ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
មិទ្ទិញអបអរសាទខួបលើកទី១០៩ទិវាអន្តរជាតិនារី ៨ មិនា ឆ្នាំ២០២០ ក្រោមប្រធានបទ ស្ត្រីរួបរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ
Mi,04 März 2020 (Time 04:43 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 298នាក់)


ខេត្តបន្ទាយមានជ័យាះ
លោកអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ក្នុងទិវាទិវាអន្តរជាតិនារី ៨ មិនា ឆ្នាំ២០២០ ក្រោមប្រធានបទ ស្ត្រីរួបរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិថាស្ត្រីនិងកុមារ ក្រីក្ររាប់លាននាក់ត្រូវបានម្ចាស់រោងចក្រ សហគ្រាសគេងប្រតវ័ញ្ចលើកំលាំងពលកម្មកុមានិងស្ត្រីដែលជា កម្មកររោងចក្របង្ខំឲ្យធ្វើការជាទម្ងន់ក្នុង១ថ្ងៃ១៦ម៉ោង ហើយផ្តល់ប្រាក់បៀវត្សយ៉ាងតិចបំផុតដោយមិនគិតពីសុខភាពរបស់កម្មករឡើយជាហេតុធ្វើឲ្យនារីនិងកុមាររស់នៅយ៉ាងដុនដាបលំបាកវេទនាបំផុត។
កម្មវិធីនេះ នៅសាលប្រជុំសាលាខេត្ត ព្រឹក ថ្ងៃទី៣ មិនា ឆ្នាំ២០២0 ដោយមានការចូលរួម លោកខេងស៊ុំ ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត លោកស្រីម៉េងគីមហួយ ប្រធានមន្ទីរ កិច្ចការនារីខេត្ត និងនារីបុរស់ចូលរួម ជិត៥០០នាក់។ក្នុងកិច្ចប្រជុំនោះលោកស្រីម៉េងគីមហួយបានមានប្រសាសន៍ថា ដោយមានការឈឺចាប់និងការធ្វើបាបរបស់ថៅកែរោងចក្រ សហគ្រាសមិនបានទើបកម្មករតស៊ូយ៉ាងស្វិតស្វាញ ងើបប្រឆាំងនិងថៅកែរោងចក្រសហគ្រាសបង្ខំ ឲ្យថៅកែរោងចក្រ សហគ្រាសទទួលយល់ព្រមអំពីលក័្ខណ របស់កម្មករ ជ័យជំនះដ៏មហាធំធេងនេះធ្វើឲ្យកម្មករល្បីរន្ទឺ យ៉ាងខ្លាំងនៅលើពិភពលោកលោកស្រីបានបញ្ជាក់ឲ្យដឹងទៀតថា ជ័យជំនះនេះធ្វើឲ្យពិភពលោកយកថ្ងៃ៨មិនា ជាទិវានារីអន្តរជាតិ នៃមហាសាមគ្គីតស៊ូរបស់ពលករនារីទូទាំងពិភលោក។
លុះនៅឆ្នាំ១៩៨៥គេបានរៀបចំសន្និសន្និសីទម្តងទៀតនៅប្រទេសខេនញ៉ាដើម្បីធ្វើការ ត្រួតពិនិត្យនិងវាយតំលៃលើលទ្ធផលសំរេចរបស់នារី ព្រមទាំងធ្វើការអនុម័តលើយុទ្ធវិធីរីកចំរើនទៅមុខសំរាប់ ភាពលូតលាស់របស់នារី។
លុះនៅឆ្នាំ១៩៩៥អង្ការសហប្រជាជាតិបាបរៀបចំសន្និសីទនារីពិភពលោកលើកទី៤នៅ ក្រុងប៉េកាំងក្រោមប្រធានបទ សមភាព វឌ្ឍនភាព និងសន្តិភាព គឺភាពក្រីក្រ ការអប់រំអំពើហឹង្សា ផលវិបាកនៃជំលោះ អាវុធនារីក្នុងរចនាសម្ព័ន្ធនយោបាយ និងសេដ្ឋកិច្ចតួនាទីក្នុងការធ្វើសេចក្តីសម្រេចចិត្ត យន្តការដើម្បីលើកកំពស់ការរីកចំរើន សិទ្ធនារីនៅលើប្រពន្ធផ្សព្វផ្សាយ ។
