ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ក្រុមគ្រួសារបានប្រទះឃើញសពជនរងគ្រោះចង ក ស្លាប់ខ្លួនដោយសារកើតជម្ងឺត្រូវមន្តអាគមគេ
Thu,26 November 2020 (Time 09:53 AM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 33នាក់)


ខេត្តបន្ទាយមានជ័យ:
យុវជនម្នាក់បានចងកសម្លាប់ខ្លួនដោយសារតែខ្លួនមានជំងឺ
ត្រូវមន្តអាគមគេក្រុមគ្រួសារបានប្រទះឃើញសពជនរងគ្រោះចង ក នៅតាកជង្រុកស្រូវ នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២០នៅភូមិពន្សាយជើង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថាសពជនរងគ្រោះមានឈ្មោះ កិញលន់ភេទប្រុសអាយុ៣៨ឆ្នាំ មានលំនៅភូមិពន្សាយជើង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។សមត្ថកិច្ចនគរបាលមូលដ្ឋានបានបញ្ជាក់ឲ្យដឹងទៀតថាតាមការអះអាងរបស់ក្រុមគ្រួសារសពជនរងគ្រោះឈឺជាយូរខែមកហើយដោយសារកើតជម្ងឺត្រូវមន្តអាគមគេ។

នៅពេលកើតហេតុនោះក្រុមគ្រួសារសពបានប្រទះឃើញសពចង ក ដោយយកក្រម៉ាពណ៍ឈាមជ្រូកឆ្នូតសម្លាប់ខ្លួុនឯងនិងតាកជង្រុកស្រូវខាងកើតផ្ទះរបស់ខ្លួន មានចម្ងាយប្រមាណជា៧ម៉ែត្រពីផ្ទះ។ក្រោយពីឃើញសពហើយក្រុមគ្រួសារបានរាយការណ៍ជូនសមត្ថកិច្ចកំលាំងជំនាញបានបង្កើតក្រុមការងារចុះត្រួតពិនិត្យសពនិងពិនិត្យកន្លែងកើតហេតុក្នុងនេះរួមមានជំនាញផ្នែកព្រហ្មទ័ណ្ឌជំនាញផ្នែកបច្ចេកទេសវិទ្យាសាស្រ្តកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយចេកមេភូមិពន្សាយជើង ក្នុងពេលពិនិត្យរួមគ្នានៅលើខ្លួនសពពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធនិងករណីឃាតកម្មទេ ដូច្នេះក្រុមជំនាញបានធ្វើការសន្និដ្ឋានថាសពពិតជាស្លាប់ដោយចងករសម្លាប់ខ្លួនឯងពិតប្រាកដ សពជនរងគ្រោះត្រូវបាននគរបាលមូលដ្ឋានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តសណ្ដោងរ៉ឺម៉កដឹកទំនិញបើករេចង្កូតបុកខឿនពុះចែកទ្រូងផ្លូវបាក់បង្គោលភ្លើងមួយដើម ()

ព័ត៌មានគួរចាប់អារម្មណ៍

ម៉ូតូលឿនពេកជ្រុលទៅបុកខឿនផ្លូវដួលបោកក្បាលស្លាប់ក្នុងថ្លុកឈាម (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តស៊េរីទំនើបបុកទ្រូងផ្លូវបាក់១កង់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តតូយូតាព្រូសពន្លះបង្កាន់ដៃស្ពានផ្សារដីហ៊ុយរងការខូចខាតតៃកុងរបួសស្រាល (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីកាំកុងត្រូលចុះត្រួតពិនិត្យម្ហូបអាហារ និងណែនាំដល់អាជីវករ នៅផ្សារប៉ាហ៊ី (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2076 នាក់
ម្សិលមិញ :
5205 នាក់
សប្តាហ៍នេះ :
65546 នាក់
ខែនេះ :
166003 នាក់
3 ខែនេះ :
571376 នាក់
សរុប :
2576029 នាក់