ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ឃាត់ខ្លួនជនសង្ស័យ០១នាក់ជាមួយថ្នាំញៀនជាង ២០កញ្ចប់
Sat,21 November 2020 (Time 04:42 PM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 4នាក់)


(ខេត្តបាត់ដំបង)ជនសង្ស័យម្នាក់ត្រូវបាននគរបាល ប៉ុស្តិ៍រដ្ឋបាលបួរនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកចុះធ្វើការបង្ក្រាបការរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្តែង។

ប្រភពពីសមត្ថកិច្ច បានអោយដឹងថា កិច្ចប្រតិបត្តិការនេះដែរធ្វើឡើងនៅវេលាម៉ោង ១៤និង២៥នាទី ថ្ងៃទី២០ ខែ វិច្ឆិកា​ ឆ្នាំ​២០២០ នៅចំណុចក្រុមទី០៦ ស្ថិតក្នុងភូមិអន្លង់ក្រូច ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់-ឈ្មោះ ជា សុខចាន់ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិអន្លង់ស្តី ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

-វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន២៥កញ្ចប់ ទម្ងន់ ១២,៦៤ក្រាមទាំងសំបក
-ទូរស័ព្ទដៃចំនួន០៣គ្រឿង
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន០១គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

ជនសង្ស័យក្រោយពីឃាត់ខ្លួនរួមជាមួយនឹងវត្ថុតាង រហូតមកដល់ពេលនេះត្រូវបានសមត្ថកិច្ចការិយាល័យជំនាញបានរៀបចំកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមការងារយុវជនស.ស.យ.កខេត្តប៉ៃលិន សហការជាមួយរដ្ឋបាលខេត្ត ធ្វើកម្មវិធីទិវានាម័យបរិស្ថានជាតិ២៣ វិច្ឆិកា ២០២០ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រួសារបានប្រទះឃើញសពជនរងគ្រោះចង ក ស្លាប់ខ្លួនដោយសារកើតជម្ងឺត្រូវមន្តអាគមគេ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្លូវចំនួន៣ខ្សែ ប្រវែងជាង១០គីឡូម៉ែត្រ នៅសង្កាត់និមិត្ត ដែលរងផលប៉ះពាល់ក្នុងអំឡុងគ្រោះទឹកជំនន់នោះ រដ្ឋបាលក្រុងប៉ោយប៉ែត នាំយកគ្រឿងចក្រឈូសឆាយ និងកៀកិន កែសម្រួលដើម្បីងាយស្រួលក្នុងការដំណើរនិងដឹកកសិផល (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសវ័យចំណាស់ម្នាក់ទៅសុីការផឹកមិនអស់ចិត្តមកដល់ផ្ទះផឹកបន្តថែមទៀតប្រពន្ធឃាត់មិនស្តាប់លុះព្រឹកឡើងឃើញប្តីចង ក ស្លាប់តែម្តង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ភោធដាក់ឱ្យដំណើរការ ប្រើប្រាស់នូវអាគាររដ្ឋបាល និងអាគារស្នាក់នៅរបស់កងកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5103 នាក់
ម្សិលមិញ :
8163 នាក់
សប្តាហ៍នេះ :
54914 នាក់
ខែនេះ :
179959 នាក់
3 ខែនេះ :
709097 នាក់
សរុប :
2216387 នាក់