ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
សមត្ថកិច្ចគួរចាត់វិធានការផាកពិន័យឲ្យបានធ្ងន់ធ្ងរ ចំពោះអ្នកចិញ្ចឹមគោលែងចោលអនាធិបតេយ្យ
Wed,18 November 2020 (Time 04:27 PM)
ដោយ ៖ សកលលោកថ្ (ចំនួនអ្នកអាន: 11នាក់)


ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋរិះគន់ថា ហ្វូងគោបានដើរប្រសេចប្រសាចលើផ្លូវជាតិលេខ៥ និងតាមផ្លូវនានាក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កការលំបាកដល់អ្នកធ្វើដំណើរស្ទះចរាចរណ៍, គ្រោះថ្នាក់ចរាចរណ៍, ជុះអាចម៍ប្រតេកប្រតាកប្រឡាក់លើផ្លូវ មុខផ្ទះប្រជាពលរដ្ឋ លើសួនច្បារ ធ្វើឲ្យខូចសោភ័ណភាព និងសណ្ដាប់ធ្នាប់សង្គមសាធារណៈ។

ពលរដ្ឋបន្តរិៈគន់ថា ហ្វូងគោទាំងនេះមិនមែនលែងចោលតែពេលថ្ងៃនោះទេ គឺទាំងថ្ងៃទាំងយប់ ជូនកាល ដើរចូលក្នុងផ្សារស៊ីបន្លែផ្លែឈើ បើសិនជាអ្នកលក់កំពុងជាប់រវល់មិនបានមើលទេនោះ។ មិនតែប៉ុណ្ណោះបើនៅតាមគេហដ្ឋានវិញមានពាងទឹកតាមមុខផ្ទះមិនបានគ្របត្រឹមត្រូវប្រាកដជាត្រូវសត្វគោយកមាត់ជ្រលក់គ្រប់ផ្ទះជាមិនខាន។

ករណីនេះ ត្រូវបានប្រជាពលរដ្ឋធ្វើការរិះគន់ថា ហ្វូងគោទាំងនេះធ្វើឲ្យខូចសណ្តាប់ធ្នាប់ និងបង្កការគ្រោះថ្នាក់ ធ្វើឲ្យអ្នកធ្វើដំណើរធុញថប់ខ្លាំងណាស់ដែរ គួរតែអាជ្ញាធរដែនដី និងសមត្ថកិច្ចចាត់វិធានការចំពោះអ្នកដែលចិញ្ចឹមគោ កុំឲ្យមានការលែងអនាធិបតេយ្យក្នុងទីប្រជុំជនបែបនេះទៀត ហើយត្រូវធ្វើការផាកពិន័យឲ្យបានធ្ងន់ធ្ងរផងដែរ ដើម្បីឲ្យមានការរាងចាល។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានមានប្រសាសន៍ថា ចំពោះបញ្ហា ហ្វូងគោដើរប្រសេកប្រសាចទាំងថ្ងៃទាំងយប់នេះ លោកនិងប្រគល់តួនាទីនេះ ឲ្យសមត្ថកិច្ចនគរបាលនៃ អធិការដ្ឋាននគរបាលក្រុងចាត់ការ ដើម្បីឲ្យម្ចាស់គោទទួលខុសត្រូវលើសត្វចិញ្ចឹមរបស់ខ្លួន។

គួរជំរាបជូនថា កន្លងមកក៏មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយហ្វូងគោទាំងនេះផងដែរ ធ្វើឲ្យខូចខាតនូវទ្រព្យសម្បត្តិឡាន ម៉ូតូ និងធ្វើឲ្យអ្នកដំណើររងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់ក៏មាន៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមការងារយុវជនស.ស.យ.កខេត្តប៉ៃលិន សហការជាមួយរដ្ឋបាលខេត្ត ធ្វើកម្មវិធីទិវានាម័យបរិស្ថានជាតិ២៣ វិច្ឆិកា ២០២០ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រួសារបានប្រទះឃើញសពជនរងគ្រោះចង ក ស្លាប់ខ្លួនដោយសារកើតជម្ងឺត្រូវមន្តអាគមគេ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្លូវចំនួន៣ខ្សែ ប្រវែងជាង១០គីឡូម៉ែត្រ នៅសង្កាត់និមិត្ត ដែលរងផលប៉ះពាល់ក្នុងអំឡុងគ្រោះទឹកជំនន់នោះ រដ្ឋបាលក្រុងប៉ោយប៉ែត នាំយកគ្រឿងចក្រឈូសឆាយ និងកៀកិន កែសម្រួលដើម្បីងាយស្រួលក្នុងការដំណើរនិងដឹកកសិផល (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសវ័យចំណាស់ម្នាក់ទៅសុីការផឹកមិនអស់ចិត្តមកដល់ផ្ទះផឹកបន្តថែមទៀតប្រពន្ធឃាត់មិនស្តាប់លុះព្រឹកឡើងឃើញប្តីចង ក ស្លាប់តែម្តង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ភោធដាក់ឱ្យដំណើរការ ប្រើប្រាស់នូវអាគាររដ្ឋបាល និងអាគារស្នាក់នៅរបស់កងកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5369 នាក់
ម្សិលមិញ :
8163 នាក់
សប្តាហ៍នេះ :
55180 នាក់
ខែនេះ :
180225 នាក់
3 ខែនេះ :
709363 នាក់
សរុប :
2216653 នាក់