ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
រីទ្ធ៖ ស្ថានីយផ្សាយបន្ត វិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា នៅលើភ្នំបូកគោ ខេត្តកំពត ត្រូវបានជួសជុលកែលម្អជាថ្មីឡើងវិញ
Fri,20 November 2020 (Time 05:15 AM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 7នាក់)


កំពត៖ ស្ថានីយផ្សាយបន្ត វិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា នៅលើភ្នំបូកគោ ខេត្តកំពត ត្រូវបាជួសជុលកែលម្អជាថ្មីឡើងវិញ ដើម្បីឱ្យការផ្សាយបន្តអាចផ្សាយបានទៅកាន់តំបន់ឆ្ងាយៗ ដើម្បីបម្រើការ ស្តាប់និងទស្សនារបស់ប្រជាពលរដ្ឋ បានកាន់តែទូលំទូ លាយ ។
ក្នុងឱកាសអញ្ជើញទៅពិនិត្យមើល អគារ ស្ថានីយផ្សាយបន្តវិទ្យុនិងទូរទស្សន៍នៅលើភ្នំបូកគោខេត្តកំពត កាលពីរសៀលថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២០។
ក្នុងឱកាសនោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានណែនាំដល់ក្រុមការងារជំនាញ ត្រូវពន្លឿនការជួសជុលអគារនេះឡើងវិញ ដើម្បីបម្រើឱ្យការផ្សាយកាន់តែមានគុណភាព លឿន ច្បាស់ បានឆ្ងាយ ខណៈ ដំណើរការនៃគោលនយោបាយឌីជីថល របស់ក្រសួងព័ត៌មាន ដែលបានដាក់ចេញ ក្នុងគម្រោងចន្លោះឆ្នាំ២០២១ រហូតដល់ឆ្នាំ២០២៣ គឺទីតាំងនៅលើ ភ្នំបូកគោនេះ ក៏ជាគោលដៅមួយនៃបង្គោលអង់តែន សម្រាប់ជាគម្រូ វិទ្យុ និងទូរទស្សន៍ ឌីជីថលនេះផងដែរ។ 
លោកបានបញ្ជាក់ថា ទីតាំងនៅលើភ្នំបូកគោនេះ មានលក្ខណ:អំណោយផលល្អ សម្រាប់ដាក់ស្ថានីយផ្សាយបន្ត វិទ្យុជាតិFM ៩៦ ,វិទ្យុ FM វត្តភ្នំ ,វិទ្យុ FM ខេត្តកំពត និងផ្សាយបន្តទូរទស្សន៍ជាតិកម្ពុជា ដែលអាចផ្សាយបានទៅកាន់ តំបន់ឆ្ងាយៗ ពិសេសសម្រាប់អ្នកនេសាទនៅសមុទ្រ អាចបើកមើលឃើញ និងស្តាប់បានពីការផ្សាយរបស់វិទ្យុ និងទូរទស្សន៍អំពីដំណឹង និងព័ត៌មានថ្មីៗទាន់ហេតុការណ៍ ។ 
លោកបន្តថា៖ អ្វីដែលសំខាន់គឺការផ្សាយ អំពីការព្យាករណ៍អាកាសធាតុ សម្រាប់អ្នកនេសាទនៅសមុទ្របានដឹង ដែលបញ្ចៀស ពីឧបទ្ទវហេតុផ្សេងៗដែលអាចកើតមាន។ ក្នុងគម្រោងនៃការសាងសង់អគារនេះ ក៏ទុកសម្រាប់ឱ្យមន្ត្រី ក្រសួងព័ត៌មាន មកលេងកម្សាន្ត និងស្នាក់នៅផងដែរ។ 
លោករដ្ឋមន្ត្រីបន្តថា៖ ពីមួយថ្ងៃទៅមួយថ្ងៃក្រសួងព័ត៌មាន កាន់តែមានកិច្ចការងារជាច្រើនដែលត្រូវបំពេញ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីធ្វើយ៉ាងណាឱ្យ វិស័យព័ត៌មាន និងសោតទស្សន៍កាន់តែរីកចម្រើន ស្របតាមការវិវត្តន៍ នៃបច្ចេកវិទ្យា ព័ត៌មានវិទ្យា និងស្របតាមទិសស្លោក ប្លែក លឿន ទុកចិត្តបាន នៅ ពេលណា ទីណាក៏បាន ។
អគារស្ថានីយផ្សាយបន្តពីវិទ្យុ និងទូរទស្សន៍ខេត្តកំពតនេះ ត្រូវបានកសាងឡើងតាំងពីអំឡុងឆ្នាំ ២០១២ មកម្ល៉េះ ប៉ុន្តែសាងសង់ មិនទាន់រួចរាល់ហើយទុក ចោល ដែលជាហេតុធ្វើឱ្យអគារមានសភាពចាស់ទ្រុឌទ្រោម ដែលទាមទារឱ្យមានការជួសជុល ឡើង វិញ ដើម្បីអាចដាក់សម្ភារ ម៉ាស៊ីនផ្សាយដែលអាចផ្សព្វផ្សាយ គ្របដណ្តប់ តាមបណ្តាខេត្តជាប់សមុទ្រ និងភាគនារតី នៃប្រទេសកម្ពុជា ៕ សំរិត

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមការងារយុវជនស.ស.យ.កខេត្តប៉ៃលិន សហការជាមួយរដ្ឋបាលខេត្ត ធ្វើកម្មវិធីទិវានាម័យបរិស្ថានជាតិ២៣ វិច្ឆិកា ២០២០ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រួសារបានប្រទះឃើញសពជនរងគ្រោះចង ក ស្លាប់ខ្លួនដោយសារកើតជម្ងឺត្រូវមន្តអាគមគេ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្លូវចំនួន៣ខ្សែ ប្រវែងជាង១០គីឡូម៉ែត្រ នៅសង្កាត់និមិត្ត ដែលរងផលប៉ះពាល់ក្នុងអំឡុងគ្រោះទឹកជំនន់នោះ រដ្ឋបាលក្រុងប៉ោយប៉ែត នាំយកគ្រឿងចក្រឈូសឆាយ និងកៀកិន កែសម្រួលដើម្បីងាយស្រួលក្នុងការដំណើរនិងដឹកកសិផល (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសវ័យចំណាស់ម្នាក់ទៅសុីការផឹកមិនអស់ចិត្តមកដល់ផ្ទះផឹកបន្តថែមទៀតប្រពន្ធឃាត់មិនស្តាប់លុះព្រឹកឡើងឃើញប្តីចង ក ស្លាប់តែម្តង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ភោធដាក់ឱ្យដំណើរការ ប្រើប្រាស់នូវអាគាររដ្ឋបាល និងអាគារស្នាក់នៅរបស់កងកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4995 នាក់
ម្សិលមិញ :
8163 នាក់
សប្តាហ៍នេះ :
54806 នាក់
ខែនេះ :
179851 នាក់
3 ខែនេះ :
708989 នាក់
សរុប :
2216279 នាក់