ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
លោកមាសច័ន្ទពិសិដ្ឋថាការដោះស្រាយបណ្តឹងមាន​បញ្ហា​ខ្លះត្រូវ​បាន​ដោះស្រាយ តែខ្លះទៀតបញ្ជូនទៅមិនទាន់បានដោះស្រាយ កកស្ទះសំណុំរឿង
Mo,15 Juni 2020 (Time 09:52 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 18នាក់)


ខេត្តបន្ទាយមានជ័យះ
លោកមាសច័ន្ទពិសិដ្ឋព្រះរាជអាជ្ញា នៃអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថាសាលាដំបូងខេត្ត មានបញ្ហាប្រឈមក្នុងការដោះស្រាយរាល់បណ្តឹងមាន​បញ្ហា​ខ្លះត្រូវ​បាន​ដោះស្រាយ តែខ្លះទៀតបញ្ជូនទៅមិនទាន់បានដោះស្រាយបណ្ដាលឲ្យកកស្ទះសំណុំរឿងជាច្រើនដែលត្រូវដោះស្រាយបន្តទៀត ប្រសាសន៍បានថ្លែងកាលពីពេលថ្មីៗ នៅសាលប្រជុំសាលាដំបូងខេត្ត ដោយមានការចូលរួម ពីអង្គភាពពន្ធនាគារ អង្គភាពស្នងការនគរបាលខេត្ត និងអង្គភាពអាវុធហ្ថខេត្ត។
ក្នុងកិច្ចប្រជុំនោះលោក មាស ច័ន្ទពិសិដ្ឋ បានមានប្រសាសន៍ថា បញ្ហាផ្សេងៗដែលបានដាក់ចេញដោយក្រសួងសុត្តិធម៍ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ កន្លងមកដែលបានដាក់ចេញឡើងដោយអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នាថ្ងៃនោះក្នុងគោលបំណងដើម្បីឲ្យមានការលើកឡើងរាល់បញ្ហាប្រឈមផ្សេងៗក្នុងការអនុវត្តច្បាប់ព្រមទាំងចូលរួមចំណែកដោយការលះបង់ខ្ពស់របស់មន្ត្រីនគរបាលយុត្តិធម៌ ក្នុងការជួយដល់ស្ថាប័នសាលាដំបូងក្នុងយុទ្ធនាការដោះស្រាយរាល់បញ្ហាកកស្ទះនៃសំណុំរឿងសព្វថ្ងៃ ដល់អនាគត់ផងដែរ និងធ្វើយ៉ាងណាឲ្យដំណើរការនីតិវិធីការដោះស្រាយសំណុំរឿងរបស់តុលាការឲ្យប្រព្រឹត្តទៅបានរលូន និងឆាប់រហ័សប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោក មាស ច័ន្ទពិសិដ្ឋ បានបញ្ជាក់ឲ្យដឹងទៀតថា កន្លងមករាជរដ្ឋាភិបាលបានដាក់ចេញនៅយុទ្ធនាប្រយុទ្ធប្រឆាំងបទល្មើសនានាដូចជាយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន យុទ្ធនាការប្រយុទ្ធប្រឆាំងបទល្មើសធនធានធម្មជាតិ នឹងរយៈពេលថ្មីៗនេះគឺជាយុទ្ធនាការទប់ស្កាត់បទល្មើសចរាចរណ៍ទូទាំងប្រទេសហើយទទួលបាននូវជោគជ័យដ៏ត្រចាស់ត្រចង់ទៀតផង។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា ប៉ុន្តែទន្ទឹមនឹងនេះសំណុំរឿងព្រហ្មទណ្ឌនៅតាមសាលាជម្រះក្តីមានការកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយចំនួនអ្នកជាប់ឃុំនៅពន្ធនាគារក៏មានការកើនឡើងយ៉ាងខ្លាំងដែលបង្កឲ្យចង្អៀតពន្ធនាគារ ជាពិសេសកើនឡើងនៃសំណុំរឿងគ្រឿងញៀន និងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ ។ លោកបានបន្តឲ្យដឹងទៀតថា ដើម្បីតាមដាននិងដោះស្រាយរាល់បញ្ហាដែលប្រមូល​បាន​ដោយ​មន្ត្រីនគរបាលយុត្តិធម៌៕

ព័ត៌មានគួរចាប់អារម្មណ៍

មេក្លោងជួញដូរគ្រឿងញៀន៣នាក់ ថ្នាំញៀនជិត១គីឡូ និងវត្ថុតាងជាច្រើន ត្រូវកម្លាំងនគរបាលបង្ក្រាបនៅខេត្តក្រចេះ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចនគរបាលចុះត្រួតពិនិត្យទំនិញផុតកាលបរិច្ឆេទប្រេីប្រាស់និងខូចគុណភាព (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យម្នាក់លួចលក់ថ្នាំញៀននៅផ្សារកណ្តាលត្រូវនគរបាលចុះឃាត់ខ្លួន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ចាប់យកថ្នាំញៀន១កញ្ចប់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

នាយករដ្ខបាលប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តបាត់ដំបងជំនួស លោក ហឿង សុគន្ធ ដែលត្រូវចូលនិវត្តន៍ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1652 នាក់
ម្សិលមិញ :
13508 នាក់
សប្តាហ៍នេះ :
26395 នាក់
ខែនេះ :
116205 នាក់
3 ខែនេះ :
341364 នាក់
សរុប :
1182179 នាក់