ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
យុវជនវ័យក្មេង២នាក់បាក់ជើងទាំង២របួសធ្ងន់ពេលដែលបើកម៉ូតូបុករថយន្តកែច្នៃដឹកដី
Sa,27 Juni 2020 (Time 10:32 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 15នាក់)


ខេត្តបន្ទាយមានជ័យះ
យុវជនវ័យក្មេង២នាក់បាក់ជើងទាំង២របួសធ្ងន់ពេលដែលបើកម៉ូតូទៅបុករថយន្តកែច្នៃដឹកដីនៅវេលាម៉ោង៣និង១០នាទីរសៀល នៅថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ ៥៦  A នៅចំណុច ផ្លូវបំបែកជាបួន ចូលភូមិរកាគោកខ្វាវ ឃុំ រលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
នគរបាលជំនាញចរាចរណ៍ស្រុកស្វាយចេកបានឲ្យដឹងថាជនរងគ្រោះទាំង២នាក់ មានឈ្មោះ ធឿន ធិប ភេទប្រុស អាយុ១៦ ឆ្នាំ ឌុបឈ្មោះសន ចេន ភេទប្រុស អាយុ១៦ ឆ្នាំទាំង២នាក់រស់នៅភូមិ ទ័ពសៀម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
នគរបាលជំនាញបានឲ្យដឹងបន្តទៀតថាមុនពេលកើតហេតុយុវជនទាំង២នាក់បាន បើកម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរី២០១១ ពណ៌ខ្មៅពាក់ស្លាកលេខ1E 3829 បន្ទាយមានជ័យពីត្បូងទៅជើង ក្នុងល្បឿនលៀនពេលបើកទៅដល់ចំណុចកើតហេតុស្របពេលនោះមានរថយន្តកែច្នៃដឹកដីបើកស្របគ្នា ដោយឈ្មោះ គិម យឿត ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅ ភូមិ រលំជ្រៃ ឃុំ ភូមិថ្មី ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ បានស៊ីញ៉បត់ឆ្វេងមិនបានមើលឆ្វេង ស្តាំស្រាប់តែត្រូវម៉ូតូបុកពេញទំហឹងបណ្តាលឲ្យអ្នកបើកបាក់ភ្លៅខាងស្តាំនិងអ្នករួមដំណើរបាក់ភ្លៅខាងស្តាំដែរ។ចប់ហេតុការណ៍គ្រោះ ត្រូវបាននគរបាលដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុន នៅស្រុកមង្គលបូរី ។
នគរបាលបានបញ្ជាក់ឲ្យដឹងទៀតថាមូលហេតុបង្កឲ្យកើតមានគ្រោះថ្នាក់នេះមកពីរថយន្តស៊ីញ៉បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន អ្នកបើកម៉ូតូឡើងជែង ក្នុងល្បឿនលឿន ហើយក៏ខ្វះការប្រុងប្រយ័ដូចគ្នា។
ម៉ូតូខូចខាតធ្ងន់និងរថយន្តទាំង២គ្រឿងនគរបាលបានយកមករក្សាទុកនៅអធិការដ្ឋាននគរ​បាលស្រុកស្វាយចេក បន្ទាប់ពីធ្វើការត្រួនិត្យនិងវាស់វែងរួច ដើម្បីរងចាំធ្វើការដោះស្រាយនៅពេល ក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

មេក្លោងជួញដូរគ្រឿងញៀន៣នាក់ ថ្នាំញៀនជិត១គីឡូ និងវត្ថុតាងជាច្រើន ត្រូវកម្លាំងនគរបាលបង្ក្រាបនៅខេត្តក្រចេះ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចនគរបាលចុះត្រួតពិនិត្យទំនិញផុតកាលបរិច្ឆេទប្រេីប្រាស់និងខូចគុណភាព (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យម្នាក់លួចលក់ថ្នាំញៀននៅផ្សារកណ្តាលត្រូវនគរបាលចុះឃាត់ខ្លួន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ចាប់យកថ្នាំញៀន១កញ្ចប់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

នាយករដ្ខបាលប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តបាត់ដំបងជំនួស លោក ហឿង សុគន្ធ ដែលត្រូវចូលនិវត្តន៍ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1454 នាក់
ម្សិលមិញ :
13508 នាក់
សប្តាហ៍នេះ :
26197 នាក់
ខែនេះ :
116007 នាក់
3 ខែនេះ :
341166 នាក់
សរុប :
1181981 នាក់