ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ស្ងាត់ៗអភិបាលស្រុកភ្នំស្រុក និង​សហការីលក់ដីរដ្ឋនៅជាប់អាង​ត្រពាំងថ្ម​
Sa,29 Februar 2020 (Time 02:34 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 151នាក់)


បន្ទាយមានជ័យះ នគរបាល កងរាជអាវុធហត្ថ យោធានិងពលរដ្ឋបានសង្ស័យ ហើយចោទលោកយឹម សំណាង អភិបាលស្រុកភ្នំស្រុកនិងសហការីលក់ដីរដ្ឋទៅអោយបុគ្គលឯកជន។ ដីរដ្ឋនោះស្ថិតនៅជិតអាងត្រពាំងថ្មក្នុងភូមិត្រពាំងថ្មកណ្តាល​ឃុំបោ៉យចារស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ។
យោងសមាសភាពមន្ត្រីកងកម្លាំងនគរបាល កងរាជអាវុធហត្ថនិងផ្នែកសឹករងនៅស្រុកភ្នំស្រុកបានអោយកាសែតរស្មីកម្ពុជាដឹងថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២០ថា៖ ទី១-ដីនោះស្ថិតនៅជាប់ខាងត្បូងផ្លូវចូលអាងត្រពាំងថ្មនិងក៏ជាប់នឹងរោង ខ្ចូសលក់អាហាររមណីយ៍ដ្ឋានអាងត្រពាំងថ្ម ហើយត្រូវបានចែកជារបបអង្គភាពរដ្ឋ៣ស្ថាប័ន( នគរបាល អាវុធហត្ថនិងយោធា) មានទំហំទទឹង៣៦ម៉ែត្រ បណ្តាយជិត១០០ម៉ែតត្រឬប្រមាណ៥.៥៧៣ម៉ែត្រក្រឡា ។
ដីនោះ ដើមឡើយក្រោយឆ្នាំ១៩៨៣ ត្រូវបានពលរដ្ឋសម្គាល់ជារបស់គេកាន់កាប់និងប្រើប្រាស ប៉ុន្តែតមករដ្ឋបាលឃុំនិងស្រុកជំនាន់លោកសេង គី ជាអភិបាលស្រុកភ្នំស្រុកបានដកហូតនិងទុកជាដីទ្រព្យសម្បត្តិរដ្ឋនៃរមណីយដ្ឋានអាងត្រពាំងថ្ម ។ ហើយផ្តល់អោយកងកម្លាំងទាំង៣គ្រប់គ្រង ប្រើប្រាស់ ។ ក្នុងនោះនគរបាលបានដាក់ស្នាក់ការសន្តិសុខការពាររមណីយដ្ឋានអាងត្រពាំងថ្ម ទី២ -ដីជាប់-ក ខាងកើតនៃស្ពានទី១ទំនប់អាងត្រពាំងថ្ម ដែលដោះដូរអោយឯកជនធ្វើហាងអាហារយីហោយឿត មង្គល ទំហំជាង៣០ម៉ែត្រគុណ៥០ម៉ែត្រ។ ដីនេះ ត្រូវបានដោះដូរពីដីរណ្តៅចាក់សម្រាមនៅភូមិពង្រឃុំប៉ោយចារ (ទំហំ ១ហិចតា)។
យោងលិខិតលេខ០០១/១២សភស.សជណ ចុះថ្ងៃទី៩ខែមីនាឆ្នាំ២០១២ របស់រដ្ឋបាលស្រុកភ្នំស្រុកបានបញ្ជាក់ថា ដីនៅទីតាំងខាងលើជាប់ទំនប់អាងត្រពាំងថ្មខាងត្បូងនិងខាងកើត ជាដីរដ្ឋនៃរមណីយដ្ឋានអាងត្រពាំងថ្ម ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច និង​សហគមន៍​ទេសចរណ៍ររៀបចំកសាងជារោងរួម កញ្ចុះឈើប្រក់ស្បូវនិងសង្ក័សីសម្រាប់លក់ម្ហូបអាហារមាន៥ប្លុក ហើយជួលឲ្យអាជីវករលក់ដូរសម្រាប់រកថវិកាអភិរក្សនិងអភិវឌ្ឍន៍តំបន់នោះ ។
