ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ក្រុមការងារយុវជនស.ស.យ.កខេត្តប៉ៃលិន សហការជាមួយរដ្ឋបាលខេត្ត ធ្វើកម្មវិធីទិវានាម័យបរិស្ថានជាតិ២៣ វិច្ឆិកា ២០២០
Thu,26 November 2020 (Time 05:28 PM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 262នាក់)


ខេត្តប៉ៃលិន ៖ ដើម្បីចូលរួមចំណែកក្នុងការអនាម័យបរិស្ថានជាតិ២៣ វិច្ឆិកា ២០២០ និងបំផុសស្មារតីប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តប៉ៃលិន ឱ្យមានការយល់ដឹងកាន់តែច្បាស់អំពីបញ្ហាសោ ភ័ណភាព សុខភាពរាងកាយ និងសុខភាពផ្លូវដង្ហើម កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារយុវជន ស.ស.យ.ក ខេត្តប៉ៃលិន បានសហការជាមួយនឹងរដ្ឋបាលខេត្តប៉ៃលិន ដោយមានការចូលរួមពីសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ មន្រ្តីរាជការ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ធ្វើកម្មវិធីអនាម័យបរិស្ថាននេះ ស្ថិតនៅមុខបរិវេណសាលាខេត្តប៉ៃលិន ក្រោមអធិតីភាពឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត ។
ប្រភពព័ត៌មានបានឱ្យដឹងថា ៖ នៅក្នុងកម្មវិធីអបអរសាទរ ទិវាអនាម័យបរិស្ថានជាតិ២៣ វិច្ឆិកា ២០២០ ក្រោមប្រធានបទ «អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ» ក្រុមការងារយុវជន ស.ស.យ.ក ខេត្ត បានសហការជាមួយនឹងរដ្ឋបាលខេត្ត នាំគ្នាសស្រាក់សស្រាំ ដោយអ្នកខ្លះមានអំបោស បង្គី ធុងសម្រាម ដើររើសសំរាមនៅតាមដងផ្លូវ ក្នុងក្រុងប៉ៃលិន ក្នុងគោលបំណងបំផុស និងជម្រុញឱ្យប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្បាស់ពីផលប៉ះពាល់នៃសំរាម ដែលគេបោះចោ លពាសវាលពាសកាល ឱ្យយកចិត្តទុកដាក់រក្សាសំរាមទុកមួយកន្លែងឱ្យបានល្អ រួចកើបយកទៅចាក់ចោលនៅទីលានចាក់សំរាម ឬដុតចោលតែម្តង ។ ប្រភពបន្តទៀតថា កន្លែងណាមានសម្រាមច្រើន គឺទីនោះនឹងអាចធ្វើឱ្យបាត់បង់សោភ័ណភាពទីក្រុង និងបង្កផលប៉ះពាល់ដល់សុខភាព ក្លាយទៅជាកើតជម្ងឺរោគាផ្សេងៗ ដល់មនុស្សក្មេងចាស់ បុ្រសស្រី ជាពិសេសគឺកុមារតូចៗ បណ្តាលឱ្យរលាកផ្លូវដង្ហើម និងរលាកសួតជាដើម ។
ប្រភពបញ្ជាក់ថា ក្នុងកម្មវិធីនេះ មានពាក្យស្លោកលើកទឹកចិត្តធ្វើឱ្យចាប់អារម្មណ៍ និងគួរយក មកអនុវត្តតាមដូចជា « អនាម័យល្អ បរិស្ថានស្អាត នាំមកនូវសុខភាព , បរិស្ថានផ្តើមចេញពីយើងទាំងអស់គ្នា, រួមគ្នា ដើម្បីលុបបំបាត់ការបំពុលប្លាស្ទីក, ផែនដីយើង ផ្ទះយើង ទីជម្រកយើង , បើស្រលាញ់បរិស្ថាន ស្រលាញ់សុខភាព សន្យាថានឹងមិនចោលសម្រាមផ្តេសផ្តាស, របស់បោះចោល គឺជាសំណល់ កែច្នៃឡើងវិញ គឺជាធនធាន, សំណល់សំរាម ជាប្រភពនៃមេរោគ » ។ ក្រោយមកក្រុមការងារទាំងអស់ នាំគ្នាសម្អាតអនាម័យនៅតាមសួនកុមារមុខសាលាខេត្ត និងនៅតាមដងផ្លូវ ដើម្បីបង្ហាញឱ្យឃើញពីគំរូល្អ ដល់ប្រជាពលរដ្ឋរស់នៅក្បែរៗនោះ និងប្រជាពលរដ្ឋ ដែលធ្វើដំណើរ តាមផ្លូវផងដែរ ។ ទោះបីជាយ៉ាងណា រហូតមកដល់ពេលនេះ ក្រុងប៉ៃលិន មានក្រុមអ្នកដើររើសសម្រាមអនាម័យនៅតាមដងផ្លូវ ហើយក៏មានរថយន្តដឹកសម្រាមយកទៅចាក់ចោលនៅទីលានចាក់ សម្រាមជាប្រចាំ សម្រាប់ខេត្ត មិនឱ្យមានផលប៉ះពាល់ដល់សុខភាពនោះឡើយ ៕ ដោយ ៖ នាក់ ង៉យ

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តសណ្ដោងរ៉ឺម៉កដឹកទំនិញបើករេចង្កូតបុកខឿនពុះចែកទ្រូងផ្លូវបាក់បង្គោលភ្លើងមួយដើម ()

ព័ត៌មានគួរចាប់អារម្មណ៍

ម៉ូតូលឿនពេកជ្រុលទៅបុកខឿនផ្លូវដួលបោកក្បាលស្លាប់ក្នុងថ្លុកឈាម (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តស៊េរីទំនើបបុកទ្រូងផ្លូវបាក់១កង់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តតូយូតាព្រូសពន្លះបង្កាន់ដៃស្ពានផ្សារដីហ៊ុយរងការខូចខាតតៃកុងរបួសស្រាល (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីកាំកុងត្រូលចុះត្រួតពិនិត្យម្ហូបអាហារ និងណែនាំដល់អាជីវករ នៅផ្សារប៉ាហ៊ី (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2209 នាក់
ម្សិលមិញ :
5205 នាក់
សប្តាហ៍នេះ :
65679 នាក់
ខែនេះ :
166136 នាក់
3 ខែនេះ :
571509 នាក់
សរុប :
2576162 នាក់