ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ឃាត់ខ្លួនភ្លាមៗក្រោយគាស់ផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិគេចខ្លួនបានមួយថ្ងៃ
Sat,21 November 2020 (Time 04:38 PM)
ដោយ ៖ សកលលោកថ្ (ចំនួនអ្នកអាន: 5នាក់)


ខេត្តបាត់ដំបង) កម្លាំងការិ​យា​ល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងស​ហ​ការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះធ្វើការស្រាវជ្រាវនឹងបង្រ្កាបឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្តិគេចខ្លួនបានមួយថ្ងៃ។

សមត្ថកិច្ចបានអោយដឹងថា កិច្ចប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ១១និង៥០នាទី
ថ្ងៃទី២១ ខែ​ វិច្ឆិកា​ ឆ្នាំ​២០២០​ នៅចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ រស់ ផស់ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិទួលតាឯក សង្កាត់​ទួលតាឯក ក្រុងបាត់ដំបង បានធ្វើសកម្មភាពគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋឈ្មោះ​ អ៊ូច សា​លូន ភេទ​ស្រី អាយុ៥០ឆ្នាំ រស់នៅភូមិទួល​តាឯក​ សង្កាត់​ទួល​តាឯក ក្រុងបាត់ដំបង កាលពីវេលាម៉ោង ១០និង០០នាទី ថ្ងៃទី២០ ខែ​វិច្ឆិកា​ ឆ្នាំ២០២០ ខណៈដែលជនរងគ្រោះមិនបាននៅផ្ទះ។

ជាមួយការឃាត់ខ្លួននេះដែរសមត្ថកិច្ចជំនាញដកហូតវត្ថុតាងជាទ្រព្យសម្បត្តិរួមមាន៖
-កាបូបដៃតូចចំនួន០១ មានខ្សែដៃពណ៌ទឹកប្រាក់ ០១ខ្សែ, ផ្លាកដៃ០១ខ្សែ, ក្រវិលពណ៌ប្រាក់០១គូរ, បន្តោងពណ៌សលាយស្វាយចំនួន០១ ។

ជនសង្ស័យក្រោយពីឃាត់ខ្លួនពេលនេះត្រូវបានសមត្ថកិច្ចកំពុងធ្វេីការសាកសួរបន្តនិងរៀបចំសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបងចាត់វិធានការតាមផ្លូវច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមការងារយុវជនស.ស.យ.កខេត្តប៉ៃលិន សហការជាមួយរដ្ឋបាលខេត្ត ធ្វើកម្មវិធីទិវានាម័យបរិស្ថានជាតិ២៣ វិច្ឆិកា ២០២០ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រួសារបានប្រទះឃើញសពជនរងគ្រោះចង ក ស្លាប់ខ្លួនដោយសារកើតជម្ងឺត្រូវមន្តអាគមគេ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្លូវចំនួន៣ខ្សែ ប្រវែងជាង១០គីឡូម៉ែត្រ នៅសង្កាត់និមិត្ត ដែលរងផលប៉ះពាល់ក្នុងអំឡុងគ្រោះទឹកជំនន់នោះ រដ្ឋបាលក្រុងប៉ោយប៉ែត នាំយកគ្រឿងចក្រឈូសឆាយ និងកៀកិន កែសម្រួលដើម្បីងាយស្រួលក្នុងការដំណើរនិងដឹកកសិផល (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសវ័យចំណាស់ម្នាក់ទៅសុីការផឹកមិនអស់ចិត្តមកដល់ផ្ទះផឹកបន្តថែមទៀតប្រពន្ធឃាត់មិនស្តាប់លុះព្រឹកឡើងឃើញប្តីចង ក ស្លាប់តែម្តង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ភោធដាក់ឱ្យដំណើរការ ប្រើប្រាស់នូវអាគាររដ្ឋបាល និងអាគារស្នាក់នៅរបស់កងកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5453 នាក់
ម្សិលមិញ :
8163 នាក់
សប្តាហ៍នេះ :
55264 នាក់
ខែនេះ :
180309 នាក់
3 ខែនេះ :
709447 នាក់
សរុប :
2216737 នាក់