ចំណែកលិខិតចុះថ្ងៃទី២៧ ខែមករា និងមួយទៀតចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ របស់នគរបាលដែលកាសែតរស្មីកម្ពុជាទទួលបានបានឲ្យដឹងថា ដីនោះត្រូវបានមន្ត្រីរដ្ឋបាលស្រុកភ្នំស្រុក ការិយាល័យភូមិបាលស្រុកនិងអាជ្ញាធរភូមិឃុំ ដែលលោកយឹម សំណាង អភិបាលស្រុកបញ្ជាកាលពីក្នុងអំឡុងខែមករានិងកុម្ភៈឆ្នាំ២០២០ ឲ្យវាស់វែង ធ្វើប្លង់ ផ្ទេរកម្មសិទ្ធិហើយលក់ក្នុងតម្លៃ១ម៉ែត្រដើរគុណជម្រៅ១០០ម៉ែត្រតម្លៃ៣.៥០០ដុល្លារ។
ប៉ុន្តែអាជីវករលក់ដូរនៅរមណីយដ្ឋានអាងត្រពាំងថ្មបានប្រាប់កេហទំពរ័សកលលោកថ្មីថា ដីនោះលក់បានតម្លៃ១ម៉ែត្រដើរគុណជម្រោ១០០ម៉ែត្រ បាន៤.០០០ដុល្លារ។
ឯលិខិតរដ្ឋបាលស្រុកភ្នំស្រុកបានអោយដឹងថា កាលពីថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២០ ក្រុមការងារស្រុកដែលរួមមានលោកសុក រឹទ្ធី អភិបាលរងស្រុក លោកតាំង ផាន ប្រធានភូមិបាលស្រុក លោកឃុត ឃួន មេឃុំប៉ោយចារនិងមន្ត្រីអាជ្ញាធរនិងជំនាញបានចុះអង្កេតវាស់វែងដីលំនៅឋានរបស់ឈ្មោះស៊ិប ប៊ុនធូ អាយុ៥២ឆ្នាំ និងប្រពន្ធឃាង ឆៃ អាយុ៤៦ឆ្នាំ លំនៅភូមិ-សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ គឺផ្ទេរកម្មសិទ្ធិកាន់កាប់ដីលំនៅដ្ឋានពីឈ្មោះតោ ប៊ុនហ៊ាន ភេទប្រុសអាយុ៦៤ឆ្នាំនិងឈ្មោះផាំង កែវឡៃ អាយុ​៦៤ឆ្នាំជាប្រពន្ធនៅភូមិត្រពាំងថ្មខាងត្បូងឃុំប៉ោយចារស្រុកភ្នំស្រុកនោះ។
អំពីការផ្ទេរកម្មសិទ្ធិនេះ មន្ត្រីនៃអង្គភាពខាងលើ ក៏ដូចពលរដ្ឋបានបញ្ជាក់ថា នេះជាដីរដ្ឋ មិនមែនដីរបស់ពលរដ្ឋឈ្មោះតោ ប៊ុនហ៊ាន និងប្រពន្ធឈ្មោះ ផាំង កែវឡៃ អីទៀតទេ ព្រោះ ពលរដ្ឋនេះបានប្រគល់ដីនោះមកអោយអាជ្ញាធររដ្ឋអស់ហើយ។ ករណីនេះ អាចជាវិធីឆ្ពិនភ្នែកទុច្ចរឹតមួយក្នុងការលក់ដីរដ្ឋ ។
បើយោងអភិបាលនៃរដ្ឋបាលស្រុកភ្នំស្រុកអាណត្តិមុននិងពលរដ្ឋលក់ដូរនៅរមណីយដ្ឋានអាងត្រពាំងថ្មបានអោយដឹងថា ដីបឹងត្រាវ និងកំប្លោកនោះត្រូវអាជ្ញាធរបានដកហូតពីពលរដ្ឋឈ្មោះដូចខាងលើមកទុកជាសម្បត្តិរដ្ឋដូចដីដែលសង់រោងនិងកញ្ចូសរបស់អាជ្ញាធរនិងសហគមន៍ទេសចរណ៍ដែរ ពោលគឺការលក់ដូរ ផ្ទេរកម្មសិទ្ធិដីធ្លីនេះ ជាល្បិចបោកបញ្ឆោតគៃបន្លំលក់ដីរដ្ឋប៉ុណ្ណោះ។
ជាងនេះទៅទៀត ក៏នៅមានដីរដ្ឋក្នុងបឹងត្រាវនិងកំប្លោកនៅផ្លូវចូលអាងត្រពាំងថ្មកន្លែងផ្សេងទៀតក៏ត្រូវបានគេរំលោភយក ហើយអាជ្ញាធរលក់ដែរ គឺ ទី៣ – ក៏មានការផ្ទេរកម្មសិទ្ធិដីធ្លីពីក្នុងនោះ២កន្លែងទៀត ក៏ត្រូវបានផ្ទេរកម្មសិទ្ធិផងដែរ គឺដីរបស់ឈ្មោះ សាវ៉ង់ យាយថឺង ១កន្លែងដែលកំពុងចាក់ដីនិងដីរបស់ឈ្មោះរតន៍ ដែលកំពុងសាងសង់​ហាងកាហ្វេកុងតឺនើ ។ដី១កម្លែងៗមានទំហំទទឹងជាង៣០ម៉ែត្រ បណ្តោយជាង១០០ម៉ែត្រ ។
