ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ទឹកភ្លៀងបន្តធ្លាក់បណ្តាលឲ្យទឹកក្នុងស្ទឹងសង្កែហក់ឡើងជិតដល់ចំណុចប្រកាសអាកាសន្ន
Mo,12 Oktober 2020 (Time 01:09 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 15នាក់)


(បាត់ដំបង) លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបងបានបញ្ជាក់ថា÷ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះទឹកស្ទឹងសង្កែឡើងរហូតដល់កម្ពស់ ១៤.២ម៉ែត្រ កម្ពស់ទឹកនេះនៅតែបន្តហក់ឡើងជាប់គ្នារហូតដល់ទៅ៣ ទៅ៤ថ្ងៃខាងមុខទៀតព្រោះទឹកភ្លៀងមានកម្រិតធំកម្ពស់២៣០មីលីម៉ែត្រ។ នៅថ្ងៃដដែលនេះដែរស្ថានភាពទឹកភ្លៀងនៅផ្នែកខាងលើបានស្រកស្រុតហើយដូថនេះទឹកស្ទឹងសង្កែអាចស្រកទៅវិញប្រសិនបើមិនមានភ្លៀងធ្លាក់នៅផ្នែកខាងលើបន្តទៀត។

កម្ពស់ទឹកក្នុងស្ទឹងសង្កែកម្រិត ១៤.២ម៉ែត្រនៅដំណាក់កាលបច្ចុប្បន្ននេះកំពុងឋិតនៅក្នុងកម្រិតប្រកាសឲ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្ននៅឡើយ ខណ:ទឹកដែលត្រូវប្រកាសអាសន្នមានកម្ពស់ ១៥ ម៉ែត្រ នោះបរិមាណទឹកនិងលិចគ្របដណ្តប់មួយភាគធំលើក្រុងបាត់ដំបង។

ឯកឧត្តម ងួន រតន: អភិបាលខេត្តបាត់ដំបងក្នុងឱកាសចុះជួបជាមួយប្រជាពលរដ្ឋនៅតំបន់ព្រំដែនកាលពីចុងសប្តាស៍កន្លងមកនេះបានឲ្យដឹងថា÷ ទឹកស្ថានភាពទឹកនៅដំណាក់កាលចុងក្រោយនេះបានបង្កការប៉ះពាល់ដល់លំនៅស្ថាន និងដំណាំរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ពិសេសនៅតំបន់ជាប់មាត់ស្ទឹង អូរ បឹងបួរមួយចំនួនដូចជានៅតាមបណ្តាតំបន់ព្រំដែនស្រុកសំពៅលូន ស្រុកភ្នំព្រឹក កំរៀង ស្រុករុក្ខគីរី ឯកភ្នំ និងស្រុកមោងឬស្សីជាដើម។

បងប្អូនប្រជាពលរដ្ឋដែលឋិតនៅតំបន់ខាងលើទាំងអស់នេះត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងករណីចាំបាច់ត្រូវរកទីទួលមានសុវត្ថិភាពដើម្បីធានាពីសុវត្ថិភាព ប្រការដែលត្រូវយកចិត្តទុកដាក់ដំបូងបំផុតក្មេងៗ មនុស្សចាស់ និងប្រុងប្រយ័ត្នចំពោះសត្វអសិរពិសគ្រប់ប្រភេទជៀសវាងជួបការគ្រោះថ្នាក់ផ្សេងៗ ហើយប្រសិនបើមានបញ្ហាគ្រោះអាសន្នត្រូវផ្តល់ព័ត៌មានដល់អាជ្ញាធរដើម្បីមានការជួយអន្តរាគមន៍សង្គ្រោះបានទាន់ពេលវេលា៕

ព័ត៌មានគួរចាប់អារម្មណ៍

ជំនន់ទឹកភ្លៀងកើនឡើងបាក់ទំនប់ស្ទាក់ទឹកភ្នំលេខបណ្តាលអោយផ្ទះប្រជាពលរដ្ឋចំនួន១៧ខ្នងរងផលប៉ះពាល់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្ស៣នាក់ ស្លាប់ស្រុក ក្រុងទាំង៩ក្នុងខេត្តបន្ទាយមានមានជ័យដោយសារជំនន់ទឹកភ្លៀង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ទឹកភ្លៀងបន្តធ្លាក់បណ្តាលឲ្យទឹកក្នុងស្ទឹងសង្កែហក់ឡើងជិតដល់ចំណុចប្រកាសអាកាសន្ន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបិទការប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់ អីលីត ខាប់ឆ្នាំ២០២០ នៅ ខេត្ត ប,ជ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលក្រុងប៉ោយប៉ែត នាំយកគ្រឿងចក្រកា​ត់ផ្លូវ​កាយប្រពន្ធ័លូ នៅអូរ​ខៃដន ដើម្បី​ការពារ​ទឹក​ជំ​ន​ន់ ខណៈដែល​ភ្លៀងធ្លាក់​ជាប់ៗគ្នាប៉ុន្មានថ្ងៃ​នេះ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8249 នាក់
ម្សិលមិញ :
3494 នាក់
សប្តាហ៍នេះ :
30783 នាក់
ខែនេះ :
242235 នាក់
3 ខែនេះ :
774013 នាក់
សរុប :
2016556 នាក់