ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
រន្ធត់ខ្លាំងណាស់!! ជិះម៉ូតូឌុបគ្នាចេញពីផឹកស្រាក្រឡុកជ្រុលទៅបុករថយន្តចតលើផ្លូវដាច់ ក​ ស្លាប់២នាក់​របួសធ្ងន់ម្នាក់
Fri,20 November 2020 (Time 05:00 AM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 13នាក់)


ភ្នំពេញ ៖​ ពិតជាគួរឲ្យរន្ធត់ខ្លាំងណាស់​ ខណៈយុវជន២នាក់បានដាច់ ក​ ស្លាប់ជាប់គ្នាលេីម៉ូតូមួយគ្រឿង​ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ចូនទៅកាន់មន្ទីពេទ្យ​ បន្ទាប់ពីពួកគេជិះម៉ូតូឌុបគ្នាចេញពីផឹកស្រាក្រឡុកក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តហ៊ីយ៉ាន់ដាយសណ្ដោងរុឺម៉កពីក្រោយ​ពេញទំហឹង​ ។

​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកេីតឡេីងកាលពីវេលាម៉ោង២និង៣០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី២០​ ខែវិឆ្ឆិកា​ ឆ្នាំ២០២០​ ស្ថិតតាមបណ្ដោយផ្លូវបេតុង​ ត្រង់ចំណុចខាងក្រោយមន្ទីរពេទ្យឯករាជ្យ​ប្រមាណ៣០០ម៉ែត្រ​ ក្នុងសង្កាត់ចោមចៅ១​ ខណ្ឌពោធិ៏សែនជ័យ​ រាជធានីភ្នំពេញ​ ។

​ សពជនរងគ្រោះទី១មានឈ្មោះ​ តេង​ អាយុប្រហែល២០ឆ្នាំ​ មុខរបដឹកទឹកសុទ្ធ​ ស្នាក់នៅម្ដុំផ្សារទួលពង្រ​ សង្កាត់ចោមចៅ១​ ខណ្ឌពោធិ៏សែនជ័យ​ និងមានស្រុកកំនើតនៅខេត្តព្រៃវែង​ ។ ទី២:មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ​ ។

បេីតាមសម្ដីមិត្តភក្ត្រ័របស់សពជនរងគ្រោះបានឲ្យថា​ មុនពេលកើតហេតុ​ យុវជនទាំង៣នាក់ខាងលេីបានជិះម៉ូតូមួយគ្រឿង​ ម៉ាកឌ្រីម០៧​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខតាកែវ1C 3687 ជិះចេញពីផឹកស្រាក្រឡុកម្តុំកាណាឌីយ៉ា​ គោលបំណងត្រលប់ទៅកន្លែងស្នាក់នៅវិញ​ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវបេតុពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តហ៊ីយ៉ាន់ដាយសណ្ដោងរុឺម៉ក​ ក្បាលពណ៌ស​ ពាក់ស្លាកលេខកំពង់ស្ពឺ3A 1534 ដែលចតលើចំណីផ្លូវមុខរោងចក្រពីក្រោយពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះដាច់ ក​ ស្លាប់២នាក់គរគ្នាលើម៉ូតូគួរឲ្យរន្ធត់​ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។​ ភ្លាមៗនោះដែរតៃកុងរថយន្តហុីយ៉ាន់ដាយ​ ឃើញសភាពការណ៏មិនស្រួលបានបើករថយន្តចេញពីកន្លែងកើតហេតុបាន៣០០ម៉ែត្រ​ សង្ងំដេកក្នុងកាបីនរថយន្តធ្វើដូចជាមិនដឹងអ្វីកេីតឡេីង​ តែស៊យអីស្រាប់តែត្រូវសមត្ថកិច្ចឃាត់ខ្លួនដដែល​ ។

​ ក្រោយហេតុការណ៍​ សមត្ថកិច្ចមូលដ្ឋានបានដឹកតៃកុងរថយន្តខាងលេីយកទៅកាន់ប៉ុស្តិ៏នគរបាល​រដ្ឋបាល​ ចោមចៅ១​ រងចាំប្រគល់ឲ្យសមត្ថកិច្ចជំនាញ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានទាក់ទងសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំឲ្យម្ចាស់ក្រុមហ៊ុនចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។ដោយឡែកសពរងគ្រោះទាំងពីរនាក់សមត្ថកិច្ចធ្វើកំណត់រួចប្រគល់ឲ្យក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី​ ៕​ ដោយ៖​ ជីម​ ភារ៉ា​

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមការងារយុវជនស.ស.យ.កខេត្តប៉ៃលិន សហការជាមួយរដ្ឋបាលខេត្ត ធ្វើកម្មវិធីទិវានាម័យបរិស្ថានជាតិ២៣ វិច្ឆិកា ២០២០ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រួសារបានប្រទះឃើញសពជនរងគ្រោះចង ក ស្លាប់ខ្លួនដោយសារកើតជម្ងឺត្រូវមន្តអាគមគេ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្លូវចំនួន៣ខ្សែ ប្រវែងជាង១០គីឡូម៉ែត្រ នៅសង្កាត់និមិត្ត ដែលរងផលប៉ះពាល់ក្នុងអំឡុងគ្រោះទឹកជំនន់នោះ រដ្ឋបាលក្រុងប៉ោយប៉ែត នាំយកគ្រឿងចក្រឈូសឆាយ និងកៀកិន កែសម្រួលដើម្បីងាយស្រួលក្នុងការដំណើរនិងដឹកកសិផល (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសវ័យចំណាស់ម្នាក់ទៅសុីការផឹកមិនអស់ចិត្តមកដល់ផ្ទះផឹកបន្តថែមទៀតប្រពន្ធឃាត់មិនស្តាប់លុះព្រឹកឡើងឃើញប្តីចង ក ស្លាប់តែម្តង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ភោធដាក់ឱ្យដំណើរការ ប្រើប្រាស់នូវអាគាររដ្ឋបាល និងអាគារស្នាក់នៅរបស់កងកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5574 នាក់
ម្សិលមិញ :
8163 នាក់
សប្តាហ៍នេះ :
55385 នាក់
ខែនេះ :
180430 នាក់
3 ខែនេះ :
709568 នាក់
សរុប :
2216858 នាក់