ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ទព័អាមេនៀ បាញ់ទម្លាក់យន្តហោះ៨០គ្រឿង ខណះអាហ្សៃបៃហ្សង់ អួតពីការកម្ទេច ប្រពន្ឌ័មីស៊ីល s-300
Fr,02 Oktober 2020 (Time 04:25 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 87នាក់)


បើតាមសារព័ត៌មាន Al Jazeera បានផ្សាយ កាលពីព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ថា កងទ័ពអាមេនៀបានប្រកាសថា ការប៉ះទង្គិចគ្នា ក្នុងរយៈពេល៣ថ្ងៃមកនេះ បានបណ្តាលឲ្យមនុស្សជាច្រើននាក់ស្លាប់។

រីឯកងទ័ពអាមេនៀ បានអួតអាងថា កងទ័ពអាហ្សែរបៃហ្សង់ ចំនួន ៧៩០នាក់ ត្រូវបានកម្ទេច។ ចំណែកអាមេនៀ មានមនុស្សចំនួន៩០នាក់បានស្លាប់ និង២០០នាក់ផ្សងទៀតរងរបួស។ ទោះជាយ៉ាងណា ភាគីអាហ្សែរបៃហ្ទង់វិញ គេនៅមិនទាន់ដឹងថា មានមនុស្សប៉ុន្មាននាក់ស្លាប់ និងរបួសនោះ។

ប្រទេសជិតខាងគ្នាទាំង២នេះ បានវាយប្រហារគ្នាយ៉ាងសាហាវ ចាប់តាំងពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ហើយរហូតមកទល់ពេលនេះ ក៏នៅតែវាយប្រហារគ្នាបន្ដទៀត។ ទោះជាយ៉ាងណា មេដឹកនាំ នៃប្រទេសទាំងពីរ នៅមិនទាន់បង្ហាញអំពីគម្រោងពិភាក្សាគ្នា បញ្ចប់សង្គ្រាមនោះឡើយ។

កងទ័ពអាមេនៀ និងអាហ្សែរបៃហ្សង់ បានចាប់ផ្ដើមវាយប្រយុទ្ធគ្នាទៅវិញទៅមក ជុំវិញរឿងវិវាទ នៅក្នុងតំបន់ Nagorno-Karabakh មានផ្ទៃដី៤.៤០០គីឡូម៉ែត្រការ៉េ ស្ថិតនៅតំបន់ភ្នំ នៃប្រទេសអាហ្សែរបៃហ្សង់។ នៅតំបន់នោះ ភាគច្រើនមានពលរដ្ឋអាមេនៀរស់នៅ។

តំបន់ Nagorno-Karabakh ត្រូវបានទាមទារគ្រប់គ្រងស្វ័យភាព ក្រោមការគ្រប់គ្រងរបស់ប្រទេសអាមេនៀ។ ដោយសារតែបញ្ហានេះ ទើបបង្កឲ្យមានការផ្ទុះសង្រ្គាមនេះឡើង។ សង្រ្គាមនាពេលនេះ មិនមែនជាលើកទី១នោះឡើយ ព្រោះប្រទេសទាំង២នេះ ធ្លាប់ផ្ទុះសង្រ្គាមដាក់គ្នាជាច្រើនដងរួចមកហើយ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ១៩៨៨ រហូតមកដល់ខែឧសភា ឆ្នាំ១៩៩៤មកម៉្លេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិតទេស្នងការខេត្តបាត់ដំបងមិនហ៊ានបង្រ្កាបទីតាំងល្បែងរបស់លោក តាល់ ព្រោះខ្លាចបែកឆ្នាំងបាយ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមការងារ ស.ស.យ.ក ឃុំសាលាក្រៅ ផ្តល់ស្បៀងអាហារដល់ក្រុមគ្រួសារខ្វះខាត ខណ:ពេលកំពុងជួបវិបត្តិ នៃជម្ងឺកូវីដ១៩ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មុខរបរមូរចម្បើងលក់ នៅក្នុងរដូវច្រូតកាត់អាចប្រាក់ចំណូលក្នុង១ថ្ងៃ ពី២០ម៉ឺនរៀល ទៅ៣០ម៉ឺនរៀល (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រភពពីបរទេស រកឃើញយន្តហោះក្រុមហ៊ុនអាកាសចរ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាងជួសជុលម៉ាស៊ីនម្នាក់ នៅក្រុមហ៊ុន សម្បត្តិ មានហេង បានស្លាប់ក្នុងការដ្ឋាន ក្រោយផ្ទុះម៉ាស៊ីនទឹករថយន្តក្រឡុកស៊ីម៉ង់. (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
16407 នាក់
ម្សិលមិញ :
7717 នាក់
សប្តាហ៍នេះ :
43364 នាក់
ខែនេះ :
155167 នាក់
3 ខែនេះ :
573442 នាក់
សរុប :
2539270 នាក់