ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
មនុស្ស៣នាក់ ស្លាប់ស្រុក ក្រុងទាំង៩ក្នុងខេត្តបន្ទាយមានមានជ័យដោយសារជំនន់ទឹកភ្លៀង
Mo,12 Oktober 2020 (Time 01:14 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 14នាក់)


ខេត្តបន្ទាយមានជ័យ ៖ ដោយ​គិត​មក​ត្រឹម​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០​មាន​ភ្លៀង​ធ្លាក់​មធ្យម​នៅ​ទូទាំង​ស្រុក​ក្រុង​ទូទាំង​៩​នៃ​ខេត្តបន្ទាយមានជ័យ ទឹកស្ទឹង​សិរីសោភ័ណ ស្ទឹង​មង្គល​បូរី បាននិងកំពុង​ហក់​ឡើង​ខ្លាំង និង​ទឹក​ហូរ​ធ្លាក់​ពី​តាម​អូរ​ព្រំដែន​ប្រទេស​ថៃ​នៅ​បន្ត​កើនឡើង បណ្តាលអោយ​លិច​តាម​តំបន់​ទំនាប ភូមិ​តាម​មាត់​អូរ ស្ទឹង និង​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស សត្វ និង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​មួយចំនួន​។​

​ក្នុងនោះ​ខេត្តបន្ទាយមានជ័យ​មានស្រុក​ក្រុង​ចំនួន​៨​បាន​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ លង់ទឹក​ស្លាប់​៣​នាក់​(​កុមារ​ម្នាក់​) លំនៅដ្ឋាន​១២២៥​ខ្នង និង​ជម្លៀស​ពលរដ្ឋ​មកកាន់​ទីទួល​សុវត្ថិភាព​ចំនួន​២៨៤​គ្រួសារ (​ស្មើនឹង​១០១៣​នាក់​)​លិច​ស្រែ​ចំនួន​១៤៨១​ហិតា ចំការ​ដំឡូង​មី​១០៩០​ហិតា ក្នុងនោះ​ដំណាំ​រួមផ្សំ ៣១​ហិតា សាលារៀន​១២​សាលា​ត្រូវបាន​ផ្អាក​ការរៀនសូត្រ វត្ត​៣ ផ្លូវ​៥៨​កន្លែង​ប្រវែង ១១,៣៩៥​ម៉ែត្រ​។​

​ស្រុក ក្រុង​ដែល​ទទួលរង​ផលប៉ះពាល់​មាន​៖
១. ក្រុង​សិរីសោភ័ណ លិច​លំនៅដ្ឋាន​ចំនួន​១៤​ខ្នង ជម្លៀស​មកកាន់​ទីទួល​សុវត្ថិភាព​១០​គ្រួសារ
២. ក្រុង​ប៉ោយប៉ែត លិច​តំបន់​ទីប្រជុំជន​ខ្លះ​ដោយសារ​លូ​ហូរ​មិនទាន់ រដ្ឋបាល​ក្រុង​បាន​ចាត់វិធានការ​កាយ​បង្ហូរ​អស់ហើយ នារី​រងគ្រោះ មានឈ្មោះ គឹម ទៀង អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ប៉ា​លិ​លេ​យ្យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

៣. ស្រុក​អូរជ្រៅ លិច​លំនៅដ្ឋាន ១៨៦​ខ្នង ជម្លៀស​មកកាន់​ទីទួល​សុវត្ថិភាព​បាន​ចំនួន​៩១​គ្រួសារ លិច​ផ្លូវ​គ្រួស​ក្រហម​៩​កន្លែង​ប្រវែង​៥០០​ម៉ែត្រ​។

៤. ស្រុក​ស្វាយចេក លង់ទឹក​ស្លាប់​ម្នាក់ លិច​សាលារៀន​បី​សាលា លិច​ដំឡូង​មី ៣៧៧​ហិច​តា ផ្លូវ​ក្រាល​គ្រួស​ក្រហម​២០​កន្លែង​ប្រវែង​១២៩៦​ម៉ែត្រ ។

៥. ស្រុក​ព្រះនេត្រព្រះ លិច​សាលា ២​សាលា ផ្លូវ​គ្រួស​ក្រហម​៧​កន្លែង​ប្រវែង​២៩៦០​ម៉ែត្រ ។​

៦. ស្រុក​ថ្មពួក លិច​លំនៅដ្ឋាន​៤៦​ខ្នង សាលារៀន​៣​សាលា លិច​ស្រូវ​៧៥​ហិតា ដំឡូង​មី​៧១២​ហិតា លិច​ផ្លូវ​គ្រួស​ក្រហម​០៤​កន្លែង​ប្រវែង​៣១០​ម៉ែត្រ​។​