លោកស្រីបានបញ្ជាក់ទៀតថា ទិវាអន្តរជាតិ៨មិនានេះកើតមុនអង្ការសហប្រជាជាតិ សព្វថ្ងៃនេះពិតជាមានច្បាប់ជាតិនិងអន្តរជាតិក៏ដោយ ក៏វិសមភាពរវាង បុរស និងស្ត្រីការរើសអើងប្រឆាំងនិងនារីភេទ ការរំលោភសិទ្ធស្ត្រី ហឹង្សាក្នុងគ្រួសារនៅតែកើតមាន ជាបញ្ហាដូច្នេះរដ្ឋាភិបាលខិតខំប្រឹងប្រែងធ្វើការផ្សព្វផ្សាយ ដល់មនុស្សគ្រប់រូបទាំងបុរស ទាំងស្ត្រីដើម្បីជួយឲ្យស្ត្រី មានភាពយុត្តិធម៌ក្នុងការទទួលសិទ្ធិ និងប្រើសិទ្ធិ និងដើម្បីជួយកាត់បន្ថយទប់ស្កាត់លុបបំបាត់ចោលនូវបញ្ហា ទាំងឡាយខាងលើដែលមានលើចំពោះស្ត្រី។
ឲចុង បញ្ចប់នៃកម្មវិធី កម្មវិធី ត្រូវបានបំបែកជាពីរក្រុម ដើម្បីចុះសួរសុខទុក្ខ ស្ត្រីដែលជាប់ពន្ធនាគារ ចំនួន 83 នាក់មួយក្រុមទៀតចុះសួរសុខទុក្ខ និងស្ត្រីជាប់នៅ ទីតាំងបន្សាបគ្រឿងញៀនភ្នំបាក់ មួយចំនួនទៀតនិងបានយកអំណោយទៅចែកជូនដល់ ពួកគាត់នឹងធ្វើការអប់រំឲ្យគាត់បន្ថែម ក្រោយពីមាតុភូមិនិវត្តន៍ ចេញពីពន្ធនាគារទៅ ត្រូវតែកែប្រែខ្លួនឲ្យបានល្អក្លាយជាមនុស្សល្អក្នុងសង្គមដែលសង្គមនិងប្រជាពលរដ្ឋត្រូវការ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមការងារយុវជនស.ស.យ.កខេត្តប៉ៃលិន សហការជាមួយរដ្ឋបាលខេត្ត ធ្វើកម្មវិធីទិវានាម័យបរិស្ថានជាតិ២៣ វិច្ឆិកា ២០២០ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រួសារបានប្រទះឃើញសពជនរងគ្រោះចង ក ស្លាប់ខ្លួនដោយសារកើតជម្ងឺត្រូវមន្តអាគមគេ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្លូវចំនួន៣ខ្សែ ប្រវែងជាង១០គីឡូម៉ែត្រ នៅសង្កាត់និមិត្ត ដែលរងផលប៉ះពាល់ក្នុងអំឡុងគ្រោះទឹកជំនន់នោះ រដ្ឋបាលក្រុងប៉ោយប៉ែត នាំយកគ្រឿងចក្រឈូសឆាយ និងកៀកិន កែសម្រួលដើម្បីងាយស្រួលក្នុងការដំណើរនិងដឹកកសិផល (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសវ័យចំណាស់ម្នាក់ទៅសុីការផឹកមិនអស់ចិត្តមកដល់ផ្ទះផឹកបន្តថែមទៀតប្រពន្ធឃាត់មិនស្តាប់លុះព្រឹកឡើងឃើញប្តីចង ក ស្លាប់តែម្តង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ភោធដាក់ឱ្យដំណើរការ ប្រើប្រាស់នូវអាគាររដ្ឋបាល និងអាគារស្នាក់នៅរបស់កងកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5598 នាក់
ម្សិលមិញ :
8163 នាក់
សប្តាហ៍នេះ :
55409 នាក់
ខែនេះ :
180454 នាក់
3 ខែនេះ :
709592 នាក់
សរុប :
2216882 នាក់