ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
បើករថយន្តលឿនជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល២នាក់
Fri,20 November 2020 (Time 05:02 AM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 10នាក់)


ពេញៈបុរសពីនាក់បានរងរបួសធ្ងន់ស្រាលត្រូវបានប្រជាពលរដ្ឋហៅរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីពេទ្យភ្លាមៗកាលពីវេលាម៉ោង ៩ និង ៥៨នាទីយប់ ថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ ២០២០ស្ថិត នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញ

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកសង់ឌ្រីមពណ៌ខ្មៅពាក់ស្លាកលេខ (កំពត 1J-7640)បើកបរដោយបុរសម្នាក់រួមដំណើរបុរសម្នាក់ទៀតអង្គុយនៅខាងក្រោយមិនស្គាល់អត្តសញ្ញាណបានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាកអូឌីមួយគ្រឿងបើកបរដោយបុរសម្នាក់រួមដំណើរក្នុងរថយន្តប្រុសស្រីពីរទៅបីនាក់ទៀតមិនស្គាល់អត្តសញ្ញាណបានធ្វើដំណើរស្របទិសដៅគ្នាមកពីខាងក្រោយក្នុងល្បឿនលឿនហើយក៏ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងបណ្ដាលធ្វើឲ្យបុរស ២នាក់បានរងរបួសធ្ងន់ស្រាលត្រូវបានប្រជាពលរដ្ឋហៅរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុសមត្ថកិច្ចពិនិត្យមើលស្ថានភាពមិនប៉ះពាល់ដល់របស់រដ្ឋទើបសមត្ថកិច្ចឲ្យតំណាងខាងភាគីម៉ូតូធ្វើការចរចាគ្នាជាមួយម្ចាស់រថយន្តមួយសន្ទុះក្រោយមកភាគីខាងរថយន្តព្រមចេញថ្លៃខូចខាតនិងព្យាបាលរបួសចំនួន ៥០០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង។ផេង ភាព

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមការងារយុវជនស.ស.យ.កខេត្តប៉ៃលិន សហការជាមួយរដ្ឋបាលខេត្ត ធ្វើកម្មវិធីទិវានាម័យបរិស្ថានជាតិ២៣ វិច្ឆិកា ២០២០ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រួសារបានប្រទះឃើញសពជនរងគ្រោះចង ក ស្លាប់ខ្លួនដោយសារកើតជម្ងឺត្រូវមន្តអាគមគេ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្លូវចំនួន៣ខ្សែ ប្រវែងជាង១០គីឡូម៉ែត្រ នៅសង្កាត់និមិត្ត ដែលរងផលប៉ះពាល់ក្នុងអំឡុងគ្រោះទឹកជំនន់នោះ រដ្ឋបាលក្រុងប៉ោយប៉ែត នាំយកគ្រឿងចក្រឈូសឆាយ និងកៀកិន កែសម្រួលដើម្បីងាយស្រួលក្នុងការដំណើរនិងដឹកកសិផល (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសវ័យចំណាស់ម្នាក់ទៅសុីការផឹកមិនអស់ចិត្តមកដល់ផ្ទះផឹកបន្តថែមទៀតប្រពន្ធឃាត់មិនស្តាប់លុះព្រឹកឡើងឃើញប្តីចង ក ស្លាប់តែម្តង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ភោធដាក់ឱ្យដំណើរការ ប្រើប្រាស់នូវអាគាររដ្ឋបាល និងអាគារស្នាក់នៅរបស់កងកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5067 នាក់
ម្សិលមិញ :
8163 នាក់
សប្តាហ៍នេះ :
54878 នាក់
ខែនេះ :
179923 នាក់
3 ខែនេះ :
709061 នាក់
សរុប :
2216351 នាក់