ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ប្រធានការិយាល័យអប់រំយុវជន និងកីឡាក្រុងប៉ោយប៉ែត កោតសរសើរដល់អង្គការ និងសាលាឯកជនឈ្មោះ"ជីវិតថ្មី" ដែលសហការបង្កើតវគ្គបណ្ដុះបណ្ដាល ផ្នែកគ្រូបង្រៀននេះឡើង
Fri,20 November 2020 (Time 07:22 AM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 18នាក់)


ខេត្តបន្ទាយមានជ័យ:ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនប័ត្របញ្ជាក់ពីការបញ្ចប់វគ្គបណ្ដុះបណ្ដាលផ្នែកគ្រូបង្រៀន នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ចែម សំបូរ ប្រធានការិយាល័យអប់រំយុវជន និងកីឡាក្រុងប៉ោយប៉ែត បានមានប្រសាសន៍ កោតសរសើរដល់សាលាឯកជនឈ្មោះជីវិតថ្មី ដែលមានទីតាំងនៅចំណុចជិតរោងចក្រហាតឌីស ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានសហការគ្នាល្អជាមួយដៃគូ អង្គការស្ពានពន្លឺអន្តរជាតិ បើកវគ្គបណ្ដុះបណ្ដាលផ្នែកគ្រូបង្រៀននេះឡើង។

លោកបញ្ជាក់ថា នេះជាលើកទីមួយហើយដែលបានចូលរួមនឹងស្គាល់សាលាមួយនេះដែលរៀបចំបានស្អាតខ្នាតអន្តរជាតិ អាចចូលរួមប្រកួតប្រជែងជាមួយគេបាន។

ជាមួយគ្នានោះលោកបានស្នើឲ្យអាណាព្យាបាលសិស្សជំរុញកុលបុត្រកុលធីតាមករៀនសាលានេះឱ្យបានច្រើន ពីព្រោះសាលានេះឃើញថាល្អទាំងបរិវេណ ទាំងគុណភាពអាចទទួលយកបាន។

សូមជម្រាបផងដែរថា ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីលោកគ្រូ គឺ សេងហៀង ,អ្នកស្រីkarla និងស្វាមីជានាយកប្រតិបត្តិ នៃអង្គការស្ពានពន្លឺអន្តរជាតិ,លោកប៊ិន ឈុនលី នាយកអង្គការស្ពានពន្លឺអន្តរជាតិប្រចាំប្រទេសកម្ពុជា,អ្នកស្រីMichele នាយកអប់រំនៃអង្គការស្ពានពន្លឺអន្តរជាតិ,លោកគ្រូ ជា វារ: និងអ្នកស្រីទែន លក្ខិណា ជានាយកសាលាជីវិតថ្មីក្រុងប៉ោយប៉ែត និងលោកគ្រូ អ្នកគ្រូ សិស្សានិសិស្ស ព្រមទាំងអាណាព្យាបាលសិស្សសរុបប្រមាណជាង១០០នាក់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមការងារយុវជនស.ស.យ.កខេត្តប៉ៃលិន សហការជាមួយរដ្ឋបាលខេត្ត ធ្វើកម្មវិធីទិវានាម័យបរិស្ថានជាតិ២៣ វិច្ឆិកា ២០២០ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រួសារបានប្រទះឃើញសពជនរងគ្រោះចង ក ស្លាប់ខ្លួនដោយសារកើតជម្ងឺត្រូវមន្តអាគមគេ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្លូវចំនួន៣ខ្សែ ប្រវែងជាង១០គីឡូម៉ែត្រ នៅសង្កាត់និមិត្ត ដែលរងផលប៉ះពាល់ក្នុងអំឡុងគ្រោះទឹកជំនន់នោះ រដ្ឋបាលក្រុងប៉ោយប៉ែត នាំយកគ្រឿងចក្រឈូសឆាយ និងកៀកិន កែសម្រួលដើម្បីងាយស្រួលក្នុងការដំណើរនិងដឹកកសិផល (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសវ័យចំណាស់ម្នាក់ទៅសុីការផឹកមិនអស់ចិត្តមកដល់ផ្ទះផឹកបន្តថែមទៀតប្រពន្ធឃាត់មិនស្តាប់លុះព្រឹកឡើងឃើញប្តីចង ក ស្លាប់តែម្តង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ភោធដាក់ឱ្យដំណើរការ ប្រើប្រាស់នូវអាគាររដ្ឋបាល និងអាគារស្នាក់នៅរបស់កងកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5307 នាក់
ម្សិលមិញ :
8163 នាក់
សប្តាហ៍នេះ :
55118 នាក់
ខែនេះ :
180163 នាក់
3 ខែនេះ :
709301 នាក់
សរុប :
2216591 នាក់