក់
សប្តាហ៍នេះ :
26419 នាក់
ខែនេះ :
116229 នាក់
3 ខែនេះ :
341388 នាក់
សរុប :
1182203 នាក់