ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
អភិបាលក្រុងប៉ោយប៉ែត នាំយកគ្រឿងចក្រកា​ត់ផ្លូវ​កាយប្រពន្ធ័លូ នៅអូរ​ខៃដន ដើម្បី​ការពារ​ទឹក​ជំ​ន​ន់ ខណៈដែល​ភ្លៀងធ្លាក់​ជាប់ៗគ្នាប៉ុន្មានថ្ងៃ​នេះ
So,11 Oktober 2020 (Time 10:27 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 24នាក់)


ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ លោកគាត ហុល អភិបាល នៃគណៈ​អភិបាល​ក្រុងប៉ោយប៉ែត​ បានដឹកនាំ​មន្ត្រី​ក្រោមឱវាត នាំយកគ្រឿងចក្រកា​ត់ផ្តាច់ផ្លូវ​កាយ​ប្រពន្ធ័លូ នៅទំនប់​អូរ​ខៃដន ស្ថិត​នៅ​ក្នុងភូមិ​និមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បី​ការពារ​គ្រោះទឹក​ជំ​ន​ន់ ខណៈ​ដែល​ភ្លៀងធ្លាក់​ជាប់ៗគ្នាប៉ុន្មានថ្ងៃ​នេះ បណ្តាលឲ្យស្រុកមួយ​ចំនួន​រងការជនលិចនោះ។

សូមជំរាបដែរថា ទឹកនៅអាងអូរខៃដន គឺជាអាងមួយសម្រាប់ផ្ទុកទឹក​ប្រើប្រាស់នៅ​ក្នុងក្រុងប៉ោយ​ប៉ែត​ទាំងមូល​ ដោយសារពេ​លនេះមា​នជំនន់ទឹកភ្លៀង និងជំន​ន់ហូធ្លាក់ពីប្រ​ទេសថៃផងនោះ ជាក្តី​បារម្មណ៍របស់អាជ្ញាធរក្រុង ទើបសម្រេច​យកគ្រឿងច​ក្រទៅ​កាត់ផ្តាច់ផ្លូវ​ចំណុ​ចលូដ៏ធំកាលពី​ជំនាន់​ដើម​ និង​កាយ​មាត់លូ ដើម្បី​បញ្ជៀស​ការជនលិចនៅក្រុងប៉ោយប៉ែត ខណៈអាង​ស្តុប​ទឹកមួយនេះ​កំពុង​ពេញ​ផងនោះ​។

សូមបញ្ជាក់ដែរថា នៅក្នុងក្រុងប៉ោយប៉ែតផ្លូវ​មួយ​ចំនួន​ ត្រូវបាន​ជនលិច និងផ្ទះពលរដ្ឋមួយចំនួ​ន​ទៀត​ក៏​ត្រូវ​បានហូ​ចូលផង​ដែរតែរហូតមកទល់​ពេលនេះស្ថាន​ភាពទឹកនូវ​មិនទាន់​ស្រកនៅឡើយទេ ដោយ​សារតែ​ប្រពន្ធ័លូមួយចំនួ​នបានស្ទះហូ​ទឹកមិនទាន់ ទាំងនេះផ្តើម​ចេញ​ពីព​លរដ្ឋ​មួយចំនួន​មិន​បានគិត​ពិចារណា ឲ្យបា​នឌិតដល់​ចំពោះ​បញ្ហាអនាម័យ និងបរិស្ថាន ដោយ​យកសំរាមបោះចោ​ល​ពាសវា​លពាសកាល នៅលើដងផ្លូវសា​ធារណៈ​ជាហេតុធ្វើឲ្យ​ស្ទះនៅ​មាត់​លូ​។

ដោយមានកា​រយកចិត្តទុកដាក់ និងមើលឃើញអំពីផលប៉ះពាល់ដែលបង្ក​ឲ្យ​មានការស្ទះប្រពន្ធ័លូ បណ្តាល​ឲ្យជនលិចផ្លូវ និងផ្ទះមួយចំនួនហូចូលនោះ ក្រុមអភិវឌ្ឍន៍សង្កាត់ ដោយក្រោមការចង្អុល​បង្ហាញពី​លោ​កគាត ហុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានចុះរៀបចំដាក់ប្រពន្ធ័លូ ស្តារលូ កាយប្រឡាយជា​ហូហែរផងដែរ។ទោះបីជាមានភ្លៀងធ្លាក់ជាប់ៗគ្នាដែលប​ង្ក​ ឲ្យជន​លិចផ្លូវមួយចំនួនក៏ពិតមែន ប៉ុន្តែមិនរងផលប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងគ្រោះថ្នាក់ដល់​ប្រជាព​លរដ្ឋនោះ​ទេរហូតមកដល់ពេលនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ជំនន់ទឹកភ្លៀងកើនឡើងបាក់ទំនប់ស្ទាក់ទឹកភ្នំលេខបណ្តាលអោយផ្ទះប្រជាពលរដ្ឋចំនួន១៧ខ្នងរងផលប៉ះពាល់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្ស៣នាក់ ស្លាប់ស្រុក ក្រុងទាំង៩ក្នុងខេត្តបន្ទាយមានមានជ័យដោយសារជំនន់ទឹកភ្លៀង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ទឹកភ្លៀងបន្តធ្លាក់បណ្តាលឲ្យទឹកក្នុងស្ទឹងសង្កែហក់ឡើងជិតដល់ចំណុចប្រកាសអាកាសន្ន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបិទការប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់ អីលីត ខាប់ឆ្នាំ២០២០ នៅ ខេត្ត ប,ជ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលក្រុងប៉ោយប៉ែត នាំយកគ្រឿងចក្រកា​ត់ផ្លូវ​កាយប្រពន្ធ័លូ នៅអូរ​ខៃដន ដើម្បី​ការពារ​ទឹក​ជំ​ន​ន់ ខណៈដែល​ភ្លៀងធ្លាក់​ជាប់ៗគ្នាប៉ុន្មានថ្ងៃ​នេះ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8045 នាក់
ម្សិលមិញ :
3494 នាក់
សប្តាហ៍នេះ :
30579 នាក់
ខែនេះ :
242031 នាក់
3 ខែនេះ :
773809 នាក់
សរុប :
2016352 នាក់