ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
កិច្ចប្រជុំបូកសរុបការងាររបស់ខេត្តអនុវត្តបានកន្លងមកផ្តោតអារម្មណ៍លើការងារគ្រោះមហន្តរាយនិងអីតីតៈអតីតយុទ្ធជន
Mi,04 März 2020 (Time 01:16 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 575នាក់)


ខេត្តខេត្តបន្ទាយមានជ័យះ
ក្នុងពិធីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ ២០២០នោះ លោកគន់គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍ថាក្នុងរយះពេលពេញ១ឆ្នាំនេះរដ្ឋបាលខេត្តបន្ទាយមានជ័យបានអនុវត្តការងារបានល្អលើការងារគ្រោះមហន្តរាយ និង អតីតះយុទ្ធជន នៅព្រឹក ថ្ងៃទី៤ ខែមិនា ឆ្នាំ២០២០ ក្នុងសាលប្រជុំសាលាខេត្តដោយមានការចូលរួម លោកខេងស៊ុំប្រធានក្រុមប្រឹក្សាខេត្ត លោកអ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ ប្រធានមន្ទីរ អង្គភាពទាំង៣ និងមន្ត្រីពាក់ព័ន្ធជាច្រើនរយនាក់។
ក្នុងនោះលោកអ៊ុំរាត្រីអានរបាយការណ៍សង្ខេបពីលទ្ធផលអនវត្តន៍លើការងារឆ្នាំ២០១៩និងលើកទិសដៅឆ្នាំ២០២០បានឆ្លុះបញ្ចាំងពីលទ្ធផល សមិទ្ធផលរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យសេដ្ឋកិច្ច សង្គមកិច្ច សន្តិសុខសណ្តាប់ធ្នាប់សាធារណ: ស្ថេរភាពនិងបរិយាកាសនយោបាយដែលយើងគ្រប់គ្រងបានរឹងមាំ។
លោកអ៊ុំរាត្រីបានបូកសរុបហើយដាក់ចេញនូវទិសដៅការងាររបស់រដ្ឋាបាលខេត្តនាឆ្នាំ២០២០ខាងមុខ រួមមាន ពង្រឹងនិងជំរុញការងារស្ថិតិនិងអត្រានុកូលដ្ឋាន អត្ថសញ្ញាណប័ណ្ណ ប័ណ្ណព្រំដែនការងារគណ:បញ្ជាការឯកភាពស្រុក ក្រុង ពង្រឹងសមត្ថភាពមន្ត្រី ការបង្កបង្កើនផលស្រូវប្រាំង និងដំណាំផ្សេងៗ លើកកម្ពស់ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ទប់ស្កាត់ បង្ក្រាបអំពើរត់ពន្ធនិងបទល្មើសគ្រប់ជំនាញដើម្បីបង្កើនចំណូលថវិកាឬចំណូល ពង្រឹង គាំទ្រការបង្កើនប្រមូលពន្ធដារគ្រប់ប្រភេទ ពង្រឹងគ្រប់គ្រងមូលដ្ឋានអាជីវកម្ម ការថែទាំ ការពារ ជួសជុលបណ្តាញផ្លូវស្ពាន សំណង់នានា។
លោកបានបន្តទៀតថាបន្តបង្កើនលើកកម្ពស់លើវិស័យសង្គម សេដ្ឋកិច្ចនានា ចំណែកវិស័យសេវាកម្ម សេវារដ្ឋបាល សេវាសាធាណ:ក៏ត្រូវពង្រឹង ក្នុងនោះគាំពាការិយាល័យច្រកចេញចូលតែ។ក្នុងឱកាសនោះលោកគន់គីមបានធ្វើការវាយតម្លៃកោតសរសើរដល់មន្ត្រីថ្នាក់ដឹកនាំនិងមន្ត្រីទាំងផ្នែកសិុវិលនៃអាជ្ញាធរដែនដី មន្ទីរស្ថាប័នជំនាញ កងកម្លាំងប្រដាប់អាវុធរបស់ស្ថាប័នរដ្ឋ ព្រមទាំងស្ថាប័នលទ្ធផល សមិទ្ធផលថ្មីៗបន្ថែមច្រើនសន្ធឹកនៅក្នុងខេត្តបន្ទាយមានជ័យ។លោកបានជម្រុញឲ្យរដ្ឋបាលខេត្តនេះរឹងរឹតតែខិតខំទ្វេរឡើង ដោយចូលរួមជាមួយរាជរដ្ឋាភិបាលនិងស្ថាប័នថ្នាក់ជាតិក្នុងការបង្កើនសមត្ថភាព លទ្ធភាពទទួលខុសត្រូវ ទ្រោលសភាពការណ៍បច្ចុប្បន្នភាពនិងតទៅខាងមុខ។
