ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
អនិច្ចាយុវជនម្នាក់ទិញឥវ៉ាន់នៅពេលយប់ឲ្យម្តាយលក់ត្រូវបានរថយន្តធុនធំបុកស្លាប់យ៉ាងអណោចអាធ័ម
Mo,15 Juni 2020 (Time 10:03 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 149នាក់)


ខេត្តបន្ទាយមានជ័យះ
អនិច្ចាណាស់យុវជនម្នាក់ទៅទិញឥវ៉ាន់នៅពេលយប់ឲ្យម្តាយលក់ត្រូវបានរថយន្តធុនធំបុកស្លាប់យ៉ាងអណោចអាធ័ម នៅវេលាម៉ោង៣និង៤៤នាទីទាបភ្លឺ ថ្ងៃទី១៥ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ ៥៦ A ​ ចំណុចទល់មុខក្លោងទ្វារវត្តពោធិតាបែន ស្ថិតក្នុងភូមិគោករការ ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា
ជនរងគ្រោះមានឈ្មោះ អឿន ឡាយហាំង ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិអូរវែងត្បូង ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងបន្តទៀតថាមុនពេលកើតហេតុនោះយុវជនរងគ្រោះបាន ជិៈម៉ូតូម៉ាកអៀ រ៉ក ពណ៍ខ្មៅ គ្មានស្លាកលេខទៅទិញ ឥវ់ាន់ឲ្យម្តាយលក់ លុះពេលជិៈចេញពីភូមិឡើងមកថ្នល់ជាតិមិនបានមើលឆ្វេងស្តាំ ដោយធ្វើដំណើរពីជើងទៅត្បូងមកដល់ចំណុចកើតហេតុ ត្រូវរថយន្តធុនធំ ធ្វើដំណើរច្រាសទិសគ្នាបុកចំពេញទំហឹងបណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងចំណែកអ្នកបករថយន្តក្រោយពីកើតហេតុ បានបើករត់គេចខ្លួនបាត់ស្រមោលឈឹង ។
ពេលកើតហេតុហើយសពជនរងគ្រោះត្រូវបាននគរបាលចរាចរណ៍ ប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី បន្ទាប់នគរបាលជំនាញ ធ្វើការវាស់វែងនិងត្រួតពិនិត្យរួច។ម៉ូតូយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំតាបែនរងចាំប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះវិញនៅពេលក្រោយ៕ ​

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ចាប់យកថ្នាំញៀន១កញ្ចប់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

នាយករដ្ខបាលប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តបាត់ដំបងជំនួស លោក ហឿង សុគន្ធ ដែលត្រូវចូលនិវត្តន៍ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកអ៊ុំរាត្រីចូលរួមបើកកិច្ចប្រជុំស្តីការផ្សព្វផ្សាយសារាចណ៍ណែនាំស្តីពីនិតិវីធីបច្ចេកទេសនៃការរៀបចំគម្រោងឋវិការរបស់រដ្ឋាបាលថ្នាក់ក្រោមជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តដឹកទឹកកកវ៉ាជែងជ្រុលទៅបុកគូថរថយន្តធុនធំ មួយគ្រឿងពេញទំហឹងតៃកុងគៀបជាប់ក្នុងកាបីនរងរបួសស្រាល (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌ ព្រមជាមួយ រដ្ឋបាលសាលាខណ្ឌច្បារអំពៅ នាំយកអំណោយសួរសុខទុក្ខគ្រួសារលោកអនុសេនីយ៍ឯក យូរ សុធារិទ្ធ ជំនួយការអាវុធហត្ថខណ្ឌច្បារអំពៅ ដែលជួបទុក្ខលំបាកដោយសារអគ្គីភ័យឆាបឆេះគេហដ្ឋាន (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
509 នាក់
ម្សិលមិញ :
13508 នាក់
សប្តាហ៍នេះ :
25252 នាក់
ខែនេះ :
115062 នាក់
3 ខែនេះ :
340221 នាក់
សរុប :
1181036 នាក់