៧.​ស្រុក​មង្គល​បូរី លង់ទឹក​ស្លាប់​ម្នាក់ លិច​លំនៅដ្ឋាន​១៣៧​ខ្នង សាលារៀន​២​សាលា វត្ត​មួយ លិច​ស្រូវ​១០៧៨​ហិតា គ្រួស​ក្រហម​៨​កន្លែង​ប្រវែង​១៦២០​ម៉ែត្រ​។​

៨.​ស្រុក​ម៉ាឡៃ លង់ទឹក​ស្លាប់​ម្នាក់ លិច​លំនៅដ្ឋាន​ចំនួន ៨៤២​ខ្នង ជម្លៀស​មកកាន់​ទីទួល​សុវត្ថិភាព​បាន​ចំនួន​១៨៣​គ្រួសារ សាលារៀន​មួយ​សាលា លិច​ស្រូវ​៣០​ហិច​តា​។​

​ឆ្លើយតប​ជាមួយ​ការលិចលង់​នេះដែរ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​អញ្ជើញ​ចុះ​ផ្ទាល់​ដើម្បី​ពិនិត្យ​ស្ថានភាព​ទឹក និង​ដឹកនាំ​កម្លាំង​ជួយ​អន្តរាគមន៍​ជួយ​ពលរដ្ឋ​រងគ្រោះ និង​នាំយក​មកកាន់​ទីទួល​សុវត្ថិភាព​។​

​ពិនិត្យ​លើ​ទិដ្ឋភាព​ជាក់ស្ដែង​នៃ​ការរង​គ្រោះ​ឯកឧត្ដម​អភិបាល​បានផ្តល់​អំណោយ​សង្គ្រោះបន្ទាន់​បឋម​ដល់​បងប្អូន​រងគ្រោះ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​។

ជាមួយ​នោះ​សម្រាប់​ពលរដ្ឋ​ដែលមាន​សមាជិក​រងគ្រោះ​ដោយ​លង់ទឹក​ស្លាប់​ឯកឧត្តម​អភិបាលខេត្ត​ក៏បាន​ចូលរួម​ជា​ថវិកា​រៀបចំ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​ផងដែរ​។​

​សូមបញ្ជាក់ថា ទឹកជំនន់​អាច​នឹង​បន្ត​ហក់​ឡើង​ហើយ​ធ្វើអោយ​ចំនួន​ពលរដ្ឋរ​ង​គ្រោះ​មានការ​កើនឡើង​បន្ថែមទៀត ដូច្នេះ​ដើម្បី​ត្រៀម​បង្ការ​ទប់ស្កាត់​ជួយ​សង​គ្រោះ​អោយបាន​ទាន់ពេលវេលា គ្រប់​កងឯកភាព​ចំណុះ មាន​អាវុធហត្ថ នគរបាល យោធា បាន​បញ្ចេញ​កម្លាំង​ចំណុះ​ដោយ​បំពាក់​ឧបករណ៍​សុវត្ថិភាព មធ្យោបាយ​គ្រប់​ប្រភេទ​ចេញ​ជួយ​អន្តរាគមន៍​នៅតាម​មូលដ្ឋាន​ដែល​រង​នូវ​ផលប៉ះពាល់​ត្រៀម​ជានិច្ច និង​ជួយសង្គ្រោះ​បងប្អូន​ពលរដ្ឋ​ធ្វើយ៉ាងណា​អោយទាន់​ពេលវេលា​៕

ព័ត៌មានគួរចាប់អារម្មណ៍

ជំនន់ទឹកភ្លៀងកើនឡើងបាក់ទំនប់ស្ទាក់ទឹកភ្នំលេខបណ្តាលអោយផ្ទះប្រជាពលរដ្ឋចំនួន១៧ខ្នងរងផលប៉ះពាល់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្ស៣នាក់ ស្លាប់ស្រុក ក្រុងទាំង៩ក្នុងខេត្តបន្ទាយមានមានជ័យដោយសារជំនន់ទឹកភ្លៀង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ទឹកភ្លៀងបន្តធ្លាក់បណ្តាលឲ្យទឹកក្នុងស្ទឹងសង្កែហក់ឡើងជិតដល់ចំណុចប្រកាសអាកាសន្ន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបិទការប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់ អីលីត ខាប់ឆ្នាំ២០២០ នៅ ខេត្ត ប,ជ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលក្រុងប៉ោយប៉ែត នាំយកគ្រឿងចក្រកា​ត់ផ្លូវ​កាយប្រពន្ធ័លូ នៅអូរ​ខៃដន ដើម្បី​ការពារ​ទឹក​ជំ​ន​ន់ ខណៈដែល​ភ្លៀងធ្លាក់​ជាប់ៗគ្នាប៉ុន្មានថ្ងៃ​នេះ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7889 នាក់
ម្សិលមិញ :
3494 នាក់
សប្តាហ៍នេះ :
30423 នាក់
ខែនេះ :
241875 នាក់
3 ខែនេះ :
773653 នាក់
សរុប :
2016196 នាក់