ក្នុងនោះលោកបានលើកយករឿងគ្រោះមហន្តរាយ និងអតីតយុទ្ធជនថាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានសមាអភិតៈយុទ្ធជនកម្ពុជាកន្លងមកសម្តេចតែងតែយកចិត្តទុកដាក់ដល់ អតីតយុទ្ធជនផ្តល់ទាំងគ្រឿងឧបភោគនិងបរិភោគ ថវិកាពិសេសជួយសាងសង់ផ្ទះឲ្យដល់អភិតៈយុទ្ធជនមិនដែលដាច់ព្រោះសំអាងថាអភិតៈយុទ្ធជនជាកំលាំងកន្លងមកហានពលីជីវិតក្នុងការពារទឹកដីហានប្តូរជីវិតសាច់ស្រស់ឈាមស្រស់ជួនជាតិមាតុភូមិហើយប្រទេសមានស្ថេរភាពរហូតមកដល់សព្វថ្ងៃនេះក៏ដោយសារតែកងកំលាំងប្រដាប់អាវុធ អាវុធហត្ថ នគរបាលទាំងអស់ដែលជាអតីតៈយុទ្ធជននេះផងដែរ។ លោកបានបន្តថាការបង្កើតសមាអភិតៈយុទ្ធជនកម្ពុជាបង្កើតឡើងវាមានសារៈសំខាន់ណាស់ក្នុងវិស័យមនុស្សធម៌សំរាប់ឆ្លើយតបសង្គ្រោះបន្ទាន់ដល់គ្រប់គ្រួសាររងគ្រោះដោយគ្រោះមហន្តរាយផ្យេងៗដូចជាជួយដល់គ្រួសារកងទ័ពក្រីក្រប្រជាពលរដ្ឋមានការខ្វះខាត ក្នុងគ្រាមានអាសន្ន ផលវិបាកនៃគ្រោះមហត្តរាយ អ្នកផ្ទុកមេ រោគអេដស៍ ជនពិការ កុមារកំព្រា ចាស់ជរាឥតទីពឹងជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងប្រុសម្នាក់ចាត់ពីផ្ទះជាច្រើនម៉ោងពេលក្រុមគ្រួសារដើររកឃើញស្លាប់អណ្តែតក្នុងទឹកស្រះស្រង់យកមកផ្ទះបានត្រឹមយំអោបកូន ចៅ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងទំនើងម្នាក់ផឹកស្រាជក់ថ្នាំញៀនឡើងឡប់សតិធ្វើសកម្មភាពកាប់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវត្រូវនគរបាលឃាត់ខ្លួន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករខ្មែរ លក់ដូរ​នៅ​ផ្សារស្បែកជើ​ង​ជជុះ រោងក្លឿ ប្រមា​ណ​ជាង​១០​០នាក់ លើ​កគ្នា​ទៅតវ៉ាសុំ​ប​ញ្ជុះ​ថ្លៃតូប​ នៅ​អូហ្វីស​ថៃ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿងឆក់កាបូបទៅលើនារីម្នាក់មិនបានសម្រេចបណ្ដាលឲ្យដួលរងរបួសធ្ងន់ចំណែកឯជនសង្ស័យជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ ប៉ុនប៉ងធ្វើឃាតខ្លួនឯង ៣ដង តែមិនស្លាប់ គ្រាន់តែរងរបួសធ្ងន់ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2832 នាក់
ម្សិលមិញ :
8236 នាក់
សប្តាហ៍នេះ :
45999 នាក់
ខែនេះ :
197855 នាក់
3 ខែនេះ :
708424 នាក់
សរុប :
3971497 នាក់