ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ស្រវឹងស្រាទាំងថ្ងៃបើករថយន្តRANGE ROVER ទៅបុកម៉ូតូសណ្ដោងរុឺម៉កបណ្ដាលឲ្យក្រឡាប់ផ្ងាជើងម្ខាង​ ម្ចាស់រងបួសស្រាល
Fri,20 November 2020 (Time 05:05 AM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 8នាក់)


ភ្នំពេញ​ ៖​ បុរសម្នាក់ស្រវឹងស្រាទាំងថ្ងៃតែម្ដង​ ហេីយបើករថយន្តស៊េរីទំនើបម៉ាកRANGE ROVERរ៉េចង្កូតទៅបុកម៉ូតូសណ្ដោងរុឺម៉កដែលចតចិញ្ចើមផ្លូវប៉ើងវិលមួយជុំក្រឡាប់ផ្ងាជើងម្ខាង​ ឯម្ចាស់អង្គុយពីលេីបានរងរបួសដៃនិងរយែសស្លឹកត្រចៀក(ស្រាល)​ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង ៣០ នាទីរសៀលថ្ងៃទី ១៩​ខែវិច្ឆិកា​ ឆ្នាំ២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវ ២១៧​ ត្រង់ចំណុចជិតវត្តនមុនី​ ក្នុងសង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។

​ តាមប្រភពព័ត៌មានពីសន្តិសុខដែលយាមនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ចតម៉ូតូសណ្ដោងរុឺម៉កអែបចិញ្ចើមផ្លូវជាប់របងការដ្ឋានកំពុងសាសង់មួយកន្លែងតាមបណ្ដោយផ្លូវ ២១៧ដើម្បីរង់ចាំដឹកភ្ញៀវស្របពេលនោះក៏មានរថយន្តមួយគ្រឿងម៉ាកRANGE ROVER ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2AM-5996បើកបរដោយបុរសម្នាក់ស្រវឹងស្រាជោគជាំធ្វើដំណើរតាមបណ្តោយផ្លូវ ២១៧ ក្នុងទិសដៅពីត្បូងទៅជើង​ ក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតមកស្ដាំដៃបុកកន្ទុយរ៉ឺម៉កដែលចតលើចិញ្ចើមផ្លូវពេញទំហឹងបណ្ដាលឲ្យវិលមួយជុំខ្ទប់នឹងរបងស័ង្កសីការដ្ឋានក្រឡាប់ផ្ងាជើងម្ខាង​ និងបណ្ដាលឲ្យរថយន្តនឹងម៉ូតូសណ្ដោងរុឺមករងការខូចខាតយ៉ាងដំណំ ចំណែកឯបុរសម្ចាស់ម៉ូតូសណ្ដោងរុឺមករងរបួស​ដៃនិងរយែសស្លឹកត្រចៀកត្រូវបានបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យឯកជនចន្ទា។

​ ក្រោយកើតហេតុ​ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុ​ រួចឲ្យភាគីទាំងសងខាងដោះស្រាយគ្នាតែខាងម្ចាស់រថយន្តចុះមកស្រវឹងនិងប្រកែកគ្នាយ៉ាងតឹងសសៃ ក​ ដោយយកត្រូវតែខ្លួនឯង​ តែចុងក្រោយព្រមសងថ្លៃខូចខាតទៅម្ចាស់ម៉ូតូសណ្ដោងរុឺម៉កដែលជារងគ្រោះចំនួន៣០០ដុល្លាបញ្ចប់រឿងតែម្ដង​ ៕​ ដោយ៖​ ភារ៉ា​ ដង្កោ

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមការងារយុវជនស.ស.យ.កខេត្តប៉ៃលិន សហការជាមួយរដ្ឋបាលខេត្ត ធ្វើកម្មវិធីទិវានាម័យបរិស្ថានជាតិ២៣ វិច្ឆិកា ២០២០ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រួសារបានប្រទះឃើញសពជនរងគ្រោះចង ក ស្លាប់ខ្លួនដោយសារកើតជម្ងឺត្រូវមន្តអាគមគេ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្លូវចំនួន៣ខ្សែ ប្រវែងជាង១០គីឡូម៉ែត្រ នៅសង្កាត់និមិត្ត ដែលរងផលប៉ះពាល់ក្នុងអំឡុងគ្រោះទឹកជំនន់នោះ រដ្ឋបាលក្រុងប៉ោយប៉ែត នាំយកគ្រឿងចក្រឈូសឆាយ និងកៀកិន កែសម្រួលដើម្បីងាយស្រួលក្នុងការដំណើរនិងដឹកកសិផល (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសវ័យចំណាស់ម្នាក់ទៅសុីការផឹកមិនអស់ចិត្តមកដល់ផ្ទះផឹកបន្តថែមទៀតប្រពន្ធឃាត់មិនស្តាប់លុះព្រឹកឡើងឃើញប្តីចង ក ស្លាប់តែម្តង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ភោធដាក់ឱ្យដំណើរការ ប្រើប្រាស់នូវអាគាររដ្ឋបាល និងអាគារស្នាក់នៅរបស់កងកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5223 នាក់
ម្សិលមិញ :
8163 នាក់
សប្តាហ៍នេះ :
55034 នាក់
ខែនេះ :
180079 នាក់
3 ខែនេះ :
709217 នាក់
សរុប :
2216507 នាក់