ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
មន្ទីរប្រឆាំងគ្រឿងញៀនបញ្ជូនជនសង្ស័យ២នាក់រួមនិងគ្រឿងញៀនជាង៣គីឡូក្រាមទៅកាន់តុលាការនៅព្រឹកនេ
Wed,18 November 2020 (Time 03:40 AM)
ដោយ ៖ សកលលោកថ្ម (ចំនួនអ្នកអាន: 16នាក់)


ភ្នំពេញ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន
ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនិយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន

កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅវេលាម៉ោង ២១:០០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលដោយលោក សឿង មុនីរ័ត្ន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្ក្រាប ករណីជួញដូរគ្រឿងញៀន នៅចំណុចមុខផ្សារ ផ្លាហ្សា ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខ័ណ្ឌឫស្សីកែវ រាជធានីភ្នំពេញ លទ្ធផលដូចខាងក្រោម ៖
ក-ឃាត់ខ្លួនជនសង្ស័យ ០២នាក់:
១-ឈ្មោះ ស៊ន ដារ៉ូ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។
២-ឈ្មោះ ម៉ុក ស្នា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិ វៀតណាម មុខរបរមិនពិតប្រាកដ ។
ខ-វត្ថតាងចាប់យក: សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ៣១៤៩,០៣ ក្រាម ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមការងារយុវជនស.ស.យ.កខេត្តប៉ៃលិន សហការជាមួយរដ្ឋបាលខេត្ត ធ្វើកម្មវិធីទិវានាម័យបរិស្ថានជាតិ២៣ វិច្ឆិកា ២០២០ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រួសារបានប្រទះឃើញសពជនរងគ្រោះចង ក ស្លាប់ខ្លួនដោយសារកើតជម្ងឺត្រូវមន្តអាគមគេ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្លូវចំនួន៣ខ្សែ ប្រវែងជាង១០គីឡូម៉ែត្រ នៅសង្កាត់និមិត្ត ដែលរងផលប៉ះពាល់ក្នុងអំឡុងគ្រោះទឹកជំនន់នោះ រដ្ឋបាលក្រុងប៉ោយប៉ែត នាំយកគ្រឿងចក្រឈូសឆាយ និងកៀកិន កែសម្រួលដើម្បីងាយស្រួលក្នុងការដំណើរនិងដឹកកសិផល (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសវ័យចំណាស់ម្នាក់ទៅសុីការផឹកមិនអស់ចិត្តមកដល់ផ្ទះផឹកបន្តថែមទៀតប្រពន្ធឃាត់មិនស្តាប់លុះព្រឹកឡើងឃើញប្តីចង ក ស្លាប់តែម្តង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ភោធដាក់ឱ្យដំណើរការ ប្រើប្រាស់នូវអាគាររដ្ឋបាល និងអាគារស្នាក់នៅរបស់កងកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5393 នាក់
ម្សិលមិញ :
8163 នាក់
សប្តាហ៍នេះ :
55204 នាក់
ខែនេះ :
180249 នាក់
3 ខែនេះ :
709387 នាក់
សរុប :
2216677 នាក់