ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
បុរសវ័យចំណាស់ម្នាក់ទៅសុីការផឹកមិនអស់ចិត្តមកដល់ផ្ទះផឹកបន្តថែមទៀតប្រពន្ធឃាត់មិនស្តាប់លុះព្រឹកឡើងឃើញប្តីចង ក ស្លាប់តែម្តង
Thu,26 November 2020 (Time 09:34 AM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 34នាក់)


ខេត្តបន្ទាយមានជ័យ ៖ បុរសវ័យចំណាស់ម្នាក់ទៅសុីការផឹកមិនអស់ចិត្តមកដល់ផ្ទះផឹកបន្តប្រពន្ធឃាត់មិនស្តាប់លុះព្រឹកឡើងឃើញប្តីចង ក ស្លាប់ខ្លួននៅវេលាម៉ោង៦ព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២០នៅ ចំណុច មណ្ឌល៤ ស្ថិតក្នុងភូមិប្រជាធម្មលិចសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

នគរបាលមូលដ្ឋានបានប្រាប់ឲ្យដឹ៖ងថាសពមាន ឈ្មោះ សុទ្ឋ ឃឿន ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅ ភូមិ ប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

នគរបាលមូលដ្ឋានបានប្រាប់ឲ្យដឹងបន្តទៀតថាតាមការរៀបរាប់របស់ប្រពន្ធសពមានឈ្មោះ ចេង បុប្ផា ភេទស្រី អាយុ ៥០ឆ្នាំ បានឲ្យដឹងថានៅថ្ងៃទី២៥ ខែវិច្ឆិការ ឆ្នាំ ២០២០ គាត់និង ប្តី បានទៅចូលរួមកម្មវិធីអាពាហ៍ពិពាហ៍ បងប្អូននៅសង្កាត់និមិត្ត លុះដល់ម៉ោង១០យប់ក៏ ត្រឡប់មកផ្ទះវិញ ពេលមកដល់ ប្រពន្ឋបានប្រាប់ប្តី កុំឲ្យផឹកច្រើនពេកព្រោះស្អែកមានកម្មវិធីច្រើន តែមិនស្តាប់ក៏ទាញ ស្រាថ្នាំកូនខ្ចី ផឹកមួយកែវធំឃើញបែបនេះប្រពន្ធបានឡើងទៅលើបន្ទប់មើលចៅ ហើយដេករហូតទល់ភ្លឺ លុះព្រឹកឡើងទើបបានឃើញប្តី ចង កសម្លាប់ខ្លួន។

ក្រោយពីកើតហេតុហើយ តាមការត្រួតពិនិត្យរបសគណ:កម្មការបានឲ្យដឹងថា ផ្នែកក្បាលពុំមានស្នាកស្នាមអ្វីគួរឲ្យកត់សំគាល់ទេផ្ទៃមុខ អណ្តាតលៀនពុំមានស្នាកស្នាមអ្វីគួរឲ្យកត់សំគាល់ក្នុងករណីឃាតកម្មនោះឡើយ តាមការសន្និដ្ឋានរបស់គណកម្មការកាបញ្ជាក់ពីគ្រូពេទ្យជំនាញសពស្លាប់ដោយសារចងកសពបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តសណ្ដោងរ៉ឺម៉កដឹកទំនិញបើករេចង្កូតបុកខឿនពុះចែកទ្រូងផ្លូវបាក់បង្គោលភ្លើងមួយដើម ()

ព័ត៌មានគួរចាប់អារម្មណ៍

ម៉ូតូលឿនពេកជ្រុលទៅបុកខឿនផ្លូវដួលបោកក្បាលស្លាប់ក្នុងថ្លុកឈាម (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តស៊េរីទំនើបបុកទ្រូងផ្លូវបាក់១កង់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តតូយូតាព្រូសពន្លះបង្កាន់ដៃស្ពានផ្សារដីហ៊ុយរងការខូចខាតតៃកុងរបួសស្រាល (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីកាំកុងត្រូលចុះត្រួតពិនិត្យម្ហូបអាហារ និងណែនាំដល់អាជីវករ នៅផ្សារប៉ាហ៊ី (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2161 នាក់
ម្សិលមិញ :
5205 នាក់
សប្តាហ៍នេះ :
65631 នាក់
ខែនេះ :
166088 នាក់
3 ខែនេះ :
571461 នាក់
សរុប :
2576114 នាក់