ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
លោកលីសារីចូលរួម ទិវាសប្តាហ៍ សហគ្រិនភាពសកលកម្ពុជាឆ្នាំ ២០២០ក្រោមប្រធានបទការប្រើប្រាស់បប្ចេកវិទ្យារបស់សហគ្រាសខ្នាតតូច និងខ្នាតមធ្យម
Wed,18 November 2020 (Time 05:08 PM)
ដោយ ៖ សកលលោកថ្ (ចំនួនអ្នកអាន: 9នាក់)


ខេត្តបន្ទាយមានជ័យ៖
លោកលីសារី អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ក្នុងទិវា សហគ្រិនភាព សកល កម្ពុជា ថា ពិធីទិវាសប្តាហ៍ សហគ្រិនភាពសកលកម្ពុជា ឆ្នាំ២០២០ក្រោមប្រធានបទការប្រើប្រាស់បប្ចេកវិទ្យារបស់សហគ្រាសខ្នាតតូច និងខ្នាតមធ្យមនេះវាមានសារះសំខាន់ណាស់ សំរាប់ អ្នកធ្វើជំនួញវ័យក្មេង ក្នុងវិស័យសហគ្រាសខ្នាតតូច និង មធ្យម ពាក់ព័ន្ធនិង សិស្ស និស្សិត ក្រុមហ៊ុន ធនាគារ សហគ្រាស ជាដើម នៅព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្នុងសាលប្រជុំសាកលវិទ្យាល័យមានជ័យ ដោយមានការចូលរួម លោកសុខជាពិសិដ្ឋ ប្រធានអង្ការបណ្ដាញសហគ្រិនភាគសកលកម្ពុជា លោកឈឿងឈីវអៀន អនុប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ និស្សិតតំណាងក្រុមហ៊ុន តំណាងធនាគារ និងតំណាងសហគ្រាសជាច្រើននាក់។

ក្នុងទិវានោះលោកឈឿងឈីវអៀនបានមានប្រសាសន៍ថាការប្រើប្រាស់បច្ចេកវិទ្យារបស់សហគ្រិនធុនតូច និង មធ្យម នៅកម្ពុជានេះធ្វើឡើងដើម្បីចូលរួមអបអរសាទរដល់អ្នកផ្តួចផ្ដើមគំនិតថ្មីនិងអ្នកបង្កើតការងារដែលបានចាប់ពាំនាំយកនូវគំនិតដ៏ល្អសម្រាប់ជីវិត។

ក្នុងនោះលោកលីសារីបានមានប្រសាសន៍បញ្ជាក់ទៀតថា សហគ្រិនភាពសកលកម្ពុជាឆ្នាំ ២០២០នេះធ្វើឡើងដើម្បីលើកកម្ពស់ដល់សហគ្រិនវ័យក្មេងឲ្យកាន់តែរីកធំនិងរឹងមាំថែមទៀតក្នុងរយៈពេលជាង២០ ឆ្នាំបន្ទាប់ពីប្រទេសកម្ពុជាទទួលបានសន្តិភាពពេញលេញ។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថាការធ្វើទំនើបកម្មសេដ្ឋកិច្ចដែលមានស្រាប់ក៏ដោយតែក៏ត្រូវស្វែងរកនៅកម្លាំងពលករថ្មីៗបន្ថែមទៀតដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ជាតិឲ្យកាន់តែរុងរឿងក្នុងនោះយើងត្រូវដោះស្រាយបញ្ហាកត្តាជាច្រើនដូចជា កត្តា ការវិនិយោគទុន រួមទាំងមូលធនមនុស្ស ជំនាញនិងបច្ចេកវិទ្យាជាដើម។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថាសហគ្រិនវ័យក្មេងត្រូវតែមានសមត្ថភាពខ្ពស់ក្នុងការចាប់យកបច្ចេកវិទ្យាមកប្រើប្រាស់ក្នុងការធ្វើអាជីវកម្មរបស់ខ្លួនបន្ថែមទៀតនិងត្រូវលុបបំបាត់នៅផ្នត់គំនិតមិនល្អមួយចំនួនដូចជាការធ្វើអាជីវកម្មតាមគេតាមឯងដោយមិនមានការសិក្សាទីផ្សារច្បាស់លាស់ជាដើម។សព្វថ្ងៃនេះប្រទេសកម្ពុជាត្រូវការសហគ្រិនវ័យក្មេងចំណានដើម្បីជួយជម្រុញដល់ការអភិវឌ្ឍប្រទេសជាតិឲ្យមានការឈានឡើងជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០នេះទៀតផង៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមការងារយុវជនស.ស.យ.កខេត្តប៉ៃលិន សហការជាមួយរដ្ឋបាលខេត្ត ធ្វើកម្មវិធីទិវានាម័យបរិស្ថានជាតិ២៣ វិច្ឆិកា ២០២០ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រួសារបានប្រទះឃើញសពជនរងគ្រោះចង ក ស្លាប់ខ្លួនដោយសារកើតជម្ងឺត្រូវមន្តអាគមគេ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្លូវចំនួន៣ខ្សែ ប្រវែងជាង១០គីឡូម៉ែត្រ នៅសង្កាត់និមិត្ត ដែលរងផលប៉ះពាល់ក្នុងអំឡុងគ្រោះទឹកជំនន់នោះ រដ្ឋបាលក្រុងប៉ោយប៉ែត នាំយកគ្រឿងចក្រឈូសឆាយ និងកៀកិន កែសម្រួលដើម្បីងាយស្រួលក្នុងការដំណើរនិងដឹកកសិផល (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសវ័យចំណាស់ម្នាក់ទៅសុីការផឹកមិនអស់ចិត្តមកដល់ផ្ទះផឹកបន្តថែមទៀតប្រពន្ធឃាត់មិនស្តាប់លុះព្រឹកឡើងឃើញប្តីចង ក ស្លាប់តែម្តង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ភោធដាក់ឱ្យដំណើរការ ប្រើប្រាស់នូវអាគាររដ្ឋបាល និងអាគារស្នាក់នៅរបស់កងកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5671 នាក់
ម្សិលមិញ :
8163 នាក់
សប្តាហ៍នេះ :
55482 នាក់
ខែនេះ :
180527 នាក់
3 ខែនេះ :
709665 នាក់
សរុប :
2216955 នាក់