ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តកំពតដាក់ចេញវិធានការដោះស្រាយបញ្ចប់បញ្ហាដីធ្លី៤ករណីថ្មីទៀត
Sat,21 November 2020 (Time 04:52 PM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 21នាក់)


ខេត្តកំពត៖ បើទោះជាមានកិច្ចខំប្រឹងប្រែងដោះស្រាយបញ្ចប់បញ្ហាដីធ្លីបានជាច្រើនករណី ពីសំណាក់ឯកឧត្តម អភិបាលខេត្តកំពត មន្ទីរជំនាញ អង្គភាពនិងស្ថាប័នពាក់ព័ន្ធយ៉ាងណាក្តី បញ្ហាវិវាទដីធ្លីនៅតែមានលេចឡើងជាបន្តបន្ទាប់ ហើយនៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋនៅថ្ងៃទី ២០ ខែវិច្ឆិការ ឆ្នាំ២០២០នេះ ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនូវវិធានការដោះស្រាយ៤ចំណុចថ្មីទៀតឈាទៅបញ្ចប់បញ្ហាវិវាទដីធ្លីឲ្យបានឆាប់រហ័ស។

ក្រោយពីស្តាប់របាយការណ៍ និងសេចក្តីរាយការណ៍របស់ ឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរជំនាញ ពាក់ព័ន្ធ នាយកទីចាត់ការ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានឆ្លើយតប និងដាក់ចេញវិធានការណែនាំដល់អាជ្ញាធរ មន្ត្រីមន្ទីរជំនាញ និងពាក់ព័ន្ធចុះអនុវត្តដើម្បីឈានទៅដោះស្រាយបញ្ចប់បញ្ហាដីធ្លីចំនួន៤ករណីដូចខាងក្រោម៖
១.ករណីសំណើសុំកែតម្រូវប្លង់ដីចំនួន០២ប័ណ្ណ ស្ថិតនៅភូមិក្រសាំង ឃុំឈូក ស្រុកឈូក ឯកឧត្តមអភិបាលខេត្ត ជូនទៅឯកឧត្តម ប៉ឹល កុសល ចុះពិនិត្យទីតាំងជាក់ស្តែង និងធ្វើរបាយការណ៍ដើម្បីពិនិត្យសម្រេច, ២.ករណីសំណើសុំ ផ្តល់ប័ណ្ណកម្មសិទ្ធិដីនៅភូមិកូនសត្វ ឃុំកូនសត្វ ឯកភាពធ្វើសំណើទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីធ្វើអនុបយោគពីដីរដ្ឋមកដីឯកជនរបស់រដ្ឋជូនអ្នកស្នើសុំ ដើម្បីខេត្តយើងទទួលបានការអភិវឌ្ឍន៍ ទទួលបានភ្ញៀវទេសចរច្រើនថែមទៀត។

៣.ការចូលទន្ទ្រានកាន់កាប់ដីរដ្ឋនៅចំណុចសកលវិទ្យាល័យភូមិន្ទកំពត-តាកែវ ជូនឯកឧត្តម ប៉ឹល កុសល រួមជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ចុះពិនិត្យ និងវាស់វែងឡើងវិញចំពោះដីពាក់ព័ន្ធ និងស្រង់ស្ថិតិរួម និងប្រវត្តិសាវតា នៃការកាន់កាប់ជាក់ស្តែង ដើម្បីឈានទៅដល់ការបញ្ចប់ទំនាស់, និងទី៤. ចំពោះទីតាំងដីតាមបណ្តោយមាត់ព្រែកកំពត ស្ថិតក្នុងភូមិសាស្ត្រ ឃុំជុំគ្រៀល ស្រុកទឹកឈូ និងសង្កាត់កំពង់កណ្តាល ក្រុងកំពត ឯកឧត្តមអភីបាលខេត្ត ឯកភាពចុះបញ្ជីដីរដ្ឋ ដោយអនុវត្តតាមនីតិវិធីច្បាប់ ឲ្យបានឆាប់រហ័ស៕ ដោយប្រាក់ សារិទ្ធ

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមការងារយុវជនស.ស.យ.កខេត្តប៉ៃលិន សហការជាមួយរដ្ឋបាលខេត្ត ធ្វើកម្មវិធីទិវានាម័យបរិស្ថានជាតិ២៣ វិច្ឆិកា ២០២០ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រួសារបានប្រទះឃើញសពជនរងគ្រោះចង ក ស្លាប់ខ្លួនដោយសារកើតជម្ងឺត្រូវមន្តអាគមគេ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្លូវចំនួន៣ខ្សែ ប្រវែងជាង១០គីឡូម៉ែត្រ នៅសង្កាត់និមិត្ត ដែលរងផលប៉ះពាល់ក្នុងអំឡុងគ្រោះទឹកជំនន់នោះ រដ្ឋបាលក្រុងប៉ោយប៉ែត នាំយកគ្រឿងចក្រឈូសឆាយ និងកៀកិន កែសម្រួលដើម្បីងាយស្រួលក្នុងការដំណើរនិងដឹកកសិផល (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសវ័យចំណាស់ម្នាក់ទៅសុីការផឹកមិនអស់ចិត្តមកដល់ផ្ទះផឹកបន្តថែមទៀតប្រពន្ធឃាត់មិនស្តាប់លុះព្រឹកឡើងឃើញប្តីចង ក ស្លាប់តែម្តង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ភោធដាក់ឱ្យដំណើរការ ប្រើប្រាស់នូវអាគាររដ្ឋបាល និងអាគារស្នាក់នៅរបស់កងកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5417 នាក់
ម្សិលមិញ :
8163 នាក់
សប្តាហ៍នេះ :
55228 នាក់
ខែនេះ :
180273 នាក់
3 ខែនេះ :
709411 នាក់
សរុប :
2216701 នាក់