ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ឪពុកទៅដាក់បង្កៃត្រីនាំកូន២នាក់ទៅផងរវល់ជាប់ដាក់បង្កែត្រីកូនទាំង២ចុះលេងទឹកបណ្តាលឲ្យលង់ស្លាប់១នាក់និង១នាក់ទៀតកំពុងសង្គ្រោះនៅមន្ទីរពេទ្យ
Fri,20 November 2020 (Time 05:19 AM)
ដោយ ៖ (ចំនួនអ្នកអាន: 5នាក់)


ខេត្តបន្ទាយមានជ័យ
នេះជារឿងមួយដ៏គួរឲ្យសង្វេគណាស់ឪពុកទៅដាក់បង្កៃត្រីនាំកូនស្រី២នាក់ទៅផងរវល់ជាប់ដាក់បង្កែត្រីកូនទាំង២ចុះលេងទឹកបណ្តាលឲ្យលង់ស្លាប់១នាក់និង១នាក់ទៀតកំពុងសង្គ្រោះនៅមន្ទីរពេទ្យ។រឿងនេះកើតឡើងនៅវេលាម៉ោង៤ ល្ងាច ថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២០ នៅចំណុចខាងកើតភូមិអូរដង្កោ ត្រង់ចំណុចអូរស្ងួត ខាងកើតភូមិអូរដង្កោ​ ចម្ងាចប្រហែល១គីឡូ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកអធិការនគរបាលស្រុកមង្គលបូរីបានប្រាប់អ្នកយកព័ត៌មានយើងដឹងថាក្មេងរងគ្រោះទាំង២នាក់មានឈ្មោះបងស្រីបង្កើតឈ្មោះ ខន សុខលាងអាយុ៧ឆ្នាំស្លាប់ ប្អូនស្រីឈ្មោះ ខន សុខលីនអាយុ ២ឆ្នាំត្រូវបានក្រុមគ្រួសារយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យធំស្រុកមង្គលបូរី ។

លោកអធិការនគរបាលស្រុកមង្គលបូរីបានប្រាប់ឲ្យដឹងបន្តទៀតថានៅមុនពេលកើងហេតុនោះឪពុកបានទៅដាក់បង្កៃនៅចំណុចខាងលើហើយបានយកកូនស្រីទាំង២នាក់ទៅផងស្របពេលនោះ ឪពុកបានឆ្លងប្រឡាយទៅដាក់បង្កៃ ដោយទុកកូននៅម្ខាងប្រឡាយ លុះដាក់បានប្រហែល៣០បង្កៃ ឃើញកូនលង់ទឹក ក៏ស្ទុះរត់ទៅជួយស្រង់យកមកផ្ទះរួចក៏បញ្ជូនទៅពេទ្យមិត្តភាពកម្ពុជាជប៉ុនស្រុកមង្គលបូរី។ក្រោយពេលដែលក្រុមគ្រូពេទ្យជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់រួចមក ប្អូនស្រីឈ្មោះ ខន សុខលីនសង្គ្រោះបានរួចផុតពីសេចក្តីស្លាប់ ចំណែកឈ្មោះ ខន សុខលាងអាយុ៧ឆ្នាំបានស្លាប់។

សពក្មេងស្រី ខន សុខលាង អាយុ៧ឆ្នាំដែលបានបាត់បង់ជីវិត ត្រូវបានក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីនៅ​ ភូមិអូរដង្កោហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមការងារយុវជនស.ស.យ.កខេត្តប៉ៃលិន សហការជាមួយរដ្ឋបាលខេត្ត ធ្វើកម្មវិធីទិវានាម័យបរិស្ថានជាតិ២៣ វិច្ឆិកា ២០២០ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រួសារបានប្រទះឃើញសពជនរងគ្រោះចង ក ស្លាប់ខ្លួនដោយសារកើតជម្ងឺត្រូវមន្តអាគមគេ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្លូវចំនួន៣ខ្សែ ប្រវែងជាង១០គីឡូម៉ែត្រ នៅសង្កាត់និមិត្ត ដែលរងផលប៉ះពាល់ក្នុងអំឡុងគ្រោះទឹកជំនន់នោះ រដ្ឋបាលក្រុងប៉ោយប៉ែត នាំយកគ្រឿងចក្រឈូសឆាយ និងកៀកិន កែសម្រួលដើម្បីងាយស្រួលក្នុងការដំណើរនិងដឹកកសិផល (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសវ័យចំណាស់ម្នាក់ទៅសុីការផឹកមិនអស់ចិត្តមកដល់ផ្ទះផឹកបន្តថែមទៀតប្រពន្ធឃាត់មិនស្តាប់លុះព្រឹកឡើងឃើញប្តីចង ក ស្លាប់តែម្តង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ភោធដាក់ឱ្យដំណើរការ ប្រើប្រាស់នូវអាគាររដ្ឋបាល និងអាគារស្នាក់នៅរបស់កងកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5175 នាក់
ម្សិលមិញ :
8163 នាក់
សប្តាហ៍នេះ :
54986 នាក់
ខែនេះ :
180031 នាក់
3 ខែនេះ :
709169 នាក់
សរុប :
2216459 នាក់