ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
នគរបាលក្រុងចុះបង្ក្រាបក្មេងទំនើងបង្ហោះម៉ូតូបាន១៧នាក់ មកធ្វើកិច្ចសន្យាអប់រំមិនរាងចាលនិងបញ្ជូនទៅតុលាការ
Fr,13 März 2020 (Time 02:17 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 253នាក់)


ខេត្តបន្ទាយមានជ័យះ
ក្មេងទំនើងស្លៀកពាក់ឯកសណ្ឋានជាសិស្សសាលារៀនសូត្រមិនពូកែទេតែបើរឿងសង្គមគេស្អប់ខ្ពើមនោះមិនចាច់រឿនក៏ចេះដែរជាក់ស្តែងមានសិស្សសាលា១៧នាក់មានម៉ូតូ១១គ្រឿងបានផ្តុំក្បាលគ្នា បង្ហោះម៉ូតូបង្អួតគ្នាទៅវិញទៅមកយ៉ាងសប្បាយអើងកងហាក់បីដូចជាមិនខ្លាចភ្លាត់ស្នៀតបុកគេស្លាប់ទាល់តែសោះ កំពុងតែបង្ហោះសម្បាយខ្លាំងស្រាប់តែនគរបាលក្រុងសិរីសោភ័ណចាប់បាន១៧នាក់តាមផ្លូវសាធារណៈ​នៅចំណុច​ ផ្លូវ៧មករា​ ស្ថិតក្នុងភូមិដីឡូដ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យនៅវេលាម៉ោង៤ល្ងាច ថ្ងៃទី១២​ ខែមីនា​ ឆ្នាំ២០២០។
លោកវរសេនីយ៍ឯក​ ស៊ី​ ឌី​ អធិការក្រុងសិរីសោភ័ណ​បានប្រាប់ឲ្យដឹងថា​ នេះគឺជាលើកទី២ហើយដែលកម្លាំងនគរបាលក្រុងសិរីសោភ័ណ បានចុះបង្រ្កាបក្រុមក្មេងទំនើងជាសិស្សសាលាចេញពីរៀនធ្វើសកម្មភាពបង្ហោះម៉ូតូ។ លោកវរសេនីយ៍ឯក​ស៊ី​ឌី​ បានបញ្ជាក់ឲ្យដឹងទៀតថាដោយអនុវត្ត្តន៍តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ អាត់​ ខែម​ស្នងការនគរបាលខេត្ត ដើម្បីថែរក្សាសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានបង្កចលាចល អស្ថេរភាពនៅតាមដងផ្លូវសាធារណៈបង្កឡើង ដោយក្រុមក្មេងទំនើងទាំងនេះ ពិសេសគឺទប់ស្កាត់ការបង្ក គ្រោះថ្នាក់ចរាចរណ៍ទើបលោកដឹកនាំបង្ក្រាប។
លោកវរសេនីយ៍ឯក ស៊ី​ ឌី​ បានបញ្ជាក់ឲ្យដឹងទៀតថាការបង្រ្កាបករណីក្មេងទំនើង តែងតែបង្ហោះម៉ូតូតាមទីសាធាណៈ​ បានចំនួន១៧នាក់​ ម៉ូតូ១១គ្រឿងក្នុងនោះសិស្សជាក្មេងទំនើងមកពី​ វិទ្យាល័យសិរីសោភ័ណ ៣នាក់ អនុវិទ្យាល័យទឹកថ្លា ៥នាក់វិទ្យាល័យមង្គលបូរី ២នាក់ វិទ្យាល័យបត់ត្រង់ ៤នាក់ វិទ្យាល័យអូរអំបិល ១នាក់ និងសិស្សឈប់រៀន ២នាក់ចាប់ពីថ្នាក់ទី១០ ទី
៩ ទី៨ និងទី៧។
លោកវរសេនីយ៍ឯកស៊ី ឌី បញ្ជាក់ទៀតថាក្រុមក្មេងទំនើងទាំងនេះ កម្លាំងនគរបាលក្រុងបានធ្វើការអប់រំ និងធ្វើកិច្ចសន្យា រួចកោះហៅឪពុកម្តាយឬ អាណាព្យាបាលមកធ្វើការធានាយកទៅអប់រំបន្ត តែ បើមានជាលើកទីក្រោយទៀត នគរបាលនិងអនុវត្តតាមវិធានការដ្ឋបាលប្រហែលបញ្ជូនទៅដេកគុកក៏ថា៕

ព័ត៌មានគួរចាប់អារម្មណ៍

រន្ទះបាញ់ ស្លាប់មនុស្សម្នាក់ និង៤ នាក់ទៀត រងរបួសធ្ងន់ ស្រាល ខណៈពេលមេឃ កំពុងភ្លៀងធ្លាក់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ចុះជួយច្រូតកាត់ដណ្ដើមស្រូវពីជំនន់ទឹកភ្លៀង នៅស្រុកមង្គល់បូរី ពីសំណាក់កងកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ ចំនួន៥០០រូប (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តៃវ៉ាន់ព្រមានចិនពីការបើក យន្តហោះបំបាំងកាយនៅលើលើដែនទឹកបស់ខ្លួន ! (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តបុកអ្នកជិះកង់ចំពីក្រោយបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់នៅស្រុកសំរោងទង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តិចច្រលំថាលួចលាក់ជួញដូរសត្វប្រវឹកពីថៃទៅយួនអីណា? រថយន្តកងខេមរភូមិន្ទខ្ចីដឹកម្ហូបអោយមេធំតើចាប់ដែរយ៉ាប់មែន?! (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1244 នាក់
ម្សិលមិញ :
6241 នាក់
សប្តាហ៍នេះ :
73902 នាក់
ខែនេះ :
269140 នាក់
3 ខែនេះ :
678052 នាក់
សរុប :
1796550 នាក់