ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ពិធីបិទការប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់ អីលីត ខាប់ឆ្នាំ២០២០ នៅ ខេត្ត ប,ជ
Mo,12 Oktober 2020 (Time 01:06 )
ដោយ ៖ (ចំនួនអ្នកអាន: 42នាក់)


(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃអាទិត្យ ទី១១/១០/២០២០ លោក ឧ/ត្រី បោន ប៊ិន មេ/ការ អ.ហ ខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ អីុលីត ខាប់ ឆ្នាំ២០២០ ខេត្ត ប/ជ ។

ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯ/ឧ ស្រេង សុផល សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធាន ស.ស.យ.ក ខេត្ត ឯ/ឧ លន់ វាសនា សមាជិកក្រុមប្រឹក្សាខេត្ត លោក បួយ ម៉េង តំណាងមន្ទីរអប់រំយុវជន និងកីឡាខេត្ត កញ្ញា ពាក់ សិលា អនុប្រធាន ស.ស.យ.ក ខេត្ត លោក ហួត គង់ ម្ចាស់សហគ្រាស CDR លោក ហាក់ ហុក ម្ចាស់ក្រុមហ៊ុនសំណង់ហាក់ហុក។

បើតាមរបាយការណ៍របស់លោក លឹម គឹមហាក់ គណ:កម្មការរៀបចំការប្រកួតបានឱ្យដឹងថា ការប្រកួតកីឡាបាល់ទាត់នេះចាប់ផ្ដើមដំណើការតាំងពីថ្ងៃទី២៥/៧/២០២០ រហូតដល់ថ្ងៃទី១១/១០/២០២០ មានរយ:ពេល៧៩ថ្ងៃហើយ នៅតារាងបាល់ទាត់សប្បនិមិត្ត (អីុលីតស្ពតក្លឹប) ស្ថិតក្នុងភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្ត ប/ជ ។

លោក ឧ/ត្រី បោន ប៊ិន បានបញ្ជាក់ឱ្យដឹងថា តាមរយ:លទ្ធផលនៃការប្រកួត យើងរកឃើញក្រុមកីឡាដែលមានសមត្ថភាពដណ្ដើមបានពានរង្វាន់ជ័យលាភីចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ ក្នុងចំណោម១៨ក្រុមផងដែរ។

ក្នុងពិធីនេះដែរលោក ឧ/ត្រី បោន ប៊ិន បានឧបត្ថម្ភ ជាថវិកាចំនួន៣៩០០០០០រៀល (បីលានប្រាំបួនសែនរៀល) ដល់ គណ:កម្មការរៀបចំការប្រកួត អាជ្ញាកណ្ដាល ពិធីករ និងក្រុមកីឡាទទួលបានចំណាត់ លេខ១ លេខ២ លេខ៣ ដើម្បីេជាការលើកទឹកចិត្តផងដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

ពិតទេស្នងការខេត្តបាត់ដំបងមិនហ៊ានបង្រ្កាបទីតាំងល្បែងរបស់លោក តាល់ ព្រោះខ្លាចបែកឆ្នាំងបាយ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមការងារ ស.ស.យ.ក ឃុំសាលាក្រៅ ផ្តល់ស្បៀងអាហារដល់ក្រុមគ្រួសារខ្វះខាត ខណ:ពេលកំពុងជួបវិបត្តិ នៃជម្ងឺកូវីដ១៩ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មុខរបរមូរចម្បើងលក់ នៅក្នុងរដូវច្រូតកាត់អាចប្រាក់ចំណូលក្នុង១ថ្ងៃ ពី២០ម៉ឺនរៀល ទៅ៣០ម៉ឺនរៀល (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រភពពីបរទេស រកឃើញយន្តហោះក្រុមហ៊ុនអាកាសចរ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាងជួសជុលម៉ាស៊ីនម្នាក់ នៅក្រុមហ៊ុន សម្បត្តិ មានហេង បានស្លាប់ក្នុងការដ្ឋាន ក្រោយផ្ទុះម៉ាស៊ីនទឹករថយន្តក្រឡុកស៊ីម៉ង់. (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9015 នាក់
ម្សិលមិញ :
7717 នាក់
សប្តាហ៍នេះ :
35972 នាក់
ខែនេះ :
147775 នាក់
3 ខែនេះ :
566050 នាក់
សរុប :
2531878 នាក់