ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ទឹកជំនន់​ជ​នលិចផ្ទះ​ពលរដ្ឋ នៅស្រុកម៉ាឡៃ បណ្តាល​ឲ្យខូច​ខាត​ទ្រព្យ​សម្បត្តិ​ និងផលដាំ​ណាំផ្សេង​ៗ
So,11 Oktober 2020 (Time 02:49 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 12នាក់)


ខេ​ត្តបន្ទាយមានជ័យ៖ ផ្ទះសម្បែងប្រជាពលរដ្ឋចំនួន៤ភូមិ​ នៅក្នុងស្រុកម៉ាឡៃរងការលិចលុង។ចំ​ណែក​សត្វពា​ហានៈមួយចំ​នួន​បានបាត់បង់​ ដោយ​សារទឹកហ​ក់ក្នុងល្បឿនលឿន​យ​កមិនទាន់ និង​ផល​ដំ​ណាំ​ផ្សេងៗរងការខួចខាតស្ទើទាំ​ងស្រុង ក្នុងនោះមា​នមនុស្សម្នាក់ឈ្មោះ លឹម សឿន ភេទ​ប្រុស អាយុ​៥៦ឆ្នាំ រស់នៅភូមិ​ដំបូកវិល ឃុំ​ម៉ាឡៃ ស្រុកម៉ាឡៃផងដែរ​បានលង់​ស្លាប់ បន្ទាប់​ពីដើរ​ទៅយក​អង្ករចេញ​ពីផ្ទះទាំង​យប់​ គា​ប់ជួនទឹ​កកំ​ពុងហូក្របួចខ្លាំង និងរមូល​ក្រពើរ​ផង​នោះ ទើបប​ណ្តាល​ឲ្យ​លង់ទឹកបាត់មួយយប់ លុះព្រឹកថ្ងៃទី​១០ ខែ​តុលា ឆ្នាំ២០​២០ ទើបរកឃើញ​សាក​សពឃើញ​។​​

ដោយមើលឃើញពីទុកលំបា​ករបស់​បងប្អូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ឯក​ឧត្ត​ម ​អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេ​ត្តបន្ទាយមានជ័យ បានដឹក​នាំមន្ត្រីក្រោមឱវាត រួម​មានៈ​អភិបា​ល​ស្រុក ,កម្លាំងឈ​រជើង​ស្រុងម៉ាឡៃ,នគរ​បាលការពារព្រំ​ដែនគោក៨១៥,កម្លាំងយោធា​សឹក​រង​ស្រុក​ម៉ាឡៃ,កម្លាំងកង​រាជអាវុធហត្ថស្រុកម៉ាឡៃ និ​ងវរសេនាតូច​៥១១ ចំណុះ​ឲ្យកងពលតូចថ្មើ​ជើងលេ​ខ៥១ បានចុះសួរសុខទុក និងនាំយកទូកជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលកំ​ពុងជាប់​នៅ​ក្នុង​ផ្ទះ​ចេញមិនរួច ដោយខ្លះចាស់ជរា និងខ្លះទៀតកូនតូចៗ ក្នុងនោះបានជួយយ​កនូវសម្ភារៈប្រើ​ប្រាស់​ចាំ​បាច់មួយចំនួនផងដែរ​ ដើម្បីនាំយកទៅរ​កទីទួ​លមានសុវត្ថិភាព។

​ជាមួយគ្នានោះដែរឯ​កឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុង​ខេត្ត ​ត្រូវ​​បង្កើនការ​ប្រ​យ័ត្ន​ខ្ពស់ ជៀសវាង​គ្រោះថ្នាក់​កើត​មានជាយ​ថាហេតុ ពីព្រោះបើយោ​ងតាមសេច​ក្តីជូនដំណឹង​របស់ក្រសួងធនធានទឹក​ និងឧតុនិយម​ បាន​ឲ្យ​ដឹងថា​ ចាប់ពី​ថ្ងៃនេះដល់១៣ ខែតុលា ​ភ្លៀងនឹង​បង្កើ​ន​ការធ្លាក់​រាយប៉ាយជាលំ​ដាប់​ នៅ​តាមតំបន់​ទំនាប​ក​ណ្តាល ជួរភ្នំដងរ៉ែក ​នឹងមា​នភ្លៀង​ខ្យល់​បក់​ខ្លាំង​ បង្ក​ឲ្យមានផ្គរ​ រន្ទះ​ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ជំនន់ទឹកភ្លៀងកើនឡើងបាក់ទំនប់ស្ទាក់ទឹកភ្នំលេខបណ្តាលអោយផ្ទះប្រជាពលរដ្ឋចំនួន១៧ខ្នងរងផលប៉ះពាល់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្ស៣នាក់ ស្លាប់ស្រុក ក្រុងទាំង៩ក្នុងខេត្តបន្ទាយមានមានជ័យដោយសារជំនន់ទឹកភ្លៀង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ទឹកភ្លៀងបន្តធ្លាក់បណ្តាលឲ្យទឹកក្នុងស្ទឹងសង្កែហក់ឡើងជិតដល់ចំណុចប្រកាសអាកាសន្ន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបិទការប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់ អីលីត ខាប់ឆ្នាំ២០២០ នៅ ខេត្ត ប,ជ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលក្រុងប៉ោយប៉ែត នាំយកគ្រឿងចក្រកា​ត់ផ្លូវ​កាយប្រពន្ធ័លូ នៅអូរ​ខៃដន ដើម្បី​ការពារ​ទឹក​ជំ​ន​ន់ ខណៈដែល​ភ្លៀងធ្លាក់​ជាប់ៗគ្នាប៉ុន្មានថ្ងៃ​នេះ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8093 នាក់
ម្សិលមិញ :
3494 នាក់
សប្តាហ៍នេះ :
30627 នាក់
ខែនេះ :
242079 នាក់
3 ខែនេះ :
773857 នាក់
សរុប :
2016400 នាក់