ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
កាកបាទក្រហមសាខាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ជូនដល់ពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ
Thu,19 November 2020 (Time 11:49 AM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 13នាក់)


ខេត្តបាត់ដំបង)៖ នៅរសៀលថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២០នេះ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន គណៈកម្មាធិការសាខាខេត្ត បានចាត់តំណាងអោយក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តម ងី សែត អនុប្រធានគណៈកម្មាធិការសាខា ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ ជូនប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យឆេះផ្ទះ១ខ្នង កាលពីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតក្នុងក្រុមទី០១ ភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

នាឱកាសនោះ ឯកឧត្តម ងី សែត បានពាំនាំនូវការចូលរួមសោកស្តាយ និងចូលរួមរំលែក នូវទុក្ខលំបាក ពីសំណាក់ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន គណៈកម្មាធិការសាខាខេត្ត ជាពិសេស សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគ្រួសាររងគ្រោះ ព្រមទាំងសូមឲ្យ មេត្តា កាត់ចិត្ត កុំអស់សង្ឃឹម ឲ្យតែយេីងនៅមានជីវិតរស់នៅ គឺបងប្អូនអាចប្រកបរបររកទទួលទានដើម្បីស្តារជីវភាពគ្រួសារឡើងវិញ ។

ជាមួយគ្នានេះ ឯកឧត្តមអនុប្រធានគណៈកម្មាធិការសាខា ក៏សូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នជានិច្ចនូវភ្លើងទៀន ធូប ចង្ក្រាន ហ្គាស និងវត្ថុផ្សេងៗ ដែលងាយឆាបឆេះ ព្រមទាំងការតបណ្តាញអគ្គិសនី ប្រើប្រាស់ត្រូវរកអ្នកជំនាញបច្ចេកទេស មកតឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងនូវគ្រោះអគ្គិភ័យដែលអាចកើតមានឡើងជាយថាហេតុ ។

ហើយអំណោយមនុស្សធម៌ដែលត្រូវបានផ្តល់ជូនគ្រួសាររងគ្រោះនាពេលនេះមាន! -អង្ករ៥០គីឡូក្រាម -ទឹកត្រី១យួរ -ទឹកស៊ីអ៉ីវ១យួរ -ត្រីខ២យួរ -មី២កេស -ទឹកសុទ្ធវីឃែរចំណុះ ២០លីត្រ ២កាធុង -ឃីត ១កញ្ចប់ ( មុង ភួយ សារុង ក្រមា អាវយឺត សម្ភារៈផ្ទះបាយ១សម្រាប់ និងថវិកាចំនួន១០ម៉ឺនរៀលផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមការងារយុវជនស.ស.យ.កខេត្តប៉ៃលិន សហការជាមួយរដ្ឋបាលខេត្ត ធ្វើកម្មវិធីទិវានាម័យបរិស្ថានជាតិ២៣ វិច្ឆិកា ២០២០ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រួសារបានប្រទះឃើញសពជនរងគ្រោះចង ក ស្លាប់ខ្លួនដោយសារកើតជម្ងឺត្រូវមន្តអាគមគេ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្លូវចំនួន៣ខ្សែ ប្រវែងជាង១០គីឡូម៉ែត្រ នៅសង្កាត់និមិត្ត ដែលរងផលប៉ះពាល់ក្នុងអំឡុងគ្រោះទឹកជំនន់នោះ រដ្ឋបាលក្រុងប៉ោយប៉ែត នាំយកគ្រឿងចក្រឈូសឆាយ និងកៀកិន កែសម្រួលដើម្បីងាយស្រួលក្នុងការដំណើរនិងដឹកកសិផល (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសវ័យចំណាស់ម្នាក់ទៅសុីការផឹកមិនអស់ចិត្តមកដល់ផ្ទះផឹកបន្តថែមទៀតប្រពន្ធឃាត់មិនស្តាប់លុះព្រឹកឡើងឃើញប្តីចង ក ស្លាប់តែម្តង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ភោធដាក់ឱ្យដំណើរការ ប្រើប្រាស់នូវអាគាររដ្ឋបាល និងអាគារស្នាក់នៅរបស់កងកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5043 នាក់
ម្សិលមិញ :
8163 នាក់
សប្តាហ៍នេះ :
54854 នាក់
ខែនេះ :
179899 នាក់
3 ខែនេះ :
709037 នាក់
សរុប :
2216327 នាក់