ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
តូចចិត្តសង្សារការចោលចងកសម្លាប់ខ្លួននៅដើមពោធិជាប់របងបច្ឆាក្បែវត្តជុំ
Wed,18 November 2020 (Time 04:24 PM)
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 10នាក់)


ភ្នំពេញ៖ យុវជនវ័យ២៣ឆ្នាំ ម្នាក់សង្ស័យតូចចិត្តសង្សារការចោលចងកសម្លាប់ខ្លួនលេីដេីមឈេីលេីរបងបច្ឆាជិតវត្តជុំត្រូវបានប្រជាពលរដ្ឋប្រទះឃើញបង្កឱ្យមានការភ្ញាក់ផ្អេីលនៅវេលាម៉ោង៧និង៤០នាទី ព្រឹក ថ្ងៃ ទី ១៨ខែវិច្ឆិកា ឆ្នាំ ២០២០ស្ថិត នៅចំណុចដេីមពោធិមួយដេីមជាប់របងបច្ឆាក្បែវត្តជុំ ភូមិគោករកា សង្កាត់គោករការខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះញាណ ដា ហៅម៉ាប់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងជួសជុលម៉ូតូស្នាក់នៅក្នុងភូមិអណ្តូង៣ សង្កាត់គោករការខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថានៅមុនពេលកេីតហេតុជនរងគ្រោះបានស្រលាញ់នារីម្នាក់ជាយូរឆ្នាំមកហេីយរួចប្រាប់ម្តាយអោយទៅចូលដណ្តឹងនារីនោះតែម្តាយគ្មានលទ្ធភាពហេីយក៏បាក់ទឹកចិត្តតាំងពីពេលនោះមកលុះដល់ប្រមាណជាងមួយខែស្រាប់តែនារីនោះរៀបការជាមួយអ្នកផ្សេងបាត់ទៅហើយយុវជនរូបនេះក៏ចាប់ផ្តេីមខូចចិត្តផឹកស្រាស្រវឹងខួបរាល់ថ្ងៃរហូតដល់ថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ ដដែលជនរងគ្រោះបានសុំលុយម្តាយពី២០០០រៀលតែម្តាយមិនមានក៏ដេីរចេញពីផ្ទះបាត់រហូតដល់ព្រឹកកេីតហេតុទេីបមានគេប្រាប់ថាប្រទះឃេីញសពជនរងគ្រោះចងកស្លាប់បាត់ទៅហេីយ។

ក្រោយពីកេីតហេតុ សមត្ថកិច្ច មូលដ្ឋាន បាន មកដល់កន្លែងកើតហេតុរួចទាក់ទងសមត្ថកិច្ចជំនាញមកពិនិត្យឃេីញថាសពជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនប្រាកដមែននិងបានប្រគល់សពជូនក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណី៕
អត្ថបទ៖ខេង ប៊ុនធឿន

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមការងារយុវជនស.ស.យ.កខេត្តប៉ៃលិន សហការជាមួយរដ្ឋបាលខេត្ត ធ្វើកម្មវិធីទិវានាម័យបរិស្ថានជាតិ២៣ វិច្ឆិកា ២០២០ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រួសារបានប្រទះឃើញសពជនរងគ្រោះចង ក ស្លាប់ខ្លួនដោយសារកើតជម្ងឺត្រូវមន្តអាគមគេ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្លូវចំនួន៣ខ្សែ ប្រវែងជាង១០គីឡូម៉ែត្រ នៅសង្កាត់និមិត្ត ដែលរងផលប៉ះពាល់ក្នុងអំឡុងគ្រោះទឹកជំនន់នោះ រដ្ឋបាលក្រុងប៉ោយប៉ែត នាំយកគ្រឿងចក្រឈូសឆាយ និងកៀកិន កែសម្រួលដើម្បីងាយស្រួលក្នុងការដំណើរនិងដឹកកសិផល (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសវ័យចំណាស់ម្នាក់ទៅសុីការផឹកមិនអស់ចិត្តមកដល់ផ្ទះផឹកបន្តថែមទៀតប្រពន្ធឃាត់មិនស្តាប់លុះព្រឹកឡើងឃើញប្តីចង ក ស្លាប់តែម្តង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ភោធដាក់ឱ្យដំណើរការ ប្រើប្រាស់នូវអាគាររដ្ឋបាល និងអាគារស្នាក់នៅរបស់កងកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5283 នាក់
ម្សិលមិញ :
8163 នាក់
សប្តាហ៍នេះ :
55094 នាក់
ខែនេះ :
180139 នាក់
3 ខែនេះ :
709277 នាក់
សរុប :
2216567 នាក់