ឆ្លើយតបការចោទប្រកាន់នេះ លោកយឹម សំណាង អភិបាលស្រុកភ្នំស្រុកប្រាប់កេហទំព័រសកល់លោកថ្មីនៅថ្ងៃទី២៨ខែកុម្ភះថា ករណីដីទំហំ៣៦ម៉ែត្រគុណ១០០ម៉ែត្រ ដែលថាជាដីរដ្ឋនៃអង្គភាពនគរបាល កងរាជអាវុធហត្ថ ផ្នែកសឹករងស្រុកដូចទីតាំងខាងលើ លោកនិងមន្ត្រីបានធ្វើលិខិតផ្ទេរកម្មសិទ្ធិ(លក់ ទិញ) មែន តែពេលសួរមូលដ្ឋាននិងពលរដ្ឋទៅថាជាដីរបស់ឈ្មោះតោ ប៊ុនហ៊ាននិងផាំង កែវឡៃ ដែលធ្លាប់ផ្ទេរ កាន់កាប់ដោយកូនៗគាត់និងទៅឈ្មោះប៉េង ប៊ុនថារ៉ា ជាបងប្អូន(អតីតមេឃុំប៉ោយចារ )។
លោកយឹម សំណាង បន្តថា ៖ ប៉ុន្តែ បើថាដីនោះជាដីរដ្ឋរបស់អង្គភាពនគរបាល,កងរាជអាវុធហត្ថនិងយោធាស្រុក សូមប្រធាន
ភាពនិមួយៗនោះ បង្ហាញឯកសារបញ្ជក់ការគ្របគ្រងមក ហើយជួបប្រជុំពិភាក្សាដោះស្រាយគ្នាទៅ ។
ចំពោះដីដែលសងទៅម្ចាស់អាហារដ្ឋានយឿត មង្គល គឺរដ្ឋបាលស្រុកបានដូរដីទំហំ១ហិចតារបស់ឈ្មោះនេះនៅភូមិពង្រឃុំប៉ោយចារសម្រាប់ធ្វើលានចាក់សម្រាម ហើយផ្តល់ដីត្រង់_កប្រឡាយនៃស្ពានទី១ទំហំប្រហែល៣០ម៉ែត្រគុណ៥០ម៉ែត្រ ។
លោកអភិបាលស្រុកនិយាយបន្ថែមថា ៖ ចំពោះ ដីនៅបឹងត្រាវនិងកំប្លោកនៅជាបផ្លូវចូលអាង ដែលខ្លះបានចាក់ដី ខ្លះសង់ហាងកាហ្វេកុងតីនើងខ្លះត្រៀមចាក់ដី វាជាដីដែលរដ្ឋដោះដូរជាមួយពលរដ្ឋនូវទីតាំងមណ្ឌលសុខភាពឃុំប៉ោយចារ ,ដីទឹកស្អាត ពោលគឺខ្លះជាដីរដ្ឋ ខ្លះជាដីឯកជន ។
ចំណែកលោកអុិន ផាត នាយករងទីចាត់ការអន្តរវិស័យសាលាខេត្តបន្ទាយមានជ័យប្រាប់់កាសែតរស្មីកម្ពុជាថ្ងៃទី២៨ ខែកុម្ភៈថា ករណីដីអង្គភាពរដ្ឋនៃនគរបាល កងរាជអាវុធហត្ថខាងលើ ត្រូវបានដាក់បណ្តឹងមកកាន់សាលាខេត្តហើយៗ លោកកំពុងសុំគោលការណ៍លោកអភិបាលខេត្តដើម្បីចុះពិនិត្យ ដោះស្រាយ៕

ព័ត៌មានគួរចាប់អារម្មណ៍

មេក្លោងជួញដូរគ្រឿងញៀន៣នាក់ ថ្នាំញៀនជិត១គីឡូ និងវត្ថុតាងជាច្រើន ត្រូវកម្លាំងនគរបាលបង្ក្រាបនៅខេត្តក្រចេះ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចនគរបាលចុះត្រួតពិនិត្យទំនិញផុតកាលបរិច្ឆេទប្រេីប្រាស់និងខូចគុណភាព (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យម្នាក់លួចលក់ថ្នាំញៀននៅផ្សារកណ្តាលត្រូវនគរបាលចុះឃាត់ខ្លួន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ចាប់យកថ្នាំញៀន១កញ្ចប់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

នាយករដ្ខបាលប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តបាត់ដំបងជំនួស លោក ហឿង សុគន្ធ ដែលត្រូវចូលនិវត្តន៍ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1272 នាក់
ម្សិលមិញ :
13508 នាក់
សប្តាហ៍នេះ :
26015 នាក់
ខែនេះ :
115825 នាក់
3 ខែនេះ :
340984 នាក់
សរុប :
1181799 នាក់