ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
បុរសម្នាក់បើកម៉ូតូទាំងស្រវឹងហើយក្នុងល្បឿនលៀន បុករថយន្តពីក្រោយស្លាប់នៅនិងកន្លែង
Sat,21 November 2020 (Time 04:33 PM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 6នាក់)


ខេត្តបន្ទាយមានជ័យ៖
យុវជនម្នាក់ប្រហែលចេញពីកន្លែងផឹកសុីទាំងស្រវឹងបើកម៉ូតូក្នុងល្បឿនលឿនស្រាប់បើកទៅបុករថយន្តពីក្រោយបណ្តាលឲ្យបែកក្បាលស្លាប់នៅនិងកន្លែងនៅវេលាម៉ោង១១យប់ ថ្ងៃទី ២០ខែ វិច្ឆិការឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៧៥-៣៧៦ ស្ថិតក្នុងភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកអូរជ្រៅបានប្រាប់ថាសពយុវជននោះមាន ឈ្មោះខុន រតន: ភេទប្រុសអាយុ២២ឆ្នាំ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។នគរបាលស្រុកអូរជ្រៅបានប្រាប់ថាបន្តឲ្យដឹងទៀតនៅមុនពេលកើតហេតុនោះសព
បើកម៉ូតូម៉ាកហ្ស៊ូម័រ ពណ៌ស លាយលឿង គ្មានស្លាកលេខពីកើតទៅលិច ក្នុងស្ថានភាពស្រវឹងបើកក្នុងល្បឿនលឿន មិនពាក់មួកសុវត្ថិភាពដោយសារជាតិសុរាចូលពោះបាត់ការចងចាំ ក៏បើកទៅបុករថយន្តធុនធំក្នុងទិសដៅស្របគ្នាពីក្រោយ ពេញទំហឹងបណ្តាលឲ្យស្លាប់នៅនឹងកន្លែង ក្រោយពីកើតហេតុអ្នកបើករថយន្តគេចខ្លួនបាត់ ។សពពេលដែលនគរបាលធ្វើកំណត់ហេុហើយបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែក ម៉ូតូ និងរថយន្ត នគរបាលយកទៅរក្សាទុកនៅអធិការដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕ វ៉ាន់ ណាង

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមការងារយុវជនស.ស.យ.កខេត្តប៉ៃលិន សហការជាមួយរដ្ឋបាលខេត្ត ធ្វើកម្មវិធីទិវានាម័យបរិស្ថានជាតិ២៣ វិច្ឆិកា ២០២០ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រួសារបានប្រទះឃើញសពជនរងគ្រោះចង ក ស្លាប់ខ្លួនដោយសារកើតជម្ងឺត្រូវមន្តអាគមគេ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្លូវចំនួន៣ខ្សែ ប្រវែងជាង១០គីឡូម៉ែត្រ នៅសង្កាត់និមិត្ត ដែលរងផលប៉ះពាល់ក្នុងអំឡុងគ្រោះទឹកជំនន់នោះ រដ្ឋបាលក្រុងប៉ោយប៉ែត នាំយកគ្រឿងចក្រឈូសឆាយ និងកៀកិន កែសម្រួលដើម្បីងាយស្រួលក្នុងការដំណើរនិងដឹកកសិផល (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសវ័យចំណាស់ម្នាក់ទៅសុីការផឹកមិនអស់ចិត្តមកដល់ផ្ទះផឹកបន្តថែមទៀតប្រពន្ធឃាត់មិនស្តាប់លុះព្រឹកឡើងឃើញប្តីចង ក ស្លាប់តែម្តង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ភោធដាក់ឱ្យដំណើរការ ប្រើប្រាស់នូវអាគាររដ្ឋបាល និងអាគារស្នាក់នៅរបស់កងកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5356 នាក់
ម្សិលមិញ :
8163 នាក់
សប្តាហ៍នេះ :
55167 នាក់
ខែនេះ :
180212 នាក់
3 ខែនេះ :
709350 នាក់
សរុប :
2216640 